មេរៀនទី ១៦ ៖ របងផ្ទះ

< All Topics
បោះពុម្ភ

របងផ្ទះគឺជាដែនសីម៉ាការពារភូមិដ្ឋានរបស់យើងទាំងផ្លូវមនុស្ស និងផ្លូវអមនុស្ស។ តើយើងគួរមានរបងបែបណាទើបល្អសម្រាប់យើង?

ការពិតទៅ អ្វីដែលយើងស្រឡាញ់ ជានិច្ចកាលគឺតែងតែល្អសម្រាប់យើង។ យ៉ាងណាម៉ិញ ការមានរបងដែលមិនសមគួរអាចនឹងអោយម្ចាស់ផ្ទះនិងសមាជិកគ្រួសារមានបញ្ហាដែលមិននឹកស្មានដល់។ ចំនុចមួយចំនួនដែលយើងគួរដឹងអំពីរបងផ្ទះ៖

១. មាត់ទ្វារបងគួរបែរមុខទៅរកទិសខ្សល់ចូល ព្រោះវាអាចនាំអោយឋាមពលកម្លាំងធាតុប្រមូលផ្តុំនិងហូរចូលផ្ទះរបស់យើង។ តែការកំណត់ទីតាំងមាត់ទ្វាគួរប្រឹក្សាជាមួយមេរៀនមុនៗដែលបានផ្សាយរួច ព្រោះយើងមិនត្រូវអោយវាមានទីតាំងនៅចំឋាមពលអាក្រក់នោះទេ(ជៀសវាងសាឈី)។

២. របងដែលមានបន្លាចំរឹងដែកស្រួចៗគួរបែរទៅលើ មិនត្រូវបែរមុខស្រួចចូលផ្ទះឬចាក់ទៅផ្ទះគេទេ។ របងដែលមានបន្លាចំរឹងដែក ឬមានអំបែងកែវស្រួចៗសម្រាប់តែអ្នកដែលត្រូវការធាតុភ្លើងប៉ុណ្ណោះ។

៣. របងដែលមានស្នាមប្រេះ មិនល្អឡើយសម្រាប់ម្ចាស់ផ្ទះនិងអ្នកដែលស្នាក់នៅក្នុងផ្ទះ។

៤. បើរបងផ្ទះរបស់អ្នកមានកំពស់ស្ទើរតែស្មើ ស្មើ ឬខ្ពស់ជាងផ្ទះ នោះវានឹងនាំអោយមានការគៀបសង្កត់ទៅលើការប្រមូលផ្តុំឋាមពល ហើយវានឹងរារាំងភាពរីកចម្រើននានាដល់អ្នកដែលរស់នៅក្នុងផ្ទះ។

៥. របងគៀកនឹងផ្ទះពេកដែលមានចន្លោះពិបាកនឹងដើរបាន(តិចជាងមួយម៉ែត្រ) នឹងបង្អាក់ការប្រមូលផ្តុំឋាមពល ហើយវាក៏នឹងរារាំងភាពរីកចម្រើននានាដល់សមាជិកគ្រួសារផងដែរ។

៦. ទ្វារបងចូលភូមិដ្ឋានគួរមានតែមួយបានហើយ បើមានពីរហើយទំហំប៉ុនគ្នានោះ វានឹងធ្វើអោយកំលាំងឋាមពលវិលវល់មិនដឹងចូលច្រកណាអោយប្រាកដ។ កត្តានេះនឹងនាំអោយមានការបែកបាក់សាមគ្គីនៃសមាជិកគ្រួសារ ហើយអាចអោយមានអ្នកទីបីចូលមកសម្ព័ន្ធភាពទៀតផង។

៧. នៅមាត់ទ្វារបងចូលផ្ទះ និងមាត់ទ្វាចូលផ្ទះមានដើមឈើច្រើនជាម្លប់បាំងកំដៅច្រើនពេកដែលបង្ករអោយមានម្លប់ហួសតម្រូវការ នឹងនាំហេតុមិនល្អដល់ក្រុមគ្រួសារ។ ចូរមើលមេរៀនទី ៧៖ ទីធ្លាពន្លឺ។

៨. មានសំរាមនៅមុខក្លោងទ្វាចូលផ្ទះ ក៏ជាកត្តាមិនល្អសម្រាប់ផ្ទះរបស់យើងផងដែរ។ រាល់ការចេញចូលផ្ទះ យើងតែចង់បានភាពស្រស់ស្រាយ តែចុះបើចេញចូលឃើញតែសំរាមនិងក្លិនមិនល្អវិញនោះ? យើងគួរដឹងទាំងអស់គ្នាហើយ។ បើជៀសមិនរួចទេ ចូររៀបចំសំរាមអោយបានល្អសមរម្យការពារកុំអោយវាជះក្លិននិងមានសភាពរញ៉េរញ៉ៃពេក។

កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer

Table of Contents