មេរៀនទី៣៖ ទិស ធាតុ និងឋាមពល
មិនឆ្ងាយពីមេរៀនមុនៗទេ ក្នុងមេរៀនទី៣នេះ យើងសិក្សាបន្ថែមទៅលើទិសទាំង៨ និងឋាមពលចក្រក្រវាឡដែលយើងអាចទាញមកប្រើដើម្បីពង្រឹងដួងរាសីរបស់យើងបាន។ ក្នុងទិសនិមួយៗមានកម្លាំងឋាមពលចក្រវាឡផ្សេងៗគ្នា ដោយផ្អែកលើមេរៀនទី២ដែលនិយាយអំពីទិស។ ឧទាហរណ៍៖ ទិសខាងត្បូងឈៀងកើត មានធាតុឈើ ហើយឋាមពលចក្រវាឡគឺបង្កើនទ្រព្យ។ ដូច្នេះ ដើម្បីពង្រឹងឬទាញឋាមពលអោយកាន់តែខ្លាំងយើងត្រូវបន្ថែមធាតុឈើអោយវា និងបន្ថែមធាតុទឹក ព្រោះទឹកបង្កើតឈើ។ សូមបញ្ជាក់ផងដែរថា ការរៀបចំផ្ទះតាមមេរៀននេះច្រើនធ្វើឡើងសម្រាប់ប្រជាជននៅលោកខាងលិច។ ខ្ញុំនឹងលើកយកមកបង្ហាញនៅពេលក្រោយ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី២៖ ទិសទាំង៨ និងធាតុរបស់ទិស
នៅទូទាំងសកលលោក គេមានចែកទិសជា៨ ហើយតាមក្បួនហុងស៊ុយ ទិសទាំង៨នោះមានធាតុរៀងៗខ្លួន។ ត្បូង (ធាតុភ្លើង) គិតចាប់ពីអង្សារ ១៥៧,៥ រហូតដល់ ២០២,៥ត្បូងឈៀងលិច (ធាតុដី) គិតចាប់ពីអង្សារ ២០២,៥ រហូតដល់ ២៤៧,៥លិច (ធាតុមាស) គិតចាប់ពីអង្សារ ២៤៧,៥ រហូតដល់ ២៩២,៥ជើងឈៀងលិច (ធាតុមាស) គិតចាប់ពីអង្សារ ២៩២,៥ រហូតដល់ ៣៣៧,៥ជើង (ធាតុទឹក) គិតចាប់ពីអង្សារ ៣៣៧,៥ រហូតដល់ ២២,៥ជើងឈៀងកើត (ធាតុដី) គិតចាប់ពីអង្សារ ២២,៥ រហូតដល់ ៦៧,៥កើត (ធាតុឈើ) គិតចាប់ពីអង្សារ ៦៧,៥ រហូតដល់ ១១២,៥ត្បូងឈាងកើត (ធាតុឈើ) គិតចាប់ពីអង្សារ ១១២,៥ រហូតដល់ ១៥៧,៥ ដើម្បីវាស់ស្ទង់ដឹងទិសផ្ទះរបស់អ្នក អ្នកត្រូវ៖១. ទាញយកកម្មវិធីត្រីវិស័យដែលប្រាប់អង្សារច្បាស់លាស់(degree)២. ឈរអោយចំកណ្តាលផ្ទះ រួចបើកកម្មវិធីត្រីវិស័យខាងលើមកប្រើ ដើម្បីដឹងថាទិសណាចាប់ពីចំណុចណាដល់ចំនុចណា នោះអ្នកនឹងដឹងថាកន្លែងណានៃផ្ទះរបស់អ្នកមានធាតុអ្វី ដូចដែលអ្នកបានរៀនមេរៀនទីមួយ អំពីធាតុ រួចមកហើយ
មេរៀនទី១៖ ធាតុទាំងប្រាំ
ក្នុងក្បួនហុងស៊ុយ គេមានចែកធាតុជាប្រាំ គឺ៖១. ធាតុភ្លើង២. ធាតុដី៣. ធាតុមាស(ឬដែក)៤. ធាតុទឹក៥. ធាតុឈើ ធាតុទាំងប្រាំមានឥទ្ធិពលបង្កើតឬជួយគ្នាជាវដ្ត(រង្វង់) ដូចតទៅ៖– ធាតុភ្លើង បង្កើតឬជួយ ធាតុដី– ធាតុដី បង្កើតឬជួយ ធាតុមាស– ធាតុមាស បង្កើតឬជួយ ធាតុទឹក– ធាតុទឹក បង្កើតឬជួយ ធាតុឈើ– ធាតុឈើ បង្កើតឬជួយ ធាតុភ្លើង ហើយធាតុទាំងក៏អាចបង្ក្រាបគ្នាផងដែរដូចជា៖– ធាតុភ្លើង បង្ក្រាប ធាតុមាស(ឬដែក)– ធាតុដី បង្ក្រាប ធាតុទឹក– ធាតុមាស(ឬដែក) បង្ក្រាប ធាតុឈើ– ធាតុទឹក បង្ក្រាប ធាតុភ្លើង– ធាតុឈើ បង្ក្រាប ធាតុដី ធាតុទាំងប្រាំនេះ គឺជាមូលដ្ឋានដំបូងបំផុត ដើម្បីជាគ្រឹះទៅមេរៀនក្រោយៗទៀត។ សូមបងប្អូនមើលអោយយល់ និងចាំ! រក្សាសិទ្ធដោយ រៀនហុងស៊ុយ #learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា
ហេតុអ្វីត្រូវរៀនហុងស៊ុយ?
តាមពិតទៅពាក្យថា ហុងស៊ុយ គឺជាពាក្យរបស់ចិនដែលសូរដើមគេហៅថា ហ្វឹងស៊ួយ ដែលបានមកពីការផ្សំគ្នារវាងពាក្យ ហ្វឹង(風) មានន័យថា ខ្យល់ និងពាក្យ ស៊ួយ(水) មានន័យថា ទឹក ។ គេបានយកពាក្យ ហុងស៊ុយ នេះមកប្រើ ព្រោះដោយសារជំនឿមួយថា ទីណាមានខ្យល់ និងទឹក ទីនោះនឹងមានជីវិត និងបរិយាកាសស្រស់បំព្រង។ ហើយសូរនៃការហៅអាស្រ័យទៅតាមតំបន់ ជនជាតិ និងការនិយមហៅតគ្នា។ ហុងស៊ុយ គឺជាក្បួនខ្នាតរបស់បុរាណចិនដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានគេប្រើប្រាស់ក្នុងការរៀបចំភូមិឋាន នគរ ទីក្រុង ការងាររកស៊ី សឹកសង្គ្រាម ទុកដាក់របស់ និងការប្រើប្រាស់ផ្សេងៗរាប់ពាន់ជំពូក។ ហុងស៊ុយក៏អាចព្យាករណ៍នូវបាតុភូតដែលនឹងកើតមានឡើង ក៏ដូចជាខ្សែជីវិតរបស់មនុស្សម្នាក់ៗ ព្រមទាំងគូសចេញនូវវិធីកែរខៃវាសនាបានដែរ។ ត្បិតហុងស៊ុយមានប្រភពចេញពីប្រទេសចិនពិតមែន តែមិនមែនមានន័យថា ប្រជាជនចិនទាំងអស់សុទ្ធតែមានជំនឿលើហុងស៊ុយទាំងអស់នោះទេ ហើយក៏មិនមែនមានន័យថា មានតែប្រជាជនចិនទេ ដែលមានជំនឿងលើវា ព្រោះមានប្រជាជនសាសន៍ដទៃក៏មានជំនឿលើហុងស៊ុយផងដែរ។ សូម្បីតែលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏មានគ្រូហុងស៊ុយផ្ទាល់ខ្លួនសម្រាប់កិច្ចការងាររកស៊ីរបស់គាត់ផងដែរ។ ការរៀបហុងស៊ុយកន្លងមកមិនសូវជាទូលំទូលាយនោះទេ ព្រោះពីបុរាណកាលមក ការរៀបហុងស៊ុយមានតម្លៃថ្លៃ ហើយវាសម្រាប់តែគ្រួសាររាជវង្ស រាជការ និងអភិជនខ្ពង់ខ្ពស់ប៉ុណ្ណោះ។ តែមកដល់ពេលបច្ចុប្បន្ន ដោយសារភាពជឿនលឿន និងវប្បធម៌នៃការចែករំលែក គ្រួសារដែលមានជីវភាពមធ្យមក៏អាចទៅទទួលសេវាប្រឹក្សាជាមួយគ្រូហុងស៊ុយ