មេរៀនទី ១៤ ៖ ផ្ទះឡើងចំណោត ឬចុះចំណោត

< All Topics
បោះពុម្ភ

សម្រាប់អ្នកដែលរស់នៅតំបន់ភ្នំ ឬខ្ពង់រាប គេច្រើនសង់ផ្ទះនៅស្របតាមផ្លូវឡើងចំណោតឬចុះចំណោត។

តើចំណោតបែបណាដែលល្អសម្រាប់យើង? ហើយចំណោតបែបណាដែលគួរជៀសវៀង?

ផ្ទះឡើងចំណោត គឺជាផ្ទះដែលមានទីតាំងនៅលើចំណោត ឬមានន័យថា ត្រូវឡើងចំណោតផ្លូវទើបដល់ផ្ទះនោះ។ វាមិនល្អឡើយបើចំណោតនោះខ្ពស់ពេក ព្រោះវាអាចនាំអោយកម្លាំងឋាមពលបែកញែកអស់ ឬឋាមពលឡើងទៅផ្ទះរបស់អ្នកមិនរួច។ ផ្ទូយទៅវិញ បើចំណោទនោះមិនចោតខ្លាំង ស្រួលឡើង នោះផ្ទះនោះមិនមានបញ្ហាទេ ហើយវានឹងផ្តល់ឋាមពលល្អៗដល់ម្ចាស់ផ្ទះ ពិសេសម្ចាស់ផ្ទះដែលមានតួនាទីមុខការជារាជការ អ្នកនយោបាយ ជាដើម។

ផ្ទះចុះចំណោត គឺជាផ្ទះដែលមានទីតាំងនៅក្រោមចំណោត ឬមានន័យថា ត្រូវចុះចំណោតផ្លូវទើបទៅដល់ផ្ទះនោះ។ បើចំណោតផ្លូវចុះទៅផ្ទះនោះមិនចោតខ្លាំង ផ្ទះនោះនឹងមានឋាមពលល្អសម្រាប់កិច្ចការងាររកស៊ី។ ផ្ទុយទៅវិញ បើផ្លូវចុះចំណោតនោះចោទខ្លាំង វានឹងបង្កើតជាសាឈី ហើយករជាឋាមពលកំណាចចាក់ទៅផ្ទះរបស់អ្នកជាមិនខាន។

ទោះយ៉ាងណាក៏ដោយ ក្បួនផ្សេងៗទៀតត្រូវយកមកប្រើផងដែរ ដើម្បីពិនិត្យនិងបញ្ជាក់ថាផ្ទះនោះពិជាល្អ ឬមិនល្អដល់ម្ចាស់ផ្ទះឬអ្នកដែលស្នាក់អាស្រ័យនៅក្នុងផ្ទះនោះ។

កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer

Table of Contents