តាមក្បួនហុងស៊ុយ ប្រភេទដីដែលសម្បូរទៅដោយថ្ម គឺជាប្រភេទដីដែលមិនល្អឡើយ ព្រោះថ្មទាំងនោះនឹងបាំងមិនអោយមានការប្រមូលកំលាំងធាតុចក្រវាឡបានល្អ។ អ្នកប្រហែលជាគិតឃើញថា អញ្ចឹងយើងអាចជីកគាស់យកដុំថ្មទាំងនោះចេញទៅវានឹងអស់អីហើយ។ តាមតម្រាបុរាណ ដុំថ្មគឺជាឆ្អឹងរបស់នាគ អញ្ចឹងបើអ្នកជីកគាស់យកដុំថ្មចេញ នោះវាមិនខុសពីអ្នកបានធ្វើអោយកំលាំងធាតុពីចក្រវាឡខូចលើសដើមនោះទេ។ ដូច្នេះទម្រង់ដីដែលមានដុំថ្មច្រើន គឺយើងមិនគប្បីទិញនោះទេ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

តាមក្បួនហុងស៊ុយ សណ្ឋានដីនិងផ្ទះដែលមានរៀងជាការ៉េ គឺជាសណ្ឋានដែលមានង៉ូវហេងជាងគេ តែបើមិនបានការ៉េក៏គួរបានជារៀងចតុកោណកែងដែរ។ មូលហេតុនោះគឺ បើយើងរំលឹកដល់មេរៀនទី៣ យើងឃើញថា ទិសទាំង៨ បូករួមទាំងចំនុចកណ្តាលផ្ទះ បានគ្របដណ្តប់គ្រប់ចំនុចនៃផ្ទះឬដីដែលមានរៀងការ៉េ ឬចតុកោណកែង ហើយបើផ្ទះឬដីរបស់យើងមិនមានគ្រប់ជ្រុងនោះទេ យើងក៏មិនអាចស្រូបទាញយកឋាមពលពីចក្រវាឡបានល្អដែរ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

ទីធ្លានៅមុខផ្ទះដែលបើកទូលាយ មិនចង្អៀត និងមានពន្លឺថ្ងៃចូល គឺជា ទីធ្លាពន្លឺ។ វាគឺជាកន្លែងដែលប្រមូលផ្តុំកំលាំងធាតុពីចក្រវាឡមកផ្ទះរបស់យើង។ បើកន្លែងមុខផ្ទះនោះបិទបាំង ងងឹត ឬម្លប់ពេក ដែលមិនមានពន្លឺនិងខ្យល់អាកាសចេញចូលបានល្អទេ វានឹងមិនអាចនាំអោយយើងមានសិរីសួស្តី និងឋាមពលល្អៗឡើយ។ កន្លែងនេះ ក៏ជាកន្លែងមយូរ៉ា/ហង្ស(មើលមេរៀនទី ៦) ចុះមកលេងផងដែរ ដូច្នេះវា គឺជាកន្លែងមួយដែលត្រូវតែមានទីធ្លាទូលាយមានពន្លឺ និងខ្យល់អាកាសចេញចូលល្អ។ ករណីដែលត្រូវជៀសបំផុតនោះ គឺការមានបង្កើតសាឈីដែលបានបញ្ជាក់នៅមេរៀនមុនៗ។ ទីធ្លាដែលបន្ទាប់ពីចូលក្នុងទ្វាផ្ទះភ្លាម ជាទូទៅជាបន្ទប់ទទួលភ្ញៀវ វាក៏អាចហៅថា ទីលានពន្លឺផងដែរ ដូច្នេះគួរលៃអោយមានពន្លឺនិងខ្យល់អាកាសចេញចូលអោយគ្រប់គ្រាន់ទើបជាការប្រសើរ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀននេះ អ្នកនឹងចេះនូវវិធីសាស្ត្រគ្រឹះនៃការរើសយកទីតាំងហុងស៊ុយល្អសម្រាប់កសាងផ្ទះឬទីក្រុង ដែលបុរាណចិនប្រើសម្រាប់កសាងដែននគរអោយរីកចម្រើន។ ដំបូងឡើយដូនតាចិនបានរកទីតាំងសមប្រកបណាមួយដែលអាចការពារសុខភាពរបស់គាត់អោយល្អប្រសើរ និងមានប្រភពចំណីអាហារនិងទឹក សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ពួកគាត់បានរកឃើញសណ្ឋានដីចំនួនបួនដែលប្រមូលផ្តុំនូវកំលាំងធាតុចក្រវាឡនិងឋានសួគ៌ ហើយវាគឺជាទីតាំងដែលល្អបំផុតសម្រាប់ការតាំងអាស្រ័យស្នាក់នៅសម្រាប់ប្រជាជនក៏ដូចជាការរកស៊ីជាដើម ព្រោះវានឹងនាំអោយកកើតមាននូវសុខភាពល្អបរិបូរណ៍ និងទ្រព្យសម្បត្តិ។ សណ្ឋានដីដែលប្រមូលផ្តុំនូវកំលាំងធាតុទាំងនោះរួមមាន៖១. អណ្តើកខ្មៅ ៖ ប្រមូលផ្តុំនៅភាគខាងជើង ជាអ្នកការពារអោយផុតពីគ្រោះថ្នាក់២. ខ្លាស ៖ ប្រមូលផ្តុំនៅភាគខាងលិច ជាអ្នករកនិងការពារសុខភាព៣. មយូរ៉ា/ហង្សក្រហម ៖ ប្រមូលផ្តុំនៅភាគខាងត្បូង ជាអ្នកប្រមូលនិងការពារឋាមពលល្អមិនអោយចេញក្រៅ៤. នាគបៃតង ៖ ប្រមូលផ្តុំនៅភាគខាងកើត ជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ សម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងត្បូង (ដូចនៅក្នុងរូប) ដូច្នេះ– អណ្តើកខ្មៅជាអ្នកការពារ គឺភ្នំនៅខាងក្រោយ– នាគបៃតងជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ គឺនៅខាងឆ្វេង– ខ្លាសជាអ្នកអ្នកស្វែងរកនិងការពារសុខភាព គឺនៅខាងស្តាំ– មយូរ៉ា/ហង្សក្រហមដែលជាអ្នកប្រមូលនិងការពារឋាមពលល្អ គឺនៅរានមុខផ្ទះ បើអ្នកមិនមានផ្ទះឬដីដែលបែរមុខទៅទិសខាងត្បូង ឬមិនមានភ្នំនៅខាងក្រោយទេ អ្នកត្រូវលៃយ៉ាងម៉េចអោយមានចំនុចដូចខាងក្រោម៖– ទីតាំងខាងឆ្វេងត្រូវខ្ពស់ជាងខាងស្តាំនៃផ្ទះ (ដើមឈើ ដំបូល…)– ទីលានមុខផ្ទះមិនត្រូវធំពេកនោះទេ លៃអោយសមល្មមនឹងតួផ្ទះ និងមិនត្រូវមានអ្វីមកបាំងមុខផ្ទះឡើយ (ដើមឈើធំឬបង្គោលភ្លើង..)– ទីតាំងខាងក្រោយត្រូវអោយខ្ពស់ជាងគេដាច់ខាត (អគារខ្ពស់សមល្មម ដំបូល ឬដើមឈើ..) ទាំងនេះគឺជាវិធីសាស្ត្រល្អមួយដែលអ្នករកស៊ីអចលនទ្រព្យគាត់កំពុងធ្វើនិងឃោសនា ហើយបន្ទាប់ពីចេះមេរៀននេះហើយអ្នកលែងចាញ់បោកគេទៀតហើយ។ សំនួរល្បងប្រាជ្ញា