ស្វែងរកឯកសារ
ដើមហ្វី(Fir Trees) ជាប្រភេទដើមឈើមួយក្នុងចំណោមប្រភេទដើមឈើរាប់សិបប្រភេទក្នុងអំបូរដើមស្រល់ ហើយវាជាប្រភេទរុក្ខជាតិដែលមានពណ៌បៃតងស្រស់គ្រប់រដូវកាល(Evergreen Plants)។ យើងតែងតែឃើញនៅប្រទេសត្រជាក់ គេយកវាមកតាំងជាដើមឈើណូអែល(ការដាក់តាំងគឺអាស្រ័យទៅតាមតំបន់ ព្រោះតំបន់ខ្លះសម្បូរដើមស្រល់ រីឯតំបន់ខ្លះទៀតសម្បូរដើមផ្សេងក្នុងអំបូរវា)។
ប្រជាជនចិនតាមតំបន់ខ្លះ គេអោយឈ្មោះវាថាជា ដើមឡហាន ហើយគេមានជំនឿថា វាជារុក្ខជាតិដែលនាំលាភសំណាង ភាពជោគជ័យ សុខភាពល្អ និងការពារហេតុភេទចង្រៃនានា។ ដោយសារតែវាមានសម្រស់បៃតងស្រស់ពេញគ្រប់រដូវ ទើបគេធៀបនឹងរាសីរបស់មនុស្សយើងថាមានរាសីល្អគ្រប់រដូវដែរ។ វាមានឥទ្ធិពលប្រហាក់ប្រហែលនឹងដើមលុយដែរ។
ដើមឡហាននេះ ត្រូវបានគេយកមកពត់ពេនជារាងផ្សេងៗក្នុងន័យលម្អរ និងដើម្បីលក់បានថ្លៃជាងដើមដែលដុះត្រង់តាមធម្មជាតិ។ តែមិនគួរយកដើមដែលគេកាត់អោយតឿនោះឡើយ(Bonsai) ព្រោះវាទាបតឿមិននាំអោយរាសីយើងឡើងឡើយ។
ក្នុងន័យហុងស៊ុយ សម្រាប់អ្នកដែលត្រូវការធាតុឈើឬធាតុភ្លើង គប្បីដាំវាដើម្បីជំនួយរាសី រីឯអ្នកដែលសម្បូរធាតុទឹកលើសលុប ក៏គួរដាំវាដែរដើម្បីអោយវាបន្ថយធាតុទឹកកុំអោយជន់ជោរពេក។ ការរើសទីតាំងដាំក៏គួរតែសិក្សាអោយបានត្រឹមត្រូវផងដែរ។
អ្នកលក់អើយ បើបានអានហើយ សូមកុំឡើងថ្លៃអី ព្រោះទុកឳកាសអោយបងប្អូនយើងបានរុក្ខជាតិនេះទៅដាំលម្អរនៅផ្ទះផង!
រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម!
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#reanfengshui
#realfengshui
#fengshuikhmer