CHIEF
Chief គឺជាមេរបស់អាទិទេពទាំងអស់។ ជនណាមានអាទិទេពនេះប្រចាំជីវិត គាត់នឹងមានអំណាច មានទំនុកចិត្តលើខ្លួនឯង មិនសូវចេះនៅក្រោមគេ និងសមត្ថភាពក្នុងការទាញយកអ្វីៗគ្រប់បែបយ៉ាងដែលមានក្នុងចិត្ត ឬប៉ងប្រាថ្នាអោយក្លាយជាការពិត។ ពេលខ្លះជាមនុស្សក្រអើតក្រទម អឿ និងមានទំនុកចិត្តលើខ្លួនឯងជ្រុលផងដែរ។ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែខ្លាំង ចូរជួយគេអោយបានច្រើន។
សាវតាសង្ខេបឈីមិនតុនជែ
ឈីមិនតុនជា ជាក្បួនបុរាណដែលត្រូវបានគេប្រើប្រាស់សម្រាប់ព្យាករណ៍ រៀបចំយុទ្ធសាស្ត្រ ការកំណត់ទីតាំងដែលមានឋាមពលល្អៗជាដើម។ ជាចំបង គេច្រើនប្រើប្រាស់វានៅជួរកងទ័ពក្នុងពេលសង្គ្រាម ដើម្បីយកឈ្នះលើគូបដិក្ស។ ក្បួននេះត្រូវបានគេស្រាវជ្រាវឃើញថាវាមានអាយុកាលតាំងពី២៦៩៧ឆ្នាំមុនគ្រឹស្តសករាជមកម៉្លេះ។ មនុស្សល្បីល្បាញដែលពូកែប្រើឈីមិនតុនជែជាងគេ មាន៖ ជូកឺលាង ក្នុងសម័យកាលនគរទាំងបី និងលីវប៉ូវិន ក្នុងសម័យរជ្ជកាលស្តេចឈីង។ ការប្រើប្រាស់ឈីមិនតុនជែមានច្រើនបែបច្រើនសណ្ឋាន ដែលគេបានចាត់វាទៅជាផ្នែកសំខាន់ៗចំនួន៨ដូចខាងក្រោម៖ ការប្រើប្រាស់ឈីមិនតុនជែ ត្រូវពឹងអាស្រ័យទាំងស្រុងលើឋាមពលនៃដែនចក្រវាឡដ៏ធំធេងដែលមានបំរែរបំរួលឥតឈប់ឈរ។ ការប្រែប្រួលនោះបង្ករឡើងដោយដំណើរចររបស់ផ្កាយ ឬភពនិមួយៗទៅតាមវេលា។ រាល់ការបំលាស់ទីតាំងនៃផ្កាយនិមួយៗ វាតែងតែមានការប្រែប្រួលលើឋាមពលចក្រវាឡ។ តិចឬច្រើន វាអាស្រ័យលើប្រភេទនៃផ្កាយដែលបំលាស់ទីនោះ។ មកដល់សព្វថ្ងៃនេះ បើនិយាយពីភពឬផ្កាយនៅក្នុងដែនចក្រវាឡ មិនទាន់មានអ្នកណារាប់ឃើញថាភពនៅក្នុងចក្រវាឡទាំងអស់មានប៉ុន្មាននៅឡើយ ព្រោះវាធំធេងឥតគណនា។ នៅក្នុងឈីមិនតុនជែ គេបានផ្តោតទៅលើផ្កាយធំៗមួយចំនួនដែលគេបានចាត់ជាក្រុមសំខាន់ៗ និងតំណាងដោយឈ្មោះរៀងៗខ្លួន ដូចខាងក្រោម៖ ការដាក់ឈ្មោះ គឺជាការកំណត់របស់អ្នកប្រាជ្ញពីបុរាណ ដោយគេសម្គាល់លើឋាមពលឬឥទ្ធិពលរបស់ផ្កាយនិមួយៗ ហើយរកឈ្មោះតំណាងដែលស្រដៀងគ្នាបំផុតមកដាក់តំណាងអោយផ្កាយនោះ។ វាគ្មានរូបរាងច្បាស់លាស់នោះទេ ព្រោះវាអាស្រ័យលើផ្នត់គំនិត ជំនឿសាសនា ប្រពៃណីវប្បធម៌ និងការដឹងញាណរបស់បុគ្គលនិមួយៗ។ ខណៈនេះ រៀនហុងស៊ុយសូមលើកយកក្រុមអាទិទេព ឬទេព្តា (DEITY)មកបង្ហាញជូនបងប្អូន ដើម្បីជាទុនខ្លះក្នុងការសិក្សាឈីមិនតុនជែ។ គេបានចាត់ផ្កាយចំនួន១០ទៅក្នុងក្រុមអាទិទេពនេះ ហើយវាមានឥទ្ធិពលសំខាន់ជាងគេក្នុងក្នុងការកំណត់ឥរិយាបទ ឋាមពល ឬឥទ្ធិពលរបស់តារាង ឈីមិនតុនជែនិមួយៗ ពិសេសអត្តចរិកមនុស្ស។ ក្នុងចំណោមផ្កាយទាំង១០នេះ ក៏ត្រូវបានគេចែកចេញជា២ក្រុមតូចៗផងដែរ គឺក្រុមស្លូត(វិជ្ជមាន) និងក្រុមកាច(អវិជ្ជមាន) ប្រៀបដូចប៉ូលបូក និងដកដូច្នោះដែរ។ ក្រុមវិជ្ជមាន(ស្លូត) សម្តៅលើសកម្មភាពស្លូតៗ សប្បុរស ចូលចិត្តកិច្ចការណាដែលមិនប្រជែង ស្មោះត្រង់ និងមិនសម្លឹងរកជម្លោះ។ ពួកគាត់រួមមាន៖ ក្រុមអវិជ្ជមាន(កាច) សម្តៅលើសកម្មភាពលឿនៗ កាចៗ ប្រកួតប្រជែងខ្ពស់ ចូលចិត្តល្បិចកល ពូកែឈ្លោះជាដើម។ ពួកគាត់រួមមាន៖ យើងនឹងចូលមើលអំពីឥរិយាបទ ឬឫទ្ធិរបស់អាទិទេពនិមួយនៅអត្ថបទបន្ទាប់។
ឥទ្ធិពលឆុង
ការឆុងក្នុងតារាងរាសី គឺជាការប៉ះទង្គិចឋាមពលរវាងតួសត្វមួយ នឹងតួសត្វមួយទៀត ដែលវាតំណាងអោយឋាមពលប៉ះទង្គិចគ្នា។ ការឆុងនេះអាចជាការឆុងក្នុងតារាងប៉ាជឺ ឆុងជាមួយបុគ្គលណាម្នាក់ ឬឆុងជាមួយវេលាប្រឈម(ដែលអាចជាថ្ងៃ ខែ ឆ្នាំ ឬតារាងវ័យចរ)។ ការឆុងនេះ នឹងអាចបង្ករអោយមានហេតុដែលមិនចង់បានជាច្រើនប្រភេទ ដែលមានដូចជា៖ ការប្រកួតប្រជែង ឧបសគ្គ ការអូសទាញឬបង្អាក់ ការរំខាន ការជួបផលពិបាក ការប្រឆាំង ការផ្លាសប្តូរអ្វីមួយ គ្រោះថ្នាក់ ឬបាត់បង់អ្វីមួយ (ឬអាចរួមទាំងបាត់បង់អ្នកណាម្នាក់ផងដែរ)។ ឥទ្ធិពលនៃការឆុងនេះ បើយើងចេះត្រៀមលក្ខណៈ ឬគ្រប់គ្រងកាលៈទេសៈបានល្អ យើងនឹងមានលាភវិសេសវិសាល។ វាមិនខុសពីការធ្វើសង្គ្រាមទេ បើយើងចេះគ្រប់គ្រង់និងយកឈ្នះលើគូបដិបក្សបានហើយ យើងនឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់។ វេលាឆុង គឺជាវេលាមួយ ឬវិញ្ញាសារជីវិតមួយ ដែលអ្នកត្រូវកសាងខ្លួនឯងអោយរឹងមាំ និងប្រសើរជាងមុន! សម្គាល់ការឆុង៖១. បើឆុងតួសត្វធ្វើដំណើរ វាពាក់ព័ន្ធនឹងការធ្វើដំណើរ បញ្ហាបច្ចេកទេស គ្រោះថ្នាក់តាមដងផ្លូវ ហើយក៏អាចនាំអោយមានរបួស ចេញឈាម ឬការពិន័យផ្សេងៗជាដើម។ ២. បើឆុងតួសត្វស្នេហ៍ វាពាក់ព័ន្ធឹងអារម្មណ៍ ទំនាក់ទំនង សម្ព័ន្ធភាព ដែលអាចបង្កើតអោយមានជាភាពតានតឹងក្នុងការទំនាក់ទំនង បាក់ទឹកចិត្ត បែកបាក់ស្នេហា ជម្លោះគ្រួសារ ឬពាក់ព័ន្ធនឹងផ្លូវច្បាប់។ ៣. បើឆុងតួសត្វឃ្លាំង វាពាក់ព័ន្ធឹនងការផ្លាស់ប្តូរទីលំនៅ កន្លែងធ្វើការ ទទួលរងគ្រោះធម្មជាតិ ពិសេសនៅតំបន់ជិតភ្នំ។ ក្រុមសត្វទាំង១២៖ក្រុមសត្វធ្វើដំណើរ៖ ខាល ឆុង វក និង កុរ ឆុង ម្សាញ់ក្រុមសត្វស្នេហ៍៖ ថោះ ឆុង រកា និង មមី ឆុង ជូតក្រុមសត្វឃ្លាំង៖ រោង ឆុង ច និង មមែ ឆុង ឆ្លូវ វិធីទប់ស្កាត់ ឬគ្រប់គ្រងឆុងនៅពេលដែលបានដឹងថា អ្នកនឹងទទួលរងឥទ្ធិពលឆុងណាមួយហើយ អ្នកត្រូវធ្វើកិច្ចការអ្វីមួយពាក់ព័ន្ធនឹងការឆុងនោះអោយបានមុនវេលាឆុងមកដល់។ វាមិនសុខពីសុខចិត្តទទួលយកអ្វីមួយមុនគេបង្ខំអោយអ្នកធ្វើអ្វីមួយនោះឡើយ។ បើគេបង្ខំនោះ វាមិនដែលស្រួលទេ។ ជាទូទៅ ដើម្បីការពារឆុង គេតែងទៅបរិច្ចាគឈាម ធ្វើកិច្ចកាត់ឆុង យកវត្ថុស័ក្តិសិទ្ធតាមខ្លួន ពាក់បណ្តោងកាត់ឆុង ផ្លាស់ប្តូរទម្លាប់ រក្សាការប្រុងប្រយ័ត្នជាងមុន ឬជួសជុលអ្វីមួយមុនរឿងអាក្រក់មកដល់។ ឧទាហរណ៍ថា អ្នកនឹងទទួលរងឥទ្ធិពលឆុងដែលអាចបណ្តាលអោយអ្នកមានរបួសស្នាម ដូច្នេះអ្នកគួរធ្វើអ្វីមួយដែលជាកិច្ចការហត់ ឬប្រឹងប្រែងខ្លាំងអោយមានចេញញើសឬកម្លាំងខ្លាំងប្លែងពីមុន ដូចជាហាត់កីឡាច្រើនជាងមុន ឬបរិច្ចាគឈាមជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមេត្តាហ្វីនិច្ច ដើម្បីប្រឹក្សារាសី។សេវារបស់មេត្តាហ្វីនិច្ច និងរៀនហុងស៊ុយ៖ បកស្រាយរាសីរកវេលាកំណើតពិនិត្យមើលវេលាកំណើតគូស្នេហ៍រកវេលាល្អសម្រាប់កិច្ចនានាប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយថូទ្រព្យលើករាសី(ចៅអ៊ុង)មើលហុងស៊ុយទីតាំងមុននឹងជួល ឬទិញ ឬសាងសង់រៀបហុងស៊ុយផ្ទះ ការិយាល័យ ឃ្លាំង និងកន្លែងរកស៊ីប្រឹក្សាផែនការជីវិតក្លឹបពិភាក្សាពិសេសថ្នាក់រៀនពង្រឹងចំណេះដឹង Facebookរៀនហុងស៊ុយ៖ https://web.facebook.com/reanfengshuiមេត្តាហ្វីនិច្ច៖ https://web.facebook.com/metafenixconsulting ឆាណែលតេលេក្រាមរៀនហុងស៊ុយ៖ https://t.me/reanfengshuiមេត្តាហ្វីនិច្ច៖ https://t.me/metafenixconsulting ទំនាក់ទំនងរៀនហុងស៊ុយ៖ https://t.me/JiangWeizhiមេត្តាហ្វីនិច្ច៖ https://t.me/MetaFenix #METAFENIXCONSULTING#METAFENIX#REANFENGSHUI
តើអ្នកមាននិស្ស័យដឹងញាណដែរឬទេ?
តាមរយៈការអានរាសី និងបង្រៀនមួយរយៈកន្លងមកនេះ ខ្ញុំធ្លាប់ទទួលបានសំនួរពីកូនសិស្សជាច្រើនថា៖ តើខ្ញុំមានវាសនាអាចរៀន ឬក្លាយជាគ្រូអានរាសី គ្រូហុងស៊ុយ ឬគ្រូអាគមន៍ខ្មែរដែរទេ? ជាការពិតទៅ បើចង់ គ្រប់គ្នាអាចរៀនបាន តែនិស្ស័យបានត្រឹមណា វាអាស្រ័យទៅលើការតាំងចិត្តរបស់បុគ្គលនិមួយៗ។ លើសពីការតាំងចិត្ត និស្ស័យពីកំណើតជាកត្តាមួយដ៏សំខាន់ដែលអាចនាំអោយបុគ្គលនោះរៀនឆាប់ចេះឆាប់ចាំ ឆាប់យល់ និងដឹងញាណបានល្អជាងអ្នកដែលមិនមានដួងនិស្ស័យ។ ការដឹងញាណ គឺជាអារម្មណ៍ឬញាណមួយដែលធ្វើអោយយើងដឹងនូវព្រឹត្តិការណ៍ដែលនឹងកើតមានឡើង មានប្រផ្នូល ឬមានអារម្មណ៍ថាដូចជាធ្លាប់ជួបព្រឹត្តិការណ៍នេះកន្លងរួចមកហើយ ជាដើម។ សម្រាប់អ្នកដែលមានជំនឿលើព្រហ្មញ្ញនិងព្រះពុទ្ធសាសនា គាត់អាចរៀបចំជាអាសនៈថ្វាយបារមីគ្រូបាធ្យាយ និងបារមីនានាដែលគាត់គោរពស្រឡាញ់ ដើម្បីឃុំគ្រងនិងថែរក្សាក្រុមគ្រួសារបានល្អ។ ដើម្បីមើលបុគ្គលណាមាននិស្ស័យដឹងញាណឬអត់ គេមានក្បួនច្រើនណាស់ តែខាងក្រោមនេះជាការពិនិត្យមើលតាមរយៈក្បួនប៉ាជឺ ដែលជាក្បួនដ៏អស្ចារ្យរបស់បុរាណចិន។ ១. អ្នកដែលមានធាតុម្តាយច្រើនក្នុងតារាង(Resources Stars)៖ មានសមត្ថភាពអាចរៀនវិជ្ជាអាថ៌កំបាំង ទាំងបែបសាសនាទាំងបែបជំនឿនានាបានល្អ។ ២. អ្នកដែលមានតួសត្វឆុងរកានិងថោះក្នុងតារាង៖ មានញាណទី៦ខ្លាំង។ ៣. អ្នកដែលមានតួសត្វស្នេហ៍ទាំង៤ក្នុងតារាង៖ មានជូត មមី ថោះ និងរកា ព្រោះតួសត្វទាំងនេះតំណាងអោយទិសគោលទាំង៤ដែលមានកម្លាំងឋាមពលធាតុទឹក ឈើ ភ្លើង និងមាស ខ្លាំងហើយបរិសុទ្ធទៀត។ ៤. អ្នកដែលមានធាតុកូនខ្លាំង(Output Stars)៖ មានការប្រើប្រាស់ប្រាជ្ញាញាណខ្លាំង និងងាយទទួលរងឋាមពលពីមជ្ឈដ្ឋាននានា។ ៥. អ្នកមានឈើយ៉ាង និងភ្លើងយិននៅរាសីមេឃក្នុងតារាង៖ នៅពេលដែលភ្លើងយិនបាននៅជាមួយឈើយ៉ាង នោះវានឹងផ្តល់ពន្លឺបានយូរអង្វែង។ ៦. អ្នកដែលមានតួរាសីថ្ងៃទឹកយិនក្នុងតារាង៖ មានញាណក្នុងការដឹងពីវិញ្ញាណ និស្ស័យវិជ្ជាអាថ៌កំបាំង អាថ៌កំបាំងចក្រវាឡ ឬអាថ៌កំបាំងផ្លូវងងឹតច្រើន។ ៧. អ្នកដែលមានថ្ងៃយិននិងម៉ោងយិននៅរាសីមេឃក្នុងតារាង៖ អាចរៀនឬទទួលនិស្ស័យដឹងញាណ ឬវិជ្ជាអាថ៌កំបាំងបានច្រើន។ ៨. អ្នកដែលមានផ្កាយពិសេសហួហ្គាយក្នុងតារាង៖ អាចរៀន ឬទទួលនិស្ស័យដឹងញាណខ្លាំង អ្នកតំណាងអោយសាសនា តែច្រើននៅតែម្នាក់ៗឯង។ ក. អ្នកដែលមានតួថ្ងៃជា វក ជូត ឬរោង នោះនឹងមានផ្កាយហ័រចាយជា រោង ខ. អ្នកដែលមានតួថ្ងៃជា កុរ ថោះ ឬមមែ នោះនឹងមានផ្កាយហ័រចាយជា មមែ គ. អ្នកដែលមានតួថ្ងៃជា ម្សាញ់ រកា ឬឆ្លូវ នោះនឹងមានផ្កាយហ័រចាយជា ឆ្លូវ ឃ. អ្នកដែលមានតួថ្ងៃជា ខាល មមី ឬច នោះនឹងមានផ្កាយហ័រចាយជា ច ៩. អ្នកដែលមានថៃជិក្នុងតារាង៖ អាចមានចំណាប់អារម្មណ៍ខ្ពស់លើវិជ្ជាអាថ៌កំបាំង ដឹងមុនច្រើន ឬបែបញាណនិយម។ ក. អ្នកដែលមានតួថ្ងៃជា ឈើយ៉ាង ឬឈើយិន ជាមួយនឹងតួសត្វជូត ឬមមី ខ. អ្នកដែលមានតួថ្ងៃជា ភ្លើងយ៉ាង ឬភ្លើងយិន ជាមួយនឹងតួសត្វថោះ ឬរកា គ. អ្នកដែលមានតួថ្ងៃជា ដីយ៉ាង ឬដីយិន ជាមួយនឹងតួសត្វរោង ច ឆ្លូវ ឬមមែ ឃ. អ្នកដែលមានតួថ្ងៃជា មាសយ៉ាង ឬមាសយិន ជាមួយនឹងតួសត្វខាល ឬកុរ ង. អ្នកដែលមានតួថ្ងៃជា ទឹកយ៉ាង ឬទឹកយិន ជាមួយនឹងតួសត្វម្សាញ់ ឬវក ឥឡូវបងប្អូនបានរូបមន្តហើយ អញ្ចឹងឈប់ជឿគេថាអញ្ចេះអញ្ចុះទៀតទៅ! តើបងប្អូនមានប៉ុន្មានចំនុចដែរ? សម្រាប់បងប្អូនដែលមិនទាន់ចេះមើល ហើយចង់ដឹងអំពីរាសីរបស់ខ្លួនឯងនិងក្រុមគ្រួសារ អាចទំនាក់ទំនងមកកាន់ មេត្តាហ្វីនិច្ច ដើម្បីទទួលសេវាអានរាសីនិងដឹងអំពីខ្លួនឯងកាន់តែច្បាស់។ មេត្តាហ្វីនិច្ច ផ្តល់សេវាអានរាសីបកស្រាយអាថ៌កំបាំងជីវិត ដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។ ទំនាក់ទំនង តេលេក្រាម៖ https://t.me/MetaFenix Facebook Page៖ Metafenix Consulting – https://web.facebook.com/metafenixconsulting
ដើមឡហាន
ដើមហ្វី(Fir Trees) ជាប្រភេទដើមឈើមួយក្នុងចំណោមប្រភេទដើមឈើរាប់សិបប្រភេទក្នុងអំបូរដើមស្រល់ ហើយវាជាប្រភេទរុក្ខជាតិដែលមានពណ៌បៃតងស្រស់គ្រប់រដូវកាល(Evergreen Plants)។ យើងតែងតែឃើញនៅប្រទេសត្រជាក់ គេយកវាមកតាំងជាដើមឈើណូអែល(ការដាក់តាំងគឺអាស្រ័យទៅតាមតំបន់ ព្រោះតំបន់ខ្លះសម្បូរដើមស្រល់ រីឯតំបន់ខ្លះទៀតសម្បូរដើមផ្សេងក្នុងអំបូរវា)។ ប្រជាជនចិនតាមតំបន់ខ្លះ គេអោយឈ្មោះវាថាជា ដើមឡហាន ហើយគេមានជំនឿថា វាជារុក្ខជាតិដែលនាំលាភសំណាង ភាពជោគជ័យ សុខភាពល្អ និងការពារហេតុភេទចង្រៃនានា។ ដោយសារតែវាមានសម្រស់បៃតងស្រស់ពេញគ្រប់រដូវ ទើបគេធៀបនឹងរាសីរបស់មនុស្សយើងថាមានរាសីល្អគ្រប់រដូវដែរ។ វាមានឥទ្ធិពលប្រហាក់ប្រហែលនឹងដើមលុយដែរ។ ដើមឡហាននេះ ត្រូវបានគេយកមកពត់ពេនជារាងផ្សេងៗក្នុងន័យលម្អរ និងដើម្បីលក់បានថ្លៃជាងដើមដែលដុះត្រង់តាមធម្មជាតិ។ តែមិនគួរយកដើមដែលគេកាត់អោយតឿនោះឡើយ(Bonsai) ព្រោះវាទាបតឿមិននាំអោយរាសីយើងឡើងឡើយ។ ក្នុងន័យហុងស៊ុយ សម្រាប់អ្នកដែលត្រូវការធាតុឈើឬធាតុភ្លើង គប្បីដាំវាដើម្បីជំនួយរាសី រីឯអ្នកដែលសម្បូរធាតុទឹកលើសលុប ក៏គួរដាំវាដែរដើម្បីអោយវាបន្ថយធាតុទឹកកុំអោយជន់ជោរពេក។ ការរើសទីតាំងដាំក៏គួរតែសិក្សាអោយបានត្រឹមត្រូវផងដែរ។ អ្នកលក់អើយ បើបានអានហើយ សូមកុំឡើងថ្លៃអី ព្រោះទុកឳកាសអោយបងប្អូនយើងបានរុក្ខជាតិនេះទៅដាំលម្អរនៅផ្ទះផង! រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម! រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#reanfengshui#realfengshui#fengshuikhmer