តើអ្នកដឹងទេ? (វគ្គ២)

< All Topics
បោះពុម្ភ

កាលពីខែមុន ខ្ញុំបានបង្ហោះនូវអត្ថបទមួយអំពីយុគ និងហេតុភេទចម្លែកៗដែលអាចកើតមានឡើងនៅពេលអន្តរកាល(ពេលជិតឆ្លងយុគ)។ អ្នកបានដឹងរួចមកហើយថា យុគទី៩នឹងចាប់ផ្តើមនៅឆ្នាំ២០២៤ រហូតដល់ ២០៤៣ ហើយវាជាយុគដែលធាតុភ្លើងឡើងកាន់អំណាច។

ពេលដែលលឺថា ធាតុភ្លើង នោះមិនមែនមានន័យថា ភ្លើងនឹងឆេះកាលនោះទេ តែមានន័យថា នៅក្នុងយុគទី៩នេះ រាល់មុខរបរដែលស្ថិតនៅក្នុងឧស្សាហកម្មធាតុភ្លើង ឬដែលពាក់ព័ន្ធនឹងរីកចម្រើន។ ហើយអ្នកដែលមានធាតុភ្លើងជាធាតុសំណាង គាត់នឹងមានលាភ និងរាសីឡើងបន្តគ្នា។

តើអ្វីខ្លះជាមុខរបរដែលស្ថិតនៅក្នុងឧស្សហកម្មធាតុភ្លើង? សម្រាប់កូនសិស្សដែលបានរៀនជាមួយខ្ញុំ ឬទទួលបានសេវាបកស្រាយរាសីពីខ្ញុំប្រហែលជាបានឃើញនូវបញ្ជីររាយមុខរបរធាតុភ្លើងក្នុងតារាងរាសីរបស់គាត់រួចហើយ។ តែបងប្អូនដែលជាមិត្តថ្មី នៅមន្ទិលនៅឡើយ។

ខាងក្រោមនេះគឺជាមុខរបរដែលពាក់ព័ន្ធនឹងឧស្សាហកម្មធាតុភ្លើង៖

សិប្បកម្មដោយដៃ ចិត្តវិទ្យា សិល្បៈករ អ្នករចនាហ្គ្រាហ្វិក កុំព្យូទ័រ អេឡិចត្រូនិច ទូរស័ព្ទ អ្នកកែរសម្ជស្ស ប្រេងសាំង អ្នកចម្រៀង អ្នករាំ តារាសម្តែង សិប្បកម្មថង់ប្លាស្ទិក លក់ភេសជ្ជៈក្តៅ អាហារដ្ឋាន ចុងភៅ ថាមពល កាំជ្រួច គីមី ភាពយន្ត បោះពុម្ភ ផលិតឬលក់សុរា ឡាស៊ែរ អំពូលភ្លើង ថតរូប និងអ្វីៗដែលប្រើប្រាស់ ឬផលិត ភ្លើង អគ្គិសនី និងកំដៅ..

សូមបញ្ជាក់ថា មុខរបរផ្សេងៗដែលមិនបានរាយខាងលើ ក៏អាចចាត់បញ្ចូលក្នុងធាតុភ្លើងដែរបើវាប្រើឬបង្កើតភ្លើងឬអគ្គិសនី។

សម្រាប់មុខរបរធាតុផ្សេងទាំង៤ទៀត សូមចូលមើលក្នុងវេបសាយខាងក្រោម៖
https://khmerlifecoach.com/archives/67

យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents