SIGN IN YOUR ACCOUNT TO HAVE ACCESS TO DIFFERENT FEATURES

FORGOT YOUR PASSWORD?

FORGOT YOUR DETAILS?

AAH, WAIT, I REMEMBER NOW!

Rean Feng ShuiRean Feng Shui

  • ទំព័រដើម
  • អំពីយើងខ្ញុំ
  • សេវាកម្ម
  • បណ្ណាល័យ
  • អាហារូបករណ៍
    • អាហារូបករណ៍ឆ្នាំ២០២២
    • អាហារូបករណ៍ឆ្នាំ២០២១
  • ទំនាក់ទំនង

មើលរាសីរាសី

  • Home
  • Knowledge Base - Article
March 24, 2023

Archives: Knowledge Base

ឥទ្ធិពលឆុង

ឥទ្ធិពលឆុង

Monday, 06 March 2023 by រៀនហុងស៊ុយ

ការឆុងក្នុងតារាងរាសី គឺជាការប៉ះទង្គិចឋាមពលរវាងតួសត្វមួយ នឹងតួសត្វមួយទៀត ដែលវាតំណាងអោយឋាមពលប៉ះទង្គិចគ្នា។ ការឆុងនេះអាចជាការឆុងក្នុងតារាងប៉ាជឺ ឆុងជាមួយបុគ្គលណាម្នាក់ ឬឆុងជាមួយវេលាប្រឈម(ដែលអាចជាថ្ងៃ ខែ ឆ្នាំ ឬតារាងវ័យចរ)។ ការឆុងនេះ នឹងអាចបង្ករអោយមានហេតុដែលមិនចង់បានជាច្រើនប្រភេទ ដែលមានដូចជា៖ ការប្រកួតប្រជែង ឧបសគ្គ ការអូសទាញឬបង្អាក់ ការរំខាន ការជួបផលពិបាក ការប្រឆាំង ការផ្លាសប្តូរអ្វីមួយ គ្រោះថ្នាក់ ឬបាត់បង់អ្វីមួយ (ឬអាចរួមទាំងបាត់បង់អ្នកណាម្នាក់ផងដែរ)។ ឥទ្ធិពលនៃការឆុងនេះ បើយើងចេះត្រៀមលក្ខណៈ ឬគ្រប់គ្រងកាលៈទេសៈបានល្អ យើងនឹងមានលាភវិសេសវិសាល។ វាមិនខុសពីការធ្វើសង្គ្រាមទេ បើយើងចេះគ្រប់គ្រង់និងយកឈ្នះលើគូបដិបក្សបានហើយ យើងនឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់។  វេលាឆុង គឺជាវេលាមួយ ឬវិញ្ញាសារជីវិតមួយ ដែលអ្នកត្រូវកសាងខ្លួនឯងអោយរឹងមាំ និងប្រសើរជាងមុន! សម្គាល់ការឆុង៖១. បើឆុងតួសត្វធ្វើដំណើរ វាពាក់ព័ន្ធនឹងការធ្វើដំណើរ បញ្ហាបច្ចេកទេស គ្រោះថ្នាក់តាមដងផ្លូវ ហើយក៏អាចនាំអោយមានរបួស ចេញឈាម ឬការពិន័យផ្សេងៗជាដើម។ ២. បើឆុងតួសត្វស្នេហ៍ វាពាក់ព័ន្ធឹងអារម្មណ៍ ទំនាក់ទំនង សម្ព័ន្ធភាព ដែលអាចបង្កើតអោយមានជាភាពតានតឹងក្នុងការទំនាក់ទំនង បាក់ទឹកចិត្ត បែកបាក់ស្នេហា ជម្លោះគ្រួសារ ឬពាក់ព័ន្ធនឹងផ្លូវច្បាប់។ ៣. បើឆុងតួសត្វឃ្លាំង វាពាក់ព័ន្ធឹនងការផ្លាស់ប្តូរទីលំនៅ កន្លែងធ្វើការ ទទួលរងគ្រោះធម្មជាតិ ពិសេសនៅតំបន់ជិតភ្នំ។ ក្រុមសត្វទាំង១២៖ក្រុមសត្វធ្វើដំណើរ៖ ខាល ឆុង វក និង កុរ ឆុង​ ម្សាញ់ក្រុមសត្វស្នេហ៍៖ ថោះ ឆុង រកា និង មមី ឆុង ជូតក្រុមសត្វឃ្លាំង៖ រោង ឆុង ច និង មមែ ឆុង ឆ្លូវ វិធីទប់ស្កាត់ ឬគ្រប់គ្រងឆុងនៅពេលដែលបានដឹងថា អ្នកនឹងទទួលរងឥទ្ធិពលឆុងណាមួយហើយ អ្នកត្រូវធ្វើកិច្ចការអ្វីមួយពាក់ព័ន្ធនឹងការឆុងនោះអោយបានមុនវេលាឆុងមកដល់។ វាមិនសុខពីសុខចិត្តទទួលយកអ្វីមួយមុនគេបង្ខំអោយអ្នកធ្វើអ្វីមួយនោះឡើយ។ បើគេបង្ខំនោះ វាមិនដែលស្រួលទេ។ ជាទូទៅ ដើម្បីការពារឆុង គេតែងទៅបរិច្ចាគឈាម ធ្វើកិច្ចកាត់ឆុង យកវត្ថុស័ក្តិសិទ្ធតាមខ្លួន ពាក់បណ្តោងកាត់ឆុង ផ្លាស់ប្តូរទម្លាប់ រក្សាការប្រុងប្រយ័ត្នជាងមុន ឬជួសជុលអ្វីមួយមុនរឿងអាក្រក់មកដល់។ ឧទាហរណ៍ថា អ្នកនឹងទទួលរងឥទ្ធិពលឆុងដែលអាចបណ្តាលអោយអ្នកមានរបួសស្នាម ដូច្នេះអ្នកគួរធ្វើអ្វីមួយដែលជាកិច្ចការហត់ ឬប្រឹងប្រែងខ្លាំងអោយមានចេញញើសឬកម្លាំងខ្លាំងប្លែងពីមុន ដូចជាហាត់កីឡាច្រើនជាងមុន ឬបរិច្ចាគឈាមជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមេត្តាហ្វីនិច្ច ដើម្បីប្រឹក្សារាសី។សេវារបស់មេត្តាហ្វីនិច្ច និងរៀនហុងស៊ុយ៖ បកស្រាយរាសីរកវេលាកំណើតពិនិត្យមើលវេលាកំណើតគូស្នេហ៍រកវេលាល្អសម្រាប់កិច្ចនានាប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយថូទ្រព្យលើករាសី(ចៅអ៊ុង)មើលហុងស៊ុយទីតាំងមុននឹងជួល ឬទិញ ឬសាងសង់រៀបហុងស៊ុយផ្ទះ ការិយាល័យ ឃ្លាំង និងកន្លែងរកស៊ីប្រឹក្សាផែនការជីវិតក្លឹបពិភាក្សាពិសេសថ្នាក់រៀនពង្រឹងចំណេះដឹង Facebookរៀនហុងស៊ុយ៖ https://web.facebook.com/reanfengshuiមេត្តាហ្វីនិច្ច៖ https://web.facebook.com/metafenixconsulting ឆាណែលតេលេក្រាមរៀនហុងស៊ុយ៖ https://t.me/reanfengshuiមេត្តាហ្វីនិច្ច៖ https://t.me/metafenixconsulting ទំនាក់ទំនងរៀនហុងស៊ុយ៖ https://t.me/JiangWeizhiមេត្តាហ្វីនិច្ច៖ https://t.me/MetaFenix #METAFENIXCONSULTING#METAFENIX#REANFENGSHUI

រាសីតួសត្វទាំង១២ និងតួខ្លួនទាំង១០ ប្រចាំឆ្នាំ២០២៣

Tuesday, 27 December 2022 by រៀនហុងស៊ុយ

ហុងស៊ុយ និងតារាសាស្ត្រប្រចាំឆ្នាំ២០២៣

Tuesday, 27 December 2022 by រៀនហុងស៊ុយ
ឆ្នាំថោះ ទឹកយិន ២០២៣

រាសីទូទៅសម្រាប់ឆ្នាំទាំង១២ ក្នុងឆ្នាំ២០២៣ ថោះ ទឹកយិន

Friday, 18 November 2022 by រៀនហុងស៊ុយ

បញ្ជាក់៖ ខាងក្រោមនេះ ជាការព្យាករណ៍ទូទៅសម្រាប់ឆ្នាំទាំង១២ នៅក្នុងឆ្នាំថ្មី ឆ្នាំថោះទឹកយិន ២០២៣។ ដើម្បីដឹងច្បាស់ពីរាសីពិតប្រាកដរបស់បុគ្គលនិមួយៗ ត្រូវមើលរាសីពេញលេញដោយប្រើក្បួនប៉ាជឺដែលតម្រូវអោយមានវេលាកំណើតច្បាស់លាស់(ម៉ោង ថ្ងៃ ខែ និងឆ្នាំ)។ ឆ្នាំជូត កើតនៅឆ្នាំ៖ ១៩៤៨​ ១៩៦០ ១៩៧២ ១៩៨៤ ១៩៩៦ ២០០៨ លុយកាក់ ៖ ១០០%ការងារ ៖ ១០០% ទំនាក់ទំនង ៖ ៨០%ការសិក្សា ៖ ៨០%សុខភាព ៖ ៨០% សម្រាប់ឆ្នាំជូត ឆ្នាំឆ្លូវ កើតនៅឆ្នាំ៖ ១៩៤៩ ១៩៦១ ១៩៧៣ ១៩៨៥ ១៩៩៧ ២០០៩ លុយកាក់ ៖ ៦០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៦០%ការសិក្សា ៖ ៦០%សុខភាព ៖ ៦០% សម្រាប់ឆ្នាំឆ្លូវ ឆ្នាំខាល កើតនៅឆ្នាំ៖ ១៩៥០ ១៩៦២ ១៩៧៤ ១៩៨៦ ១៩៩៨ ២០១០ លុយកាក់ ៖ ៦០%ការងារ ៖ ៦០% ទំនាក់ទំនង ៖ ៤០%ការសិក្សា ៖ ៦០%សុខភាព ៖ ៤០% សម្រាប់ឆ្នាំខាល ឆ្នាំថោះ កើតនៅឆ្នាំ៖ ១៩៥១ ១៩៦៣ ១៩៧៥ ១៩៨៧ ១៩៩៩ ២០១១ លុយកាក់ ៖ ១០០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៨០%ការសិក្សា ៖ ៨០%សុខភាព ៖ ៨០% សម្រាប់ឆ្នាំថោះ ឆ្នាំរោង កើតនៅឆ្នាំ៖ ១៩៥២ ១៩៦៤ ១៩៧៦ ១៩៨៨ ២០០០ ២០១២ លុយកាក់ ៖ ៨០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៨០%ការសិក្សា ៖ ៨០%សុខភាព ៖ ៦០% សម្រាប់ឆ្នាំរោង ឆ្នាំម៉្សាញ់ កើតនៅឆ្នាំ៖ ១៩៥៣ ១៩៦៥ ១៩៧៧ ១៩៨៩ ២០០១ ២០១៣ លុយកាក់ ៖ ៦០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៨០%ការសិក្សា ៖ ៦០%សុខភាព ៖ ៦០% សម្រាប់ឆ្នាំម៉្សាញ់ ឆ្នាំមមី កើតនៅឆ្នាំ៖ ១៩៥៤ ១៩៦៦ ១៩៧៨ ១៩៩០ ២០០២ ២០១២ លុយកាក់ ៖ ៨០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៨០%ការសិក្សា ៖ ៨០%សុខភាព ៖ ៨០% សម្រាប់ឆ្នាំមមី ឆ្នាំមមែ កើតនៅឆ្នាំ៖ ១៩៥៥ ១៩៦៧ ១៩៧៩ ១៩៩១ ២០០៣ ២០១៥ លុយកាក់ ៖ ៨០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៩០%ការសិក្សា ៖ ៨០%សុខភាព ៖ ៧០% សម្រាប់ឆ្នាំមមែ ឆ្នាំវក កើតនៅឆ្នាំ៖ ១៩៥៦ ១៩៦៨ ១៩៨០ ១៩៩២ ២០០៤ ២០១៦ លុយកាក់ ៖ ៦០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ៨០%ការសិក្សា ៖ ៨០%សុខភាព ៖ ៦០% សម្រាប់ឆ្នាំវក ឆ្នាំរកា កើតនៅឆ្នាំ៖ ១៩៤៥ ១៩៥៧ ១៩៦៩ ១៩៨១ ១៩៩៣ ២០០៥ លុយកាក់ ៖ ២០%ការងារ ៖ ៤០% ទំនាក់ទំនង ៖ ៤០%ការសិក្សា ៖ ៦០%សុខភាព ៖ ២០% សម្រាប់ឆ្នាំរកា ឆ្នាំច កើតនៅឆ្នាំ៖ ១៩៤៦ ១៩៥៨ ១៩៧០ ១៩៨២ ១៩៩៤ ២០០៦ លុយកាក់ ៖ ១០០%ការងារ ៖ ៨០% ទំនាក់ទំនង ៖ ១០០%ការសិក្សា ៖ ១០០%សុខភាព ៖ ៨០% សម្រាប់ឆ្នាំច ឆ្នាំកុរ កើតនៅឆ្នាំ៖ ១៩៤៧ ១៩៥៩ ១៩៧១ ១៩៨៣ ១៩៩៥ ២០០៧ លុយកាក់ ៖ ៤០%ការងារ ៖ ៤០% ទំនាក់ទំនង ៖ ៤០%ការសិក្សា ៖ ៦០%សុខភាព ៖ ៤០% សម្រាប់ឆ្នាំកុរ ដើម្បីមើលរាសីពេញលេញ ដែលជាការបកស្រាយអាថ៌កំបាំងជីវិត សូមទំនាក់ទំនងមកកាន់តេលេក្រាម៖​ https://t.me/MetaFenix

តើអ្នកមាននិស្ស័យដឹងញាណដែរឬទេ?

Wednesday, 26 October 2022 by រៀនហុងស៊ុយ

តាមរយៈការអានរាសី និងបង្រៀនមួយរយៈកន្លងមកនេះ ខ្ញុំធ្លាប់ទទួលបានសំនួរពីកូនសិស្សជាច្រើនថា៖​ តើខ្ញុំមានវាសនាអាចរៀន ឬក្លាយជាគ្រូអានរាសី គ្រូហុងស៊ុយ ឬគ្រូអាគមន៍ខ្មែរដែរទេ? ជាការពិតទៅ បើចង់ គ្រប់គ្នាអាចរៀនបាន តែនិស្ស័យបានត្រឹមណា វាអាស្រ័យទៅលើការតាំងចិត្តរបស់បុគ្គលនិមួយៗ។ លើសពីការតាំងចិត្ត និស្ស័យពីកំណើតជាកត្តាមួយដ៏សំខាន់ដែលអាចនាំអោយបុគ្គលនោះរៀនឆាប់ចេះឆាប់ចាំ ឆាប់យល់ និងដឹងញាណបានល្អជាងអ្នកដែលមិនមានដួងនិស្ស័យ។  ការដឹងញាណ គឺជាអារម្មណ៍ឬញាណមួយដែលធ្វើអោយយើងដឹងនូវព្រឹត្តិការណ៍ដែលនឹងកើតមានឡើង មានប្រផ្នូល ឬមានអារម្មណ៍ថាដូចជាធ្លាប់ជួបព្រឹត្តិការណ៍នេះកន្លងរួចមកហើយ ជាដើម។ សម្រាប់អ្នកដែលមានជំនឿលើព្រហ្មញ្ញនិងព្រះពុទ្ធសាសនា គាត់អាចរៀបចំជាអាសនៈថ្វាយបារមីគ្រូបាធ្យាយ និងបារមីនានាដែលគាត់គោរពស្រឡាញ់ ដើម្បីឃុំគ្រងនិងថែរក្សាក្រុមគ្រួសារបានល្អ។ ដើម្បីមើលបុគ្គលណាមាននិស្ស័យដឹងញាណឬអត់ គេមានក្បួនច្រើនណាស់ តែខាងក្រោមនេះជាការពិនិត្យមើលតាមរយៈក្បួនប៉ាជឺ ដែលជាក្បួនដ៏អស្ចារ្យរបស់បុរាណចិន។ ១. អ្នកដែលមានធាតុម្តាយច្រើនក្នុងតារាង(Resources Stars)៖ មានសមត្ថភាពអាចរៀនវិជ្ជាអាថ៌កំបាំង ទាំងបែបសាសនាទាំងបែបជំនឿនានាបានល្អ។ ២. អ្នកដែលមានតួសត្វឆុងរកានិងថោះក្នុងតារាង៖ មានញាណទី៦ខ្លាំង។ ៣. អ្នកដែលមានតួសត្វស្នេហ៍ទាំង៤ក្នុងតារាង៖ មានជូត មមី ថោះ និងរកា ព្រោះតួសត្វទាំងនេះតំណាងអោយទិសគោលទាំង៤ដែលមានកម្លាំងឋាមពលធាតុទឹក ឈើ ភ្លើង និងមាស ខ្លាំងហើយបរិសុទ្ធទៀត។  ៤. អ្នកដែលមានធាតុកូនខ្លាំង(Output Stars)៖ មានការប្រើប្រាស់ប្រាជ្ញាញាណខ្លាំង និងងាយទទួលរងឋាមពលពីមជ្ឈដ្ឋាននានា។ ៥. អ្នកមានឈើយ៉ាង និងភ្លើងយិននៅរាសីមេឃក្នុងតារាង៖ នៅពេលដែលភ្លើងយិនបាននៅជាមួយឈើយ៉ាង នោះវានឹងផ្តល់ពន្លឺបានយូរអង្វែង។ ៦. អ្នកដែលមានតួរាសីថ្ងៃទឹកយិនក្នុងតារាង៖ មានញាណក្នុងការដឹងពីវិញ្ញាណ និស្ស័យវិជ្ជាអាថ៌កំបាំង អាថ៌កំបាំងចក្រវាឡ ឬអាថ៌កំបាំងផ្លូវងងឹតច្រើន។ ៧. អ្នកដែលមានថ្ងៃយិននិងម៉ោងយិននៅរាសីមេឃក្នុងតារាង៖ អាចរៀនឬទទួលនិស្ស័យដឹងញាណ ឬវិជ្ជាអាថ៌កំបាំងបានច្រើន។ ៨.  អ្នកដែលមានផ្កាយពិសេសហួហ្គាយក្នុងតារាង៖ អាចរៀន ឬទទួលនិស្ស័យដឹងញាណខ្លាំង អ្នកតំណាងអោយសាសនា តែច្រើននៅតែម្នាក់ៗឯង។           ក. អ្នកដែលមានតួថ្ងៃជា វក ជូត ឬរោង នោះនឹងមានផ្កាយហ័រចាយជា រោង          ខ. អ្នកដែលមានតួថ្ងៃជា កុរ ថោះ ឬមមែ នោះនឹងមានផ្កាយហ័រចាយជា មមែ          គ. អ្នកដែលមានតួថ្ងៃជា ម្សាញ់ រកា ឬឆ្លូវ នោះនឹងមានផ្កាយហ័រចាយជា ឆ្លូវ          ឃ. អ្នកដែលមានតួថ្ងៃជា ខាល មមី ឬច នោះនឹងមានផ្កាយហ័រចាយជា ច ៩. អ្នកដែលមានថៃជិក្នុងតារាង៖ អាចមានចំណាប់អារម្មណ៍ខ្ពស់លើវិជ្ជាអាថ៌កំបាំង ដឹងមុនច្រើន ឬបែបញាណនិយម។          ក. អ្នកដែលមានតួថ្ងៃជា ឈើយ៉ាង ឬឈើយិន ជាមួយនឹងតួសត្វជូត ឬមមី          ខ. អ្នកដែលមានតួថ្ងៃជា ភ្លើងយ៉ាង ឬភ្លើងយិន ជាមួយនឹងតួសត្វថោះ ឬរកា          គ. អ្នកដែលមានតួថ្ងៃជា ដីយ៉ាង ឬដីយិន ជាមួយនឹងតួសត្វរោង ច ឆ្លូវ ឬមមែ          ឃ. អ្នកដែលមានតួថ្ងៃជា មាសយ៉ាង ឬមាសយិន ជាមួយនឹងតួសត្វខាល ឬកុរ          ង. អ្នកដែលមានតួថ្ងៃជា ទឹកយ៉ាង ឬទឹកយិន ជាមួយនឹងតួសត្វម្សាញ់ ឬវក ឥឡូវបងប្អូនបានរូបមន្តហើយ អញ្ចឹងឈប់ជឿគេថាអញ្ចេះអញ្ចុះទៀតទៅ! តើបងប្អូនមានប៉ុន្មានចំនុចដែរ? សម្រាប់បងប្អូនដែលមិនទាន់ចេះមើល ហើយចង់ដឹងអំពីរាសីរបស់ខ្លួនឯងនិងក្រុមគ្រួសារ អាចទំនាក់ទំនងមកកាន់ មេត្តាហ្វីនិច្ច ដើម្បីទទួលសេវាអានរាសីនិងដឹងអំពីខ្លួនឯងកាន់តែច្បាស់។ មេត្តាហ្វីនិច្ច ផ្តល់សេវាអានរាសីបកស្រាយអាថ៌កំបាំងជីវិត ដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។ ទំនាក់ទំនង តេលេក្រាម៖ https://t.me/MetaFenix Facebook Page៖ Metafenix Consulting – https://web.facebook.com/metafenixconsulting

ដើមឡហាន

Saturday, 05 March 2022 by រៀនហុងស៊ុយ

ដើមហ្វី(Fir Trees) ជាប្រភេទដើមឈើមួយក្នុងចំណោមប្រភេទដើមឈើរាប់សិបប្រភេទក្នុងអំបូរដើមស្រល់ ហើយវាជាប្រភេទរុក្ខជាតិដែលមានពណ៌បៃតងស្រស់គ្រប់រដូវកាល(Evergreen Plants)។ យើងតែងតែឃើញនៅប្រទេសត្រជាក់ គេយកវាមកតាំងជាដើមឈើណូអែល(ការដាក់តាំងគឺអាស្រ័យទៅតាមតំបន់ ព្រោះតំបន់ខ្លះសម្បូរដើមស្រល់ រីឯតំបន់ខ្លះទៀតសម្បូរដើមផ្សេងក្នុងអំបូរវា)។ ប្រជាជនចិនតាមតំបន់ខ្លះ គេអោយឈ្មោះវាថាជា ដើមឡហាន ហើយគេមានជំនឿថា វាជារុក្ខជាតិដែលនាំលាភសំណាង ភាពជោគជ័យ សុខភាពល្អ និងការពារហេតុភេទចង្រៃនានា។ ដោយសារតែវាមានសម្រស់បៃតងស្រស់ពេញគ្រប់រដូវ ទើបគេធៀបនឹងរាសីរបស់មនុស្សយើងថាមានរាសីល្អគ្រប់រដូវដែរ។ វាមានឥទ្ធិពលប្រហាក់ប្រហែលនឹងដើមលុយដែរ។ ដើមឡហាននេះ ត្រូវបានគេយកមកពត់ពេនជារាងផ្សេងៗក្នុងន័យលម្អរ និងដើម្បីលក់បានថ្លៃជាងដើមដែលដុះត្រង់តាមធម្មជាតិ។ តែមិនគួរយកដើមដែលគេកាត់អោយតឿនោះឡើយ(Bonsai) ព្រោះវាទាបតឿមិននាំអោយរាសីយើងឡើងឡើយ។ ក្នុងន័យហុងស៊ុយ សម្រាប់អ្នកដែលត្រូវការធាតុឈើឬធាតុភ្លើង គប្បីដាំវាដើម្បីជំនួយរាសី រីឯអ្នកដែលសម្បូរធាតុទឹកលើសលុប ក៏គួរដាំវាដែរដើម្បីអោយវាបន្ថយធាតុទឹកកុំអោយជន់ជោរពេក។ ការរើសទីតាំងដាំក៏គួរតែសិក្សាអោយបានត្រឹមត្រូវផងដែរ។ អ្នកលក់អើយ បើបានអានហើយ សូមកុំឡើងថ្លៃអី ព្រោះទុកឳកាសអោយបងប្អូនយើងបានរុក្ខជាតិនេះទៅដាំលម្អរនៅផ្ទះផង! រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម! រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#reanfengshui#realfengshui#fengshuikhmer

សែនចូលឆ្នាំចិន

Saturday, 29 January 2022 by រៀនហុងស៊ុយ

ថ្ងៃនេះ ខ្ញុំបានទទួលសំនួរជាច្រើនពាក់ព័ន្ធនឹងការរៀបចំពិធីសែនចូលឆ្នាំចិន។ មន្ទិលទាំងឡាយកើតមានឡើងដោយសារមានទស្សនៈផ្ទុយគ្នាជាច្រើននៅលើបណ្តាញសង្គមដែលមិនដឹងគួរជឿតាមមួយណា។​ កុំឃើញដំរីជុះ នាំគ្នាជុះតាមដំរី!ជាយោបល់របស់ខ្ញុំ បងប្អូនគួររៀបចំពិធីសែនតាមទម្លាប់ និងលទ្ធភាពដែលអាចធ្វើទៅបាន។ ការសែនព្រេនមិនមែនជាហុងស៊ុយទេ តែវាជាទំនៀមទម្លាប់តាមប្រពៃណីយ៍និងតាមតំបន់របស់រៀងៗខ្លួន។ ដោយសារការសែនចូលឆ្នាំចិនជាប្រពៃណីយ៍របស់ចិន​ ហើយហុងស៊ុយមានប្រវត្តិមកពីចិន ទើបគេនាំគ្នាគិតថា ហុងស៊ុយ​ គឺជាការសែនព្រេន។  អ្នកជឿហុងស៊ុយមិនមែនត្រូវតែសែននោះទេ!ចូរបងប្អូនក្រឡេកមើលនៅប្រជាជននៅលោកប៉ែកខាងលិចដែលមាននៅទ្វីបអឺរ៉ុប និងអាមេរិកជាដើម គេកាន់សាសនាផ្សេងៗមិនដែលសែនព្រេនទេ តែក៏មានអ្នកជឿនិងប្រណិបត្តិតាមក្បួនហុងស៊ុយច្រើនដែរ។ បរិមាណអ្នកជឿហុងស៊ុយឥឡូវកាន់តែច្រើនជាងមុន។ សួរថា៖ ទាល់តែសែនទើបរកស៊ីមានបានឬ? ចម្លើយគឺ៖ អត់ទេ!សម្រាប់បងប្អូនដែលបារម្ភរឿងតារាសាស្ត្រ!បើបងប្អូនចេះដល់តារាសាស្ត្រ និងបារម្ភដល់ការឆុងពីការរៀបចំសែនដែលអាចឆុងនឹងតារាសាស្ត្រ បងប្អូនអាចមើលមេរៀនតារាសាស្ត្រស្វែងយល់អំពីធាតុរបស់វា(ចុចទីនេះដើម្បីមើលមេរៀនតារាសាស្ត្រ២០២២) និងអ្វីដែលបងប្អូនគួរដាក់នៅប្លុកទិសដែលរៀបចំសែននោះ។ តែជាយោបល់ កុំបារម្ភហួសដល់នោះអី សែនអស់តែប៉ុន្មានធូបតើ មិនមានការស្វានដុំជីកគាស់ឯណា។ កុំគិតស្មុគស្មាញដល់នោះពេក ខ្ញុំសុំសួរវិញថា៖ បើអង្គុយនៅទិសខាងត្បូងដែលជាទិសធាតុភ្លើង និងមានតារាធាតុភ្លើងចូល​ទៀត អញ្ចឹងយើងអត់ហ៊ានអង្គុយផឹកទឹកនៅទិសនោះឬ? កុំអន្ទង់វែងឆ្នាំងវែងអី! ទោះយ៉ាងណា ខ្ញុំសូមរាយនាមម្ហូបនិងផ្លែឈើមួយចំនួនដែលគេមិនសូវដែលចោលដូចខាងក្រោម៖១. មីវែងឆា តំណាងអោយភាពអមតៈយូរអង្វែង២. ត្រី តំណាងអោយភាពធូរធាររកស៊ីមានបាន៣. ក្រូចលឿងឬខ្វិច តំណាងអោយភាពស្រស់ស្រាយនាំលាភជ័យ សិរីមង្គល ការបកស្រាយអាចនឹងខុសពីខ្ញុំពន្យល់ ព្រោះវាអាស្រ័យទៅតាមជំនឿក្នុងតំបន់រៀងៗខ្លួន។ អ្វីដែលសំខាន់នោះគឺ ការជួបជុំក្រុមគ្រួសារនាំភាពស្រស់ស្រាយ សិរីសួស្តី និងសុភមង្គល សម្រាប់ឆ្នាំថ្មី!រីករាយឆ្នាំថ្មី! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ #រៀនហុងស៊ុយ#ហុងស៊ុយខ្មែរ#reanfengshui#fengshuikhmer#jwz

តារាសាស្ត្រលេខ៩

Monday, 10 January 2022 by រៀនហុងស៊ុយ

តារាសាស្ត្រលេខ៨

Monday, 10 January 2022 by រៀនហុងស៊ុយ

តារាសាស្ត្រលេខ៧

Monday, 10 January 2022 by រៀនហុងស៊ុយ
  • 1
  • 2
  • 3
  • 4
  • DISCLAIMER
  • SUPPORT POLICY
  • LEGAL

© 2021 រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ។ បង្កើតវេបសាយដោយ KYBEREX Technology.

TOP
error: Content is protected !!