ស្វែងរកឯកសារ
ជាទូទៅបងប្អូនយើងដែលមានបំណងចង់ទិញផ្ទះច្រើនតែមិនសូវចាប់អារម្មណ៍មុខផ្ទះដូចក្នុងផ្ទះឡើយ។ គាត់តែងចូលទៅមើលក្នុងផ្ទះថាតើវាស្អាត ឬការរៀបចំបន្ទប់ល្អយ៉ាងណា ឬក៏ទីតាំងបន្ទប់គេងនៅកន្លែងណាខ្លះ ផ្ទះបាយនៅកន្លែងណា.. ជាដើម។
ថ្ងៃនេះយើងនាំបងប្អូនមកមើលពីសណ្ឋានមុខផ្ទះវិញម្តងថា តើមុខផ្ទះបែបណាដែលល្អសម្រាប់យើង។
សណ្ឋានមុខផ្ទះ ឬរូបរាងផ្ទះ ដែលមើលពីមុខ គឺប្រៀបដូចជាមុខរបស់មនុស្សយើងដូច្នេះដែរ វាត្រូវមានសមមាត្រគ្នា។ វាមិនគួរមានសណ្ឋានទ្រេតទៅឆ្វេងឬទៅស្តាំខ្លាំង ឬលយមកមុខឬក៏ទៅក្រោយពេកដែរ។ ទាំងនេះរាប់បញ្ចូលទាំងដំបូលផ្ទះផងដែរ។
គេអាចប្រៀបធៀបម៉្យាងទៀតថា បើមុខផ្ទះមានសណ្ឋានល្អ វាហាក់ដូចជាយើងឈរលើដីរៀបស្មើដែលមិនផ្អៀងឆ្វេងស្តាំមុខក្រោយ ហើយកាលដែលយើងឈរបាននឹងនរបែបនេះហើយរាសីរបស់យើងក៏នឹងនរតាមនោះដែរ។
ផ្ទះដែលមានសណ្ឋានមុខផ្ទះសមមាត្រស្មើល្អ នឹងអាចប្រមូលផ្តុំឋាមពលកម្លាំងធាតុចូលផ្ទះបានល្អដែលជាហេតុនាំអោយមាននូវស្ថេរភាព និងសុខដុមរមនាដល់អ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ។
ផ្ទះគំរូខាងលើ គឺជាផ្ទះដែលមិនមានសមមាត្រគ្នាដែលវាល្អសម្រាប់មើល តែមិនល្អសម្រាប់ការរស់នៅឡើយ។
កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer