តើអ្នកដឹងទេ? (វគ្គ៥)

< All Topics
បោះពុម្ភ

ប៉ាជឺ មិនមែនជា ប៉ាចាយ

ខ្ញុំបានសង្កេតឃើញថា មានបងប្អូនយើងមួយចំនួន រួមទាំងផេកបង្រៀនហុងស៊ុយខ្លះផងដែរ មានការភ័ន្តច្រឡំថា ប៉ាជឺ គឺជាវិជ្ជាប្រាណ៨ទិស (ឬដែលខ្ញុំហៅថា វិមានទាំង៨)។​ តាមពិតវាជាមុខវិជ្ជា២មុខផ្សេងគ្នាដាច់ស្រឡះ។

ប៉ាជឺ មានអត្ថន័យថា តួអង្គអក្សរទាំង៨ (ឬអ្នកខ្លះហៅថា សសរជីវិតទាំង៤៖ មានម៉ោង ថ្ងៃ ខែ និងឆ្នាំ) ដែលមាននៅក្នុងតារាងប៉ាជឺរបស់យើងហើយវាត្រូវបានគេប្រើសម្រាប់បកស្រាយវាសនារបស់បុគ្គលម្នាក់ៗ តាមរយៈវេលាកំណើតពិតប្រាកដ។ 

រីឯ វិជ្ជាប្រាណ៨ទិស ភាសាចិនហៅថា ប៉ាចាយ (ឬដែលខ្ញុំហៅថា វិមានទាំង៨) គឺជាវិជ្ជាដែលប្រើសម្រាប់រៀបចំនិងកំណត់រកតំបន់ដែលមានឋាមពលល្អ និងតំបន់ដែលមានឋាមពលមិនល្អនៅក្នុងផ្ទះ។ ប៉ាចាយ ពឹងអាស្រ័យទាំងស្រុងទៅលើទិសដែលផ្ទះបែរមុខទៅរក ហើយដើម្បីអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់គេត្រូវយកលេខគ័រជីវិតរបស់អ្នកដែលរស់នៅក្នុងផ្ទះនោះមកគន់គូរបន្ថែម ដើម្បីកំណត់ទីតាំងមង្គលសម្រាប់បុគ្គលនោះ។

សម្រាប់អ្នកដែលបានរៀនវគ្គហុងស៊ុយទូទៅជាមួយខ្ញុំ គាត់ក៏ទទួលបានចំណេះដឹងអំពីមុខវិជ្ជាវិមានទាំង៨នេះផងដែរ។

សង្ឃឹមថា ចាប់ពីពេលនេះតទៅ បងប្អូននឹងលែងយល់ច្រឡំរវាង ប៉ាជឺ និងប៉ាចាយ ទៀតហើយ។

បញ្ជាក់៖ ពាក្យថាផ្ទះដែលបានប្រើខាងលើ គឺសំដៅទៅលើ ភូមិដ្ឋាន ទីក្រុង ការិយាល័យ ឃ្លាំង.. ដែលបញ្ជាក់អំពីអចលនទ្រព្យមួយ។

សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច!

********

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents