គន្លឹះឈីមិនតុនជែសម្រាប់បើកទំព័រឆ្នាំថ្មី
1. លាងសម្អាតឋាមពលអាក្រក់ពីខ្លួន៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម៉ោង០០ ដល់ម៉ោង០១៖០០ រំលងអាធ្រាត្យ(យប់ថ្ងៃទី១១ឆ្លងចូលថ្ងៃ១២) • អង្គុយនៅប្លុកខាងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត • គិតនូវអ្វីដែលមិនល្អ ហើយស្កេនខ្លួនបណ្តេញអ្វីដែលមិនល្អនោះទៅតាមពន្លឺឆ្លងកាត់ចាប់ពីក្បាលចុះបន្តិចម្តងៗទៅភ្នែក ទៅច្រមុះ ទៅមាត់..រហូតដល់ចុងជើង និងវាចុះទៅក្នុងដីបាត់។ • អ្នកអាចប្រើពន្លឺភ្លើងទៀនជំនួយសម្រាប់ការស្រម៉ៃថាមានពន្លឺភ្លើងទៀនឆ្លងកាត់ពីក្បាលរហូតដល់ចុងជើង ឬទឹកមួយកែវសម្រាប់ការស្រម៉ៃថាមានទឹកហូរពីក្បាលបន្តិចម្តងៗចុះទៅដល់ចុងជើង(ចាក់ទឹកនោះចោលបន្ទាប់ពីធ្វើកិច្ចនេះហើយ ហាមផឹក)។ 2. សាកឋាមពលល្អ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម៉ោង០៥៖០០ព្រឹកព្រលឹមរហូតដល់០៧៖០០ព្រឹកព្រលឹម • អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត • គិតនូវអ្វីដែលអ្នកចង់បាន ចង់មាន ចង់ធ្វើ និងមានអារម្មណ៍ថាអ្នកកំពុងមានវា ហើយក៏សប្បាយចិត្តនឹងមានវា ព្រោះអ្នកនឹងអាចធ្វើកិច្ចការផ្សេងៗបានដោយរលូន សប្បាយចិត្ត.។ល។ 3. បង្កើនទំនាក់ទំនងនឹងអាទិទេព ឬប្រសិទ្ធីទំនាក់ទំនងនឹងចក្រវាឡ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង ០៩៖០០ព្រឹក • អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត • និយាយជាមួយអាទិទេពតាមការណែរនាំរបស់ខ្ញុំក្នុងវីដេអូ នោះអ្នកនឹងភ្ជាប់ទំនាក់ទំនងទៅអាទិទេពបានឆាប់ 4. បង្កើនភាពប្រសព្វនៃការបញ្ចុះបញ្ចូលឬធ្វើអោយគេស្តាប់តាម៖
ធាតុមាសក្នុងឆ្នាំ២០២២
បញ្ជាក់៖ មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។ ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។ ធាតុមាសក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២ ១. បើធាតុមាសជារាសីតួថ្ងៃរបស់អ្នក៖ ធាតុមាសបង្កើតធាតុទឹក វាតំណាងអោយការព្យាយាម លទ្ធផលពីការងារនានា.. អ្នកនឹងធ្វើកិច្ចការនានាយ៉ាងរលូន។ អ្នកនឹងរវល់ជាងមុន មានឳកាសច្រើនជាងមុន ដូច្នេះអ្នកគួរព្យាយាមបង្ហាញសមត្ថភាពអោយបានច្រើន តែអ្នកត្រូវរក្សាសុខភាពផង ព្រោះវាជាឆ្នាំដែលអ្នកនឹងរវល់និងនឿយហត់ច្រើន។ ក្នុងករណីដែលអ្នកត្រូវការធាតុទឹកជាធាតុសំណាង នោះអ្នកនឹងមានអារម្មណ៍ល្អ ហើយរួសរាយពេលជួបជាមួយមនុស្សម្នា។ អ្នកនឹងទទួលបានភាពល្បីល្បាញ ដែលវានឹងផ្តល់ឳកាសសម្រាប់អនាគត។ តួឆ្នាំខាលមានធាតុឈើដែលជាធាតុលុយកាក់របស់អ្នក ដូច្នេះអ្នកនឹងមានលាភច្រើន ហើយក៏មានលាភជួបគូទៀតផង។ ទោះយ៉ាងណាអ្នកក៏នឹងមានសម្ពាធពីការងារមកផងដែរ។ ២. បើធាតុមាសជាធាតុសំណាងរបស់អ្នក៖ ករណីនេះអ្នកកំពុងខ្វះធាតុមាស ហើយអ្នកត្រូវការធាតុមាសមកជួយ តែដោយសារធាតុមាសបង្កើតធាតុទឹកដែលជាហេតុធ្វើអោយធាតុមាសចុះខ្សោយ នោះអ្នកមិនអាចទទួលបានជំនួយពីធាតុមាសឡើយ។ រាសីមិនសូវល្អឡើយ ព្រោះអ្នកនឹងពិបាករកជំនួយពេលអ្នកជួបបញ្ហា។ ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258 ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
ធាតុដីក្នុងឆ្នាំ២០២២
បញ្ជាក់៖ មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។ ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។ ធាតុដីក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២ ១. បើធាតុដីជារាសីតួថ្ងៃរបស់អ្នក៖ ទឹកជាធាតុលុយ ធាតុទ្រព្យរបស់អ្នក មានន័យថាអ្នកនឹងរវល់ច្រើនពាក់ព័ន្ធនឹងលុយកាក់ និងអចលនទ្រព្យនៅឆ្នាំថ្មីនេះ។ ក្នុងករណីអ្នកសម្បូរធាតុទឹកនៅក្នុងតារាងរាសី នោះអ្នកនឹងសម្បូរលាភពេញមួយឆ្នាំ ហើយចំណូលនិងការវិនិយោគនានានឹងកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែបើករណីអ្នកខ្វះធាតុទឹកក្នុងតារាងរាសីវិញ អ្នកនឹងមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងលុយកាក់។ សម្រាប់អ្នកដែលនៅលីវ អ្នកនឹងបានជួបមនុស្សក្នុងសុបិន្តដែលជាគូរបស់អ្នក។ តែបើអ្នកនៅតែលាក់មុខក្នុងផ្ទះនោះអ្នកនឹងមិនអាចជួបគូអនាគតបានឡើយ។ ២. បើធាតុដីជាធាតុសំណាងរបស់អ្នក៖ រាសីរបស់អ្នកមិនសូវល្អទេ ដោយសារធាតុទឹកនិងធាតុដីមិនត្រូវគ្នា ហើយធាតុភ្លើងដែលជាជំនួយរបស់អ្នកក៏មិនអាចជួយអ្នកបានដែរ ព្រោះភ្លើងក៏មានឆុងជាមួយទឹក។ ចំណែកឯតួឆ្នាំខាល មានធាតុឈើ ដែលឈើក៏ផ្តល់សម្ពាធលើធាតុដី ដូច្នេះអ្នកនឹងទទួលរងសម្ពាធជាច្រើននៅក្នុងឆ្នាំ២០២២នេះ។ ក្នុងតួឆ្នាំខាលក៏មានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុបង្កើតដី ដែលវាតំណាងអោយមាតាបិតា ចាស់ទុំ ចំណេះដឹង និងថ្នាំសង្កូវ ហើយក៏មានធាតុដីដែលតំណាងអោយមិត្តភ័ក្តិ បងប្អូន.. ដូច្នេះអ្នកគួរជួបមនុស្សល្អៗអោយបានច្រើន នោះគេនឹងអាចជួយអ្នកបាន។ គប្បីរកមនុស្សដែលមានរាសីល្អនឹងអ្នកអោយបានច្រើន។ ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258 ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
ធាតុភ្លើងក្នុងឆ្នាំ២០២២
បញ្ជាក់៖ មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។ ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។ ធាតុភ្លើងក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២ ១. បើធាតុភ្លើងយ៉ាងជារាសីតួថ្ងៃរបស់អ្នក៖ ទឹកជាការងារ តួនាទី ការទទួលខុសត្រូវ គ្រូ ច្បាប់ទំលាប់ និងជាកត្តានានាដែលផ្តល់សម្ពាធដល់អ្នក។ អ្នកនឹងរវល់ខ្លាំងពាក់ព័ន្ធនឹងការងារ និងការទទួលខុសត្រូវផ្សេងៗ ហើយវាក៏ជាឳកាសការងារដ៏ល្អសម្រាប់អ្នកផងដែរ។ ចូរព្យាយាមបង្ហាញសមត្ថភាព រៀនសូត្រ និងអត់ធ្មត់អោយបានច្រើន។ (បើធាតុទឹកជាធាតុសំណាងរបស់អ្នកដែលមានតួរាសីថ្ងៃជាភ្លើង នោះអ្នកនឹងអាចទប់ទល់នឹងសម្ពាធទាំងនោះបានយ៉ាងប្រសើរ) ផ្ទុយមកវិញ បើធាតុភ្លើងយិនជារាសីតួថ្ងៃរបស់អ្នក៖ នោះអ្នកនឹងមានលាភព្រោះ ភ្លើងយិន ជួបទឹកយ៉ាង បង្កើតជាឈើ។ សម្រាប់នារីដែលនៅលីវនឹងមានឳកាសបានជួបគូស្នេហ៍ ហើយវាក៏វេលាល្អសម្រាប់អាពាហ៍ពិពាហ៍ផងដែរ។ (អ្នកដែលមានតួរាសីថ្ងៃជាភ្លើងយិន ហើយមានធាតុសំណាងជាឈើ អ្នកនឹងបានលាភកាន់តែធំ) ២. បើធាតុភ្លើងជាធាតុសំណាងរបស់អ្នក៖ រាសីរបស់អ្នកនឹងទទួលរងសម្ពាធនៅឆ្នាំថ្មីនេះ ព្រោះធាតុទឹកបង្ក្រាបភ្លើង។ រាល់កិច្ចការនានាដែលមិនមានមនុស្សដែលមានរាសីល្អនឹងអ្នកនៅធ្វើជាមួយទេ គប្បីប្រយ័ត្នអោយបានខ្ពស់បំផុត។ កុំទាន់អាលអស់សង្ឃឹម ចូរអានខាងក្រោមទៀត។ 😀 ដោយសារឆ្នាំខាលមានធាតុឈើយ៉ាងជាចំបង ហើយឈើជាធាតុបង្កើតភ្លើងដែលតំណាងអោយមាតាបិតា ចាស់ទុំ ចំណេះដឹង និងគ្រូ នោះអ្នកនឹងមានឪកាសជួបជាមួយមនុស្សដែលអាចជួយអ្នកបាន ហើយអ្នក៏អាចរៀនសូត្រពីគេផងដែរ។ តែកុំរវល់ភ្លេចគិតពីសុខភាព។ ក្នុងឆ្នាំខាលក៏មានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុបងប្អូន មិត្តភ័ក្តិ និងដៃគូ ដូច្នេះអ្នកគួរបង្ហាញខ្លួននៅទីសាធារណៈអោយបានច្រើន និងចាប់យកឳកាស ដើម្បីបង្ហាញអំពីទេពកោសល្យរបស់អ្នកអោយគេឃើញថាអ្នកជាមនុស្សសំខាន់ និងមានប្រយោជន៍ ហើយអ្នកនឹងទទួលបានលាភពីនោះមកវិញផងដែរ។ គប្បីរកមនុស្សដែលមានរាសីល្អនឹងអ្នកអោយបានច្រើន។ ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258 ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
ធាតុឈើក្នុងឆ្នាំ២០២២
បញ្ជាក់៖ មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។ ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។ ធាតុឈើក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២ ១. បើធាតុឈើជារាសីតួថ្ងៃរបស់អ្នក៖ ទឹកនៅឆ្នាំ២០២២ ជាមាតាបិតា ចាស់ទុំ គ្រូ អ្នកការពារ ចំណេះដឹង និងជាឳសថរបស់អ្នក។ ចូរបង្កើនទំនាក់ទំនងល្អជាមួយពួកគាត់ ហើយអាចពឹងអោយពួកគាត់ជួយការងារផ្សេងៗបានគាប់ប្រសើរ។ វាជាឆ្នាំដែលអ្នកអាចវិនិយោគលើអចលនទ្រព្យ និងចំណេះដឹងថ្មី។ ២. បើធាតុឈើជាធាតុសំណាងរបស់អ្នក៖ អ្នកនឹងមានលាភធំនៅឆ្នាំថ្មីនេះ។ ធាតុទឹកបង្កើតឈើ នោះអ្នកនឹងទទួលបានការជួយជ្រោមជ្រែង និងការផ្តល់គំនិតល្អនានា ពីមជ្ឈដ្ឋានជុំវិញខ្លួន។ អ្នកក៏នឹងទទួលបាននូវកិត្តនាមល្អប្រសើរផងដែរ។ ដោយសារឆ្នាំខាលមានធាតុឈើយ៉ាងជាចំបង ហើយឈើជាធាតុបងប្អូន មិត្ត និងដៃគូរបស់ឈើដូចគ្នា ដូច្នេះអ្នកនឹងអាចរវល់ច្រើនជាមួយពួកគាត់។ អ្នកនឹងមានឳកាសក្នុងការបង្កើតចំណូលពីការប្រកួតប្រជែងនិងកិច្ចសហការនានាបានល្អ។ ទោះយ៉ាងណា អ្នកត្រូវរើសមិត្ត ឬដៃគូអោយត្រូវនឹងរាសីរបស់អ្្នកផងដែរទើបកាន់តែប្រសើរ។ ហើយកុំរវល់ភ្លេចគិតពីសុខភាព។ ក្នុងឆ្នាំខាលក៏មានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុដែលឈើបង្កើត ដូច្នេះអ្នកគួរបង្ហាញខ្លួននៅទីសាធារណៈអោយបានច្រើន ដើម្បីបង្ហាញអំពីទេពកោសល្យរបស់អ្នកអោយគេឃើញថាអ្នកជាមនុស្សសំខាន់ និងមានប្រយោជន៍ ហើយអ្នកនឹងទទួលបានលាភពីនោះមកវិញផងដែរ។ ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258 ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
ធាតុទឹកក្នុងឆ្នាំ២០២២
បញ្ជាក់៖ មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។ ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។ ធាតុទឹកក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២ ១. បើធាតុទឹកជារាសីតួថ្ងៃរបស់អ្នក៖ ទឹកនៅឆ្នាំ២០២២ ជាបងប្អូន មិត្តភ័ក្តិ មិត្តរួមការងារ ដៃគូ ឬសាច់ញាតិ អ្នកនឹងមានទំនាក់ទំនងល្អជាមួយពួកគាត់ ហើយអាចអោយពួកគាត់ជួយការងារផ្សេងៗបានគាប់ប្រសើរ។ ២. បើធាតុទឹកជាធាតុសំណាងរបស់អ្នក៖ អ្នកនឹងមានសេចក្តីក្លាហាន ទំនុកចិត្ត និងការជួយទំនុកបំរុងច្រើនពី បងប្អូន មិត្តភ័ក្តិ មិត្តរួមការងារ ដៃគូ ឬសាច់ញាតិ។ ពួកគាត់នឹងជួយអ្នកអោយជោគជ័យលើកកិច្ចការឬជំនួញនានា។ ដោយសារឆ្នាំខាលមានធាតុឈើយ៉ាងជាចំបង ហើយឈើជាធាតុដែលទឹកបង្កើត ដូច្នេះអ្នកនឹងអាចបង្ហាញខ្លួនជាសាធារណៈ បង្ហាញពីសមត្ថភាព និងទេពកោសល្យ ដើម្បីទាញយកលាភបានយ៉ាងល្អប្រសើរ។ នៅក្នុងតួខ្លួនឆ្នាំខាលមានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុលាភរបស់ទឹក នោះអ្នកនឹងមានលាភលើលុយកាក់ និងការវិនិយោគនានា។ ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258 ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
២០២២ ជាឆ្នាំខាលទឹក+
ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ចិននឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តែវេលាដែលគិតរាប់ចូលឆ្នាំថ្មីគណនាតាមរូបមន្តហុងស៊ុយសាកលគឺគេគិតចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ តទៅ ដែលចាត់ចូលជាឆ្នាំខាល។ ដូច្នេះទារកដែលកើតចាប់ពីថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២២តទៅ គឺឆ្នាំខាល រហូតដល់ឆ្នាំថ្មី។ ក្នុងឆ្នាំ២០២២នេះ គេអោយឈ្មោះថា ខ្លាទឹកយ៉ាង(+) ដោយសារគេបូករាសីពីប្រភេទបញ្ចូលគ្នា នោះគឺរាសីមេឃ និងរាសីដី ដែលក្នុងនោះរួមមាន៖ ១. រាសីមេឃ៖ ទឹក+ ២. រាសីដី៖ ខាល ឈើ+ (និងតួរាសីខាងក្រោមដែលជារាសីលាក់របស់ឆ្នាំខាលគឺ៖ ឈើ+ ភ្លើង+ និងដី+) តាមការមើលធាតុខាងលើបញ្ចូលគ្នា យើងអាចឃើញថា ឆ្នាំ២០២២ នេះនឹងនាំលាភល្អដល់មនុស្សដែលត្រូវការធាតុទឹក ឈើ ភ្លើង និងដី ដោយឡែកវាមិនអាចជួយអ្នកដែលត្រូវការធាតុមាសបានច្រើននោះទេ។ អត្ថបទក្រោយ យើងនាំចូលទៅកាន់រាសីតាមធាតុរាសីថ្ងៃ និងធាតុសំណាង(ធាតុដែលត្រូវការ)។ តើអ្នកដឹងថាអ្នកមានរាសីថ្ងៃជាធាតុអ្វី និងធាតុសំណាងជាធាតុអ្វីហើយឬនៅ? សូមទាក់ទងមកកាន់រៀនហុងស៊ុយ សម្រាប់ពិភាក្សាលើការមើលរាសី ដើម្បីរកធាតុសំណាងរបស់អ្នក។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
ថ្ងៃវិសេសក្នុងខែតុលា ឆ្នាំ២០២១
ថ្ងៃដែលមានឋាមពលវិសេសទាំង៥ក្នុង ខែតុលា ឆ្នាំ២០២១ ថ្ងៃទី០៦ ខែតុលា ជាថ្ងៃកុរ-ភ្លើង វាជាថ្ងៃដែលអ្នកអាចក្លាយជាមនុស្សដែលជួយអ្នកដទៃ។ ដូច្នេះអ្នកគួរឆ្លៀតជួយអ្នកដទៃប្រកបដោយភាពជាអ្នកដឹកនាំ និងបង្ហាញនូវអ្វីដែលអ្នកមាន ដើម្បីជួយគេ។ នៅវេលានោះ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង នៅចន្លោះម៉ោង០៧ព្រឹកដល់០៩ព្រឹក។ ថ្ងៃទី១០ ខែតុលា ជាថ្ងៃថោះ-មាស វាជាថ្ងៃដែលល្អប្រសើរបំផុតសំរាប់ការព្យាបាលខ្លួនឯង និងសិក្សាវាយតម្លៃខ្លួនឯង។ ដូច្នេះអ្នកគួរតាំងចិត្តលាងសម្អាតចោលនូវរាល់ឋាមពលមិនល្អទាំងឡាយដែលរារាំងអ្នក ហើយអ្នកអាចធ្វើវានៅចន្លោះម៉ោង០៥ព្រឹកដល់ម៉ៅង០៧ព្រឹក ដោយបែរខ្នងទៅកាន់ទិសត្បូងឆៀងកើត។ ថ្ងៃទី១៥ ខែតុលា ជាថ្ងៃវក-ភ្លើង វាជាថ្ងៃល្អវិសេសសម្រាប់បង្កើតភាពច្នៃប្រឌិតនិងដាស់តឿនសតិអារម្មណ៍។ ចូរបែរខ្នងទៅកាន់ទិសខាងត្បូងដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ឋាមពលល្អចន្លោះម៉ោង០១រសៀលដល់ម៉ោង៣រសៀល។ ថ្ងៃទី១៨ ខែតុលា ជាថ្ងៃកុរ-ដី វាជាថ្ងៃដែលមានឫទ្ធិសម្រាប់ដោះស្រាយបញ្ហានានា។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាសុខភាព ឬបញ្ហានានាដែលនាំអោយអ្នកមានអារម្មណ៍តានតឹងក្នុងជីវិត។ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង នៅចន្លោះម៉ោង១រសៀលដល់ម៉ោង៣រសៀល។ ថ្ងៃទី២៥ ខែតុលា ជាថ្ងៃមមី-ភ្លើង ជាថ្ងៃល្អសម្រាប់សមាធិទាញសុបិន្តអោយក្លាយជាការពិត។ ចូរទាក់ទងទៅកាន់អាទិទេពប្រចាំជីវិត ឬបើអ្នកមិនស្គាល់ទេ ចូរបែរខ្នងទៅកាន់ទិសខាងត្បូងឆៀងលិច ហើយសរសេរឬនឹកគិតនូវអ្វីដែលអ្នកចង់បាននិងស្រម៉ៃនូវលទ្ធផលទាំងនោះដែលអ្នកនឹងទទួលបាន នៅចន្លោះម៉ោង៣រសៀលនិង៧រសៀល។ អត្ថបទដើមរបស់ ជូអ៊ីយ៉ាប់ប្រែសម្រួលជាភាសាខ្មែរដោយ រៀនហុងស៊ុយ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមជាភាសាខ្មែររក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា សូមបញ្ជាក់ផងដែរថា រៀនហុងស៊ុយ មិនមានសមត្ថភាពក្នុងការបង្កើតក្បួន ឬរូបមន្តហុងស៊ុយអ្វីឡើយ ព្រោះយើងខ្ញុំគ្មានសញ្ញាបត្រម៉ាស្ទ័រ ឬបណ្ឌិតលើហុងស៊ុយទេ ហើយហុងស៊ុយមានប្រភពដើមមកពីចិន អញ្ចឹងអ្វីដែលយើងប្រើគឺ តៗគ្នា។ អ្វីដែលយើងបានចែកជូនបងប្អូនកន្លងមកទាំងអស់ គឺធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវពីប្រភពហុងស៊ុយល្អៗនានា បូករួមនឹងបទពិសោធន៍អនុវត្ត ក៏ដូចជាមេរៀនដែលខ្ញុំបានរៀន ហើយប្រែសម្រួលចងក្រងជាភាសាខ្មែរដើម្បីអោយបងប្អូនងាយយល់។ ទាំងនេះជាកិច្ចការដែលយើងខ្ញុំបានខិតខំចំណាយពេលនិងកម្លាំង ដើម្បីរៀបរៀងឡើងជាអត្ថបទភាសាខ្មែរ។ ជាអកុសលមានផេក ឬស្ថាប័នមួយចំនួនបានចម្លងកិច្ចការរបស់យើងខ្ញុំទាំងស្រុងទៅប្រើ ហើយដាក់ថាជាស្នាដៃរបស់ពួកគាត់។ ហេតុនេះហើយទើបកន្លងមកយើងខ្ញុំបានប្រើឃ្លានៅចុងបញ្ចប់អត្ថបទថា៖ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
ព្រះនាងឆាងអឺ
ពិធីបុណ្យសែននំព្រះខែ ជាពិធីបុណ្យមួយដែលប្រជាជនចិន និងអ្នកដែលជាប់សាច់ឈាមចិនតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥ឬ១៦ ខែ៨ ក្នុងប្រតិទិនច័ន្ទគតិរបស់ចិន។ មានការតំណាលតគ្នាជារឿងនិទានជាច្រើនដែលនិយាយអំពីប្រវត្តិរបស់ពិធីបុណ្យសែននំព្រះខែនេះ។ ឥឡូវនេះ ខ្ញុំសូមលើកយករឿងនិទានមួយដែលគេចាត់ទុកថាជាប្រវត្តិរបស់ពិធីបុណ្យសែននំព្រះខែមកចែកជូនជាចំណេះដឹង៖ កាលពី ២១៧០ឆ្នាំមុនគ្រឹស្តសករាជ ដែនចក្រវាឡមានព្រះអាទិត្យចំនួន១០ ដែលបានចែកវេនគ្នាមកបំភ្លឺផែនដី។ វេលាមួយ ព្រះអាទិត្យទាំង១០នោះបានមកព្រមគ្នាដែលបង្ករអោយកើតមានជាគ្រោះក្តៅរាំងស្ងួតលើផែនដី ដែលធ្វើអោយប្រជាជនទាំងអស់នៅលើផែនដីពិបាកទ្រាំរស់។ បន្ទាប់មក មានអ្នកបាញ់ព្រួញម្នាក់ឈ្មោះ ហូអ៊ី បានចេញមុខមកបាញ់ទម្លាក់ព្រះអាទិត្យចំនួន៩អោយធ្លាក់ចុះ។ គាត់បានក្លាយជាវិរៈបុរសសង្គ្រោះផែនដី ហើយក៏ទទួលបានគុជវេទមន្តពីទេវតា (ឯកសារខ្លះនិយាយថាគាត់បានលួចពីទេវតា)។ ដោយសារគុជវេទមន្តនោះប្រើបានសម្រាប់តែម្នាក់ គាត់ក៏អោយប្រពន្ធដែលមានឈ្មោះថា ឆាងអឺ ថែរក្សា។ ថ្ងៃមួយមានចោរបានមកលួចប្លន់គុជវេទមន្តនោះពីឆាងអឺ នាងបានគិតថា បើវាធ្លាក់ក្នុងដៃជនមិនល្អ វានឹងកើតមានកលិយុគលើផែនដីទៀតហើយ។ ដូច្នេះគាត់ក៏សម្រេចចិត្តលេបគុជវេទមន្តនោះ ហើយក៏ក្លាយជាមនុស្សទេពដែលហោះចេញទៅក្លាយជាព្រះច័ន្ទ(ឯកសារខ្លះនិយាយថាគាត់ទៅរស់នៅឋានព្រះច័ន្ទ)។ គាត់មានចិញ្ចឹមទន្សាយមួយហើយទន្យាយនោះក៏ទៅជាមួយគាត់ដែរ។ ហូអ៊ី ខំរត់តាមប្រពន្ធគាត់ តែតាមមិនទាន់ បានត្រឹមបន្សល់នូវភាពសោកសៅ។ ចាប់ពីពេលនោះមក ដល់វេលាថ្ងៃទី១៥ឬ១៦ ខែ៨ ជារៀងរាល់ឆ្នាំ ហូអ៊ី និងប្រជាជនទាំងអស់តែងធ្វើនំព្រះខែសែនថ្វាយនាងឆាងអឺដែលជាព្រះច័ន្ទនោះ ដើម្បីតបស្នងសងគុណតរៀងមក។ មកដល់ពេលបច្ចុប្បន្ន ប្រជាជនដែលមានជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីសែននំព្រះខែដល់ព្រះនាងឆាងអឺ ហើយក៏រៀបចំជួបជុំក្រុមគ្រួសារដើម្បីកុំអោយព្រាត់ប្រាស់គ្នាដូច ឆាងអឺ និងហូអ៊ី។ អ្នកខ្លះបានថែមទាំងរៀបចំគ្រឿងរណ្តាប់សែន ដើម្បីសុំសេចក្តីសុខ និងបួងសួងផ្សេងៗ (រួមថែមទាំងសុំអោយដល់គូទៀតផង 😀
តើអ្នកដឹងទេ? (វគ្គ៥)
ប៉ាជឺ មិនមែនជា ប៉ាចាយ ខ្ញុំបានសង្កេតឃើញថា មានបងប្អូនយើងមួយចំនួន រួមទាំងផេកបង្រៀនហុងស៊ុយខ្លះផងដែរ មានការភ័ន្តច្រឡំថា ប៉ាជឺ គឺជាវិជ្ជាប្រាណ៨ទិស (ឬដែលខ្ញុំហៅថា វិមានទាំង៨)។ តាមពិតវាជាមុខវិជ្ជា២មុខផ្សេងគ្នាដាច់ស្រឡះ។ ប៉ាជឺ មានអត្ថន័យថា តួអង្គអក្សរទាំង៨ (ឬអ្នកខ្លះហៅថា សសរជីវិតទាំង៤៖ មានម៉ោង ថ្ងៃ ខែ និងឆ្នាំ) ដែលមាននៅក្នុងតារាងប៉ាជឺរបស់យើងហើយវាត្រូវបានគេប្រើសម្រាប់បកស្រាយវាសនារបស់បុគ្គលម្នាក់ៗ តាមរយៈវេលាកំណើតពិតប្រាកដ។ រីឯ វិជ្ជាប្រាណ៨ទិស ភាសាចិនហៅថា ប៉ាចាយ (ឬដែលខ្ញុំហៅថា វិមានទាំង៨) គឺជាវិជ្ជាដែលប្រើសម្រាប់រៀបចំនិងកំណត់រកតំបន់ដែលមានឋាមពលល្អ និងតំបន់ដែលមានឋាមពលមិនល្អនៅក្នុងផ្ទះ។ ប៉ាចាយ ពឹងអាស្រ័យទាំងស្រុងទៅលើទិសដែលផ្ទះបែរមុខទៅរក ហើយដើម្បីអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់គេត្រូវយកលេខគ័រជីវិតរបស់អ្នកដែលរស់នៅក្នុងផ្ទះនោះមកគន់គូរបន្ថែម ដើម្បីកំណត់ទីតាំងមង្គលសម្រាប់បុគ្គលនោះ។ សម្រាប់អ្នកដែលបានរៀនវគ្គហុងស៊ុយទូទៅជាមួយខ្ញុំ គាត់ក៏ទទួលបានចំណេះដឹងអំពីមុខវិជ្ជាវិមានទាំង៨នេះផងដែរ។ សង្ឃឹមថា ចាប់ពីពេលនេះតទៅ បងប្អូននឹងលែងយល់ច្រឡំរវាង ប៉ាជឺ និងប៉ាចាយ ទៀតហើយ។ បញ្ជាក់៖ ពាក្យថាផ្ទះដែលបានប្រើខាងលើ គឺសំដៅទៅលើ ភូមិដ្ឋាន ទីក្រុង ការិយាល័យ ឃ្លាំង.. ដែលបញ្ជាក់អំពីអចលនទ្រព្យមួយ។ សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច! ******** រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ