មេរៀនទី ១៣៖ ផ្ទះផ្លូវកោងចំ

< All Topics
បោះពុម្ភ

មិនសូវខុសពីមេរៀនទី១២ អំពីផ្ទះផ្លូវបុកចំ ប៉ុន្មានទេ ផ្ទះផ្លូវកោងចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាកោងចំផ្ទះខ្លាំងពេក ដែលហាក់ដូចជាមុខកាំបិតទៅអារកាត់ធាតុល្អៗដែលមាន។ បើយើងនិយាយពីបញ្ហាចរាចរក៏យើងអាចគិតឃើញនូវការបើកបរហួសល្បឿនជ្រុលទៅបុកផ្ទះផងដែរ។

តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវកោងចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវកោង។

តែបើផ្ទះរបស់អ្នកនៅក្នុងរង្វង់កោងវិញ ផ្ទះនោះមិនមានបញ្ហាអ្វីចោទទេ។

* មានគេសួរថា ចុះបើយើងនៅខុនដូ ហើយមានស្ពានអាកាសកោងចំ វាយ៉ាងម៉េចវិញ?

ចម្លើយគឺ វាប៉ះពាល់ដូចគ្នាបើសិនជាវាកោងឬបុកចំជាន់ដែលយើងនៅ តែបើយើងខ្ពស់ជាងវាផុតប្រហែល៥ម៉ែត្រឡើងទៅ វាគ្មានបញ្ហានោះទេ។

* មានសំនួរមួយទៀតសួរថា ចុះបើផ្ទះយើងទាបជាងផ្លូវកោងចំ?

ចម្លើយគឺ មិនមានបញ្ហាទេ បើស្រមោលរបស់ផ្លូវកោងចំនោះមិនគ្របមកលើផ្ទះរបស់យើង។

បន្ថែមលើចម្លើយទាំង២ខាងលើ ត្រូវជៀសមួយទៀតគឺ កុំនៅគៀកនឹងស្ពានអាកាសពេកដែលនាំអោយមានសម្លេងចរាចរណ៍រំខាន ដែលវាអាចបង្កើតឋាមពលមិនល្អដល់យើង។

អ្នកអាចសង្កេតមើលឧទាហរណ៍ជាក់ស្តែងនៅស្រុកយើងបាន។

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា

(រូបភាព ពីអ៊ិនធឹណេត)

#រៀនហុងស៊ុយ
#រៀនហុងស៊ុយទាំងអស់គ្នា
#learningfengshuikh

Table of Contents