កន្លងមកយើងបានរៀនដឹងរួចមកហើយថា ទឹកគឺជាប្រភពឋាមពលមួយដ៏ល្អសម្រាប់គៀងគរទ្រព្យសម្បត្តិ និងង៉ូវហេងដល់យើង ដូច្នេះហើយបានជាមានម្ចាស់ផ្ទះមួយចំនួនគាត់បានរៀបចំជាទូរកញ្ចក់/អាងចិញ្ចឹមត្រី ឬទឹកធ្លាក់នៅតាមទិសហុងស៊ុយ។ ទិសដែលល្អទាំងនោះរួមមាន៖១. ទិសខាងកើត២. ទិសខាងត្បូងឆៀងកើត៣.​ ទិសខាងជើង តែអ្នកខ្លះទៀតបានត្អូញត្អែរថា ដាក់តាំងទូរកញ្ចក់/អាងចិញ្ចឹមត្រីឬទឹកធ្លាក់នៅទិសហុងស៊ុយដូចរៀបរាប់ហើយ តែបែរជារាសីដាក់ទៅវិញ… ចំនុចសំខាន់ដែលអ្នកត្រូវពិនិត្យមើលមុនគេ នោះគឺ៖១. តើមានសម្លេងទឹកធ្លាក់ខ្ទរខ្លាំងដែរឬទេ?២. តើម៉ាស៊ីនអ៊ុកស៊ីសែនលាន់ខ្លាំងដែរឬទេ?៣. តើមានសម្លេងអ្វីផ្សេងៗដែលបណ្តាលអោយមានសម្លេងបែបរំខានដែរឬទេ? វាពិបាកនឹងបែងចែកបន្តិចលើបញ្ហាសម្លេង តែសម្លេងដែលចេញពីកន្លែងទឹកទាំងនោះត្រូវតែជាសម្លេងដែលមិនរំខាន។ និយាយរួម គឺសម្លេងបែបរ៉ូមេនទិក ឬស្ងប់ស្ងាត់ដែលអាចផ្តល់អារម្មណ៍សុខសាន្តបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

ក្រៅពីប្រភេទដីដែលបានបញ្ជាក់នៅក្នុងមេរៀនមុនៗរួចមក ឥឡូវយើងរៀនមើលអំពីពណ៌របស់ដែលល្អសម្រាប់យើងវិញម្តង។ មានចំនុចជាច្រើនដែលត្រូវពន្យល់ពីសាវតានៃការរើសដី ដែលវាពាក់ព័ន្ធនឹងតារាសាស្ត្រ សសៃឈាមនាគ និងគ្រោងឆ្អឹងនាគជាដើម តែជាសង្ខេប បើយើងពិនិត្យមើលដី យើងមិនមែនមើលតែស្រទាប់ខាងលើនោះទេ ព្រោះស្រទាប់ខាងលើ វាអាចមិនមែនជាដីកំណើត(ដីដើម) ដោយសារការចាក់ដីបន្ថែមដើម្បីអោយខ្ពស់ ឬការធ្វើសួនឬកសិកម្មនានា។ ដូច្នេះការមើលប្រភេទដី យើងគប្បីជីកជម្រៅពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រទើបយើងអាចមានតម្រុយដីដើម។ ប្រភេទពណ៌ដីទាំងអស់មាន៩ប្រភេទ៖១. ពណ៌បៃតង២. ពណ៌លឿងខ្ចី(ស្រាល)៣. ពណ៌លឿងចាស់៤. ពណ៌ក្រម៉ៅ ឬពណ៌ចាស់ងងឹតៗ៥. ពណ៌ក្រហម៦. ពណ៌សស្លេក៧. ពណ៌ដែកឬមាសមានលាយសខ្មៅល្បាយ៨. ពណ៌ល្បាយបៃតង លឿង៩. ពណ៌សសុទ្ធ ឬខ្មៅសុទ្ធ ក្នុងចំណោមពណ៌ដីទាំង៩ប្រភេទខាងលើនេះ មានតែបីពណ៌ប៉ុណ្ណោះដែលចាត់ទុកថាល្អបំផុត។ ១. ពណ៌បៃតង នាំអោយមាននូវកេរ្តិឈ្មោះល្អ ឋានៈ និងតួនាទី២. ពណ៌លឿងខ្ចី(ស្រាល) នាំអោយមាននូវទ្រព្យសម្បត្តិ និងភាពរីកចម្រើន៣. ពណ៌សស្លេក នាំអោយមាននូវ អំណាច ត្បិតយើងមានក្បនហើយក៏ដោយ ការមើលពណ៌ដីនេះគឺជាការងារពិបាកមួយរបស់គ្រូហុងស៊ុយ វាតម្រូវអោយមានបទពិសោធន័ និងចំណេះដឹងជ្រៅជ្រះទើបអាចមើលបានត្រូវល្អ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មានគេនិយាយថា ឆ្នាំខ្លះត្រូវប្រើជំនៀងផ្ទះ ឬទីជូអៀរ ពណ៌នេះ ផលិតអំពីនេះ ឆ្នាំខ្លះទៀតត្រូវប្រើ ពណ៌នោះ ផលិតអំពីនោះអញ្ចឹងទៅ.. ចុះបើមួយឆ្នាំប្តូរម្តងដូចគេថាមែន… ជំនៀងផ្ទះយើងហត់រាល់ឆ្នាំហើយអញ្ចឹង? នៅមិនទាន់អស់ចិត្តផង គេបង្ខំអោយប្តូរផ្ទះបាត់!​  អ្នកទិញសុទ្ធតែឈើប្រណិត ចុះបើមួយឆ្នាំប្តូរម្តង គេយកទៅចោលឯណា? បើដឹងប្រាប់ខ្ញុំផង…​ សម្រាប់ខ្ញុំ មតិខាងលើ គឺជាយុទ្ធសាស្ត្រធ្វើជំនួញសុទ្ធសាធ ដើម្បីលក់ទីជូអៀរដាច់! ការរៀបចំទីជូអៀរ ឬជំនៀងផ្ទះ គឺធ្វើតាមលទ្ធភាពនិងជំនឿរបស់យើង ហើយក៏មិនត្រូវប្តូរញឹកញាប់ពេកដែរ បើវាមិនខូចឬបាក់បែកទេ។ តែមានចំនុចមួយចំនួនដែលត្រូវពិចារណានោះ គឺទីតាំងដែលត្រូវដាក់។ ១. បែរមុខទីជូអៀរ អោយចំនឹងមាត់ទ្វាចូលផ្ទះ ដើម្បីអោយបារមីឃើញនូវអ្វីដែលប្រុងនឹងចូលមក២. ប្រភេទ និងពណ៌ គួរអោយត្រូវតាមតំបន់នៃផ្ទះ ដែលបានបង្ហាញនៅមេរៀនទី៣ និងទី៤៣. រក្សាអនាម័យ និងសម្អាតអោយបានជាប្រចាំ៤. មិនត្រូវដាក់របស់អ្វីមួយពីលើដាច់ខាត ដូចជា ក្រណាត់ តុ ទូ..៥. គោរពប្រណិបត្តិជាប្រចាំដើម្បីសម្តែងការដឹងគុណ និងរាប់អាន សូមអធ្យាស្រ័យ បើអត្ថបទនេះប៉ះពាល់ដល់អ្នកលក់ជំនៀងផ្ទះ ឬទីជូអៀរ! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

តាមក្បួនហុងស៊ុយ ប្រភេទដីដែលសម្បូរទៅដោយថ្ម គឺជាប្រភេទដីដែលមិនល្អឡើយ ព្រោះថ្មទាំងនោះនឹងបាំងមិនអោយមានការប្រមូលកំលាំងធាតុចក្រវាឡបានល្អ។ អ្នកប្រហែលជាគិតឃើញថា អញ្ចឹងយើងអាចជីកគាស់យកដុំថ្មទាំងនោះចេញទៅវានឹងអស់អីហើយ។ តាមតម្រាបុរាណ ដុំថ្មគឺជាឆ្អឹងរបស់នាគ អញ្ចឹងបើអ្នកជីកគាស់យកដុំថ្មចេញ នោះវាមិនខុសពីអ្នកបានធ្វើអោយកំលាំងធាតុពីចក្រវាឡខូចលើសដើមនោះទេ។ ដូច្នេះទម្រង់ដីដែលមានដុំថ្មច្រើន គឺយើងមិនគប្បីទិញនោះទេ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

តាមក្បួនហុងស៊ុយ សណ្ឋានដីនិងផ្ទះដែលមានរៀងជាការ៉េ គឺជាសណ្ឋានដែលមានង៉ូវហេងជាងគេ តែបើមិនបានការ៉េក៏គួរបានជារៀងចតុកោណកែងដែរ។ មូលហេតុនោះគឺ បើយើងរំលឹកដល់មេរៀនទី៣ យើងឃើញថា ទិសទាំង៨ បូករួមទាំងចំនុចកណ្តាលផ្ទះ បានគ្របដណ្តប់គ្រប់ចំនុចនៃផ្ទះឬដីដែលមានរៀងការ៉េ ឬចតុកោណកែង ហើយបើផ្ទះឬដីរបស់យើងមិនមានគ្រប់ជ្រុងនោះទេ យើងក៏មិនអាចស្រូបទាញយកឋាមពលពីចក្រវាឡបានល្អដែរ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

ទីធ្លានៅមុខផ្ទះដែលបើកទូលាយ មិនចង្អៀត និងមានពន្លឺថ្ងៃចូល គឺជា ទីធ្លាពន្លឺ។ វាគឺជាកន្លែងដែលប្រមូលផ្តុំកំលាំងធាតុពីចក្រវាឡមកផ្ទះរបស់យើង។ បើកន្លែងមុខផ្ទះនោះបិទបាំង ងងឹត ឬម្លប់ពេក ដែលមិនមានពន្លឺនិងខ្យល់អាកាសចេញចូលបានល្អទេ វានឹងមិនអាចនាំអោយយើងមានសិរីសួស្តី និងឋាមពលល្អៗឡើយ។ កន្លែងនេះ ក៏ជាកន្លែងមយូរ៉ា/ហង្ស(មើលមេរៀនទី ៦) ចុះមកលេងផងដែរ ដូច្នេះវា គឺជាកន្លែងមួយដែលត្រូវតែមានទីធ្លាទូលាយមានពន្លឺ និងខ្យល់អាកាសចេញចូលល្អ។ ករណីដែលត្រូវជៀសបំផុតនោះ គឺការមានបង្កើតសាឈីដែលបានបញ្ជាក់នៅមេរៀនមុនៗ។ ទីធ្លាដែលបន្ទាប់ពីចូលក្នុងទ្វាផ្ទះភ្លាម ជាទូទៅជាបន្ទប់ទទួលភ្ញៀវ វាក៏អាចហៅថា ទីលានពន្លឺផងដែរ ដូច្នេះគួរលៃអោយមានពន្លឺនិងខ្យល់អាកាសចេញចូលអោយគ្រប់គ្រាន់ទើបជាការប្រសើរ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀននេះ អ្នកនឹងចេះនូវវិធីសាស្ត្រគ្រឹះនៃការរើសយកទីតាំងហុងស៊ុយល្អសម្រាប់កសាងផ្ទះឬទីក្រុង ដែលបុរាណចិនប្រើសម្រាប់កសាងដែននគរអោយរីកចម្រើន។ ដំបូងឡើយដូនតាចិនបានរកទីតាំងសមប្រកបណាមួយដែលអាចការពារសុខភាពរបស់គាត់អោយល្អប្រសើរ និងមានប្រភពចំណីអាហារនិងទឹក សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ពួកគាត់បានរកឃើញសណ្ឋានដីចំនួនបួនដែលប្រមូលផ្តុំនូវកំលាំងធាតុចក្រវាឡនិងឋានសួគ៌ ហើយវាគឺជាទីតាំងដែលល្អបំផុតសម្រាប់ការតាំងអាស្រ័យស្នាក់នៅសម្រាប់ប្រជាជនក៏ដូចជាការរកស៊ីជាដើម ព្រោះវានឹងនាំអោយកកើតមាននូវសុខភាពល្អបរិបូរណ៍ និងទ្រព្យសម្បត្តិ។ សណ្ឋានដីដែលប្រមូលផ្តុំនូវកំលាំងធាតុទាំងនោះរួមមាន៖១. អណ្តើកខ្មៅ ៖ ប្រមូលផ្តុំនៅភាគខាងជើង ជាអ្នកការពារអោយផុតពីគ្រោះថ្នាក់២. ខ្លាស ៖ ប្រមូលផ្តុំនៅភាគខាងលិច ជាអ្នករកនិងការពារសុខភាព៣. មយូរ៉ា/ហង្សក្រហម ៖ ប្រមូលផ្តុំនៅភាគខាងត្បូង ជាអ្នកប្រមូលនិងការពារឋាមពលល្អមិនអោយចេញក្រៅ៤. នាគបៃតង ៖ ប្រមូលផ្តុំនៅភាគខាងកើត ជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ សម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងត្បូង (ដូចនៅក្នុងរូប) ដូច្នេះ– អណ្តើកខ្មៅជាអ្នកការពារ គឺភ្នំនៅខាងក្រោយ– នាគបៃតងជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ គឺនៅខាងឆ្វេង– ខ្លាសជាអ្នកអ្នកស្វែងរកនិងការពារសុខភាព គឺនៅខាងស្តាំ– មយូរ៉ា/ហង្សក្រហមដែលជាអ្នកប្រមូលនិងការពារឋាមពលល្អ គឺនៅរានមុខផ្ទះ បើអ្នកមិនមានផ្ទះឬដីដែលបែរមុខទៅទិសខាងត្បូង ឬមិនមានភ្នំនៅខាងក្រោយទេ អ្នកត្រូវលៃយ៉ាងម៉េចអោយមានចំនុចដូចខាងក្រោម៖– ទីតាំងខាងឆ្វេងត្រូវខ្ពស់ជាងខាងស្តាំនៃផ្ទះ (ដើមឈើ ដំបូល…)– ទីលានមុខផ្ទះមិនត្រូវធំពេកនោះទេ លៃអោយសមល្មមនឹងតួផ្ទះ និងមិនត្រូវមានអ្វីមកបាំងមុខផ្ទះឡើយ (ដើមឈើធំឬបង្គោលភ្លើង..)– ទីតាំងខាងក្រោយត្រូវអោយខ្ពស់ជាងគេដាច់ខាត (អគារខ្ពស់សមល្មម ដំបូល ឬដើមឈើ..) ទាំងនេះគឺជាវិធីសាស្ត្រល្អមួយដែលអ្នករកស៊ីអចលនទ្រព្យគាត់កំពុងធ្វើនិងឃោសនា ហើយបន្ទាប់ពីចេះមេរៀននេះហើយអ្នកលែងចាញ់បោកគេទៀតហើយ។ សំនួរល្បងប្រាជ្ញា

ធ្វើម៉េចបានដឹងថារាសីរបស់យើងកំពុងតែដាក់? ធ្លាប់មានអារម្មណ៍ថា រឿងមិនគួរកើតហេតុអ្វីបានជាវាកើតទេ? ប្រយ័ត្នកាន់តែខ្លាំងកាន់តែខាតបង់.. បន្តិចមិនស្រួលខ្លួន.. បន្តិចមុតដៃរបួសជើង.. ធ្វើការត្រូវគេស្តីបន្ទោស.. រាប់រយមុខទៀត.. ជួនកាលសឹងតែលែងហ៊ានចេញពីផ្ទះទៀត.. ទាំងនេះគឺបណ្តាលមកពីរាសីរបស់យើងកំពុងដាក់ ឬឆុងជាមួយនឹងអ្វីមួយដែលយើងមិនបានចាប់អារម្មណ៍។ ដើម្បីកាត់ស៊យ តាមក្បួនខ្មែរគេទៅស្រោចទឹករំដោះគ្រោះ.. តែយើងអាចប្រើក្បួនហុងស៊ុយចិនបានដោយខ្លួនឯង។១. អំបីលគ្រួសមួយក្តាប់ណែន ឬមួយគីឡូកាន់តែល្អ២. ស្លឹកក្រូចថ្លុង ឬស្លឹកក្រូចសើច ឬស្លឹកទទឹម(បើបានស្លឹកក្រូចថ្លុងគឺវិសេសជាងគេ)៣. ទឹកមួយធុងធំសម្រាប់ងូត លាយអំបិលគ្រួស និងស្លឹកក្រូចថ្លុងទៅក្នុងទឹកកូរអោយសព្វ រួចយកមកងូត កុំចាក់លឿនពេក។ ចាក់ពីក្បាលមកបន្តិចម្តងៗ ហើយបួងសួងថា សូមអោយអស់ស៊យ អពលាភ គ្រោះចង្រៃទាំងបំបាលម៉ានទៅអោយអស់តាមទឹកហ្នឹងទៅ សូត្រដដែលៗរហូតអស់ទឹក។ ពេលអស់ទឹកហើយកុំទាន់អាលងូតទឹកសាបភ្លាមៗអី ទុកប្រហែល៥ទៅ១០នាទីសិនទើបងូតទឹកសាបលាងជាតិអំបិលចេញ ជាការស្រេច។ វិធីនេះអាចជួយលោកអ្នកអោយរួចផុតពីការឆុងផ្សេងៗបានមួយរយៈ បើមានប៉ះពារជាមួយការឆុងអីផ្សេងៗទៀត បន្តធ្វើបែបនេះទៀតបាន។ សម្រាប់អ្នកនៅមាត់សមុទ្រអាចទៅត្រាំទឹកសមុទ្របាន។ ប្រសិទ្ធិភាព៩០%! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

សណ្ឋានដីឬទីតាំងរបស់ផ្ទះរបស់អ្នក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើហុងស៊ុយ។ វាអាចបង្កើត ឬប្រមូលកំលាំងធាតុពីចក្រវាឡបានពីរប្រភេទគឺ សាឈី(Sha Qi) និងសឹងឈី(Sheng Qi)។ – សាឈី(Sha Qi)គឺជាកំលាំងធាតុមិនល្អ– សឹងឈី(Sheng Qi)គឺជាកំលាំងធាតុល្អ ជាទូទៅយើងត្រូវការសឹងឈីអោយវាចូលមកនៅគ្រប់ទីកន្លែងនៃផ្ទះរបស់យើង ដើម្បីបង្កើនហុងស៊ុយដល់អ្នកដែលរស់នៅក្នុងផ្ទះ ជាពិសេសម្ចាស់ផ្ទះ។ សឹងឈីកើតមាននៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ តែបើខ្យល់បក់ខ្លាំងពេកនោះវាក៏មិនមានធាតុល្អបានដែរ ព្រោះកំលាំងខ្យល់បានបក់ផាត់ធាតុល្អទៅអស់។ បុរាណចិនគេបានចងក្រងជាតម្រាថា៖– ខ្យល់ផាត់ធាតុល្អ រីឯទឹកជាអ្នកប្រមូលផ្តុំធាតុល្អ– បើកន្លែងណាដែលទីធ្លាបើកធំទូលាយពេក នោះយើងនឹងមិនអាចប្រមូលកំលាំងធាតុល្អៗបានទេ។– បើមានជញ្ជាំង ឬដើមឈើធំៗបាំងខ្យល់ជិតឈឹង នោះកំលាំងធាតុល្អក៏ត្រូវបានបាំងមិនអោយចូលមកដែរ។– បើមានដំបូលស្រួច ដើមឈើ ផ្លូវបុកចំ ឬសសរភ្លើង បាញ់មកឬចំមុខផ្ទះយើង វាហាក់ដូចជាគេតម្រង់ធាតុអាក្រក់មកផ្ទះយើងអញ្ចឹងដែរ។ ចង់ដឹងបន្ថែមនោះ សូមរង់ចាំតាមដានមេរៀនបន្តបន្ទាប់ទៀតក្នុងជំពូកហុងស៊ុយក្រៅផ្ទះ។ រួមគ្នាប្រឆាំងនឹងការចម្លងសំណេរដើម! រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

ដូចដែលយើងបានដឹងពីមេរៀនមុនៗរួចមកហើយ អំពីទិស ធាតុរបស់ទិស និងឋាមពលរបស់ចក្រវាឡ្ ឥឡូវយើងរៀនអំពីពណ៌របស់ធាតុនិមួយៗវិញម្តង។ ទិសនិមួយមានធាតុរបស់វា ហើយដើម្បីជួយលើកឋាមពលធាតុទាំងនោះយើងគប្បីតាំងរូបឬពណ៌ដែលដែលជួយដល់ធាតុនោះ។ ឧទាហរណ៍ទិសខាងត្បូងមានធាតុភ្លើង ដូច្នេះដើម្បីជួយដល់ធាតុខាងត្បូងយើងត្រូវដាក់ធាតុឈើ និងធាតុភ្លើងខ្លួនឯង ដែលធាតុឈើមានពណ៌បៃតង​ និងធាតុភ្លើងមានពណ៌ក្រហម ទឹកក្រូច ស្វាយ ឬផ្កាឈូក។ (តែឆ្នាំនេះកុំបំប៉នធាតុភ្លើងអី ព្រោះវាតារាជម្ងឺ) រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh