មេរៀនទី២២៖ ផ្ទះបាយ

< All Topics
បោះពុម្ភ

អ្នកទាំងអស់គ្នាបានដឹងអំពីមាត់ទ្វាផ្ទះ និងចរន្តខ្យល់រួចហើយ តើមានបានគិតដល់ការរៀបចំផ្ទះអោយត្រូវតាមក្បួនហើយឬនៅ? មិនថ្វីទេ ឥឡូវខ្ញុំសូមជូនមេរៀនមួយទៀតអំពីចង្ក្រានបាយម្តង។

ផ្ទះបាយ គឺជាទីតាំងមួយដែលសំខាន់ក្នុងចំណោមទីតាំងដែលត្រូវយកចិត្តទុកដាក់ខ្ពស់(មាត់ទ្វាចូលផ្ទះ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងផ្ទះបាយ)។ ការរៀបចំផ្ទះបាយសំខាន់ណាស់ បើក្នុងផ្ទះបាយមិនបានរៀបចំល្អនោះទេ វានឹងបង្កើតឋាមពលមិនល្អដែលបណ្តាលអោយអ្នកនៅក្នុងផ្ទះមិនមានការហូបចុកគ្រប់គ្រាន់ ឬអាចមានបញ្ហាសុខភាពទៀតផង។ ខាងក្រោមនេះគឺជាចំនុចខ្លះៗដែលអ្នកគួរដឹង៖

១. មិនគួររៀបចំទីតាំងផ្ទះបាយនៅកណ្តាលផ្ទះឡើយ ព្រោះវាជាបេះដូងរបស់ផ្ទះ។

២. មិនគួររៀបចំកន្លែងលាងចាននៅជិតចង្ក្រាន នឹងមានបញ្ហារប៉ះទង្គិចរវាងធាតុទឹកនិងធាតុភ្លើង។

៣. មិនគួររៀបចំកន្លែងលាងចាននៅទល់មុខចង្ក្រាន ក៏នឹងមានការប៉ះទង្គិចរវាងធាតុទឹកនិងធាតុភ្លើងដែរ។

៤. មិនគួររៀបចំចង្ក្រាននៅចំកណ្តាលផ្ទះបាយ ព្រោះវានឹងបង្ករជាឋាមពលអាក្រក់ដល់ផ្ទះបាយ។

៥. បើកទ្វាភ្លាមឃើញចង្ក្រានភ្លែត ក៏មិនល្អដែរ។

៦. មិនគួររៀបចំចង្ក្រាននៅក្រោមធ្នឹមឡើយ។

៧. មិនគួររៀបចំទីតាំងចង្ក្រាននៅជិតទូទឹកកកឡើយ។

សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents