ស្វែងរកឯកសារ
ធ្វើម៉េចបានដឹងថារាសីរបស់យើងកំពុងតែដាក់?
ធ្លាប់មានអារម្មណ៍ថា រឿងមិនគួរកើតហេតុអ្វីបានជាវាកើតទេ? ប្រយ័ត្នកាន់តែខ្លាំងកាន់តែខាតបង់.. បន្តិចមិនស្រួលខ្លួន.. បន្តិចមុតដៃរបួសជើង.. ធ្វើការត្រូវគេស្តីបន្ទោស.. រាប់រយមុខទៀត.. ជួនកាលសឹងតែលែងហ៊ានចេញពីផ្ទះទៀត.. ទាំងនេះគឺបណ្តាលមកពីរាសីរបស់យើងកំពុងដាក់ ឬឆុងជាមួយនឹងអ្វីមួយដែលយើងមិនបានចាប់អារម្មណ៍។
ដើម្បីកាត់ស៊យ តាមក្បួនខ្មែរគេទៅស្រោចទឹករំដោះគ្រោះ.. តែយើងអាចប្រើក្បួនហុងស៊ុយចិនបានដោយខ្លួនឯង។
១. អំបីលគ្រួសមួយក្តាប់ណែន ឬមួយគីឡូកាន់តែល្អ
២. ស្លឹកក្រូចថ្លុង ឬស្លឹកក្រូចសើច ឬស្លឹកទទឹម(បើបានស្លឹកក្រូចថ្លុងគឺវិសេសជាងគេ)
៣. ទឹកមួយធុងធំសម្រាប់ងូត
លាយអំបិលគ្រួស និងស្លឹកក្រូចថ្លុងទៅក្នុងទឹកកូរអោយសព្វ រួចយកមកងូត កុំចាក់លឿនពេក។ ចាក់ពីក្បាលមកបន្តិចម្តងៗ ហើយបួងសួងថា សូមអោយអស់ស៊យ អពលាភ គ្រោះចង្រៃទាំងបំបាលម៉ានទៅអោយអស់តាមទឹកហ្នឹងទៅ សូត្រដដែលៗរហូតអស់ទឹក។ ពេលអស់ទឹកហើយកុំទាន់អាលងូតទឹកសាបភ្លាមៗអី ទុកប្រហែល៥ទៅ១០នាទីសិនទើបងូតទឹកសាបលាងជាតិអំបិលចេញ ជាការស្រេច។
វិធីនេះអាចជួយលោកអ្នកអោយរួចផុតពីការឆុងផ្សេងៗបានមួយរយៈ បើមានប៉ះពារជាមួយការឆុងអីផ្សេងៗទៀត បន្តធ្វើបែបនេះទៀតបាន។
សម្រាប់អ្នកនៅមាត់សមុទ្រអាចទៅត្រាំទឹកសមុទ្របាន។
ប្រសិទ្ធិភាព៩០%!
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយទាំងអស់គ្នា
#learningfengshuikh