SIGN IN YOUR ACCOUNT TO HAVE ACCESS TO DIFFERENT FEATURES

FORGOT YOUR PASSWORD?

FORGOT YOUR DETAILS?

AAH, WAIT, I REMEMBER NOW!

Rean Feng ShuiRean Feng Shui

  • ទំព័រដើម
  • អំពីយើងខ្ញុំ
  • សេវាកម្ម
  • បណ្ណាល័យ
  • អាហារូបករណ៍
    • អាហារូបករណ៍ឆ្នាំ២០២២
    • អាហារូបករណ៍ឆ្នាំ២០២១
  • ទំនាក់ទំនង

មើលរាសីរាសី

  • Home
  • Knowledge Base - Article
March 24, 2023

Category: ជំនឿទូទៅ

តើអ្នកមាននិស្ស័យដឹងញាណដែរឬទេ?

Wednesday, 26 October 2022 by រៀនហុងស៊ុយ

តាមរយៈការអានរាសី និងបង្រៀនមួយរយៈកន្លងមកនេះ ខ្ញុំធ្លាប់ទទួលបានសំនួរពីកូនសិស្សជាច្រើនថា៖​ តើខ្ញុំមានវាសនាអាចរៀន ឬក្លាយជាគ្រូអានរាសី គ្រូហុងស៊ុយ ឬគ្រូអាគមន៍ខ្មែរដែរទេ? ជាការពិតទៅ បើចង់ គ្រប់គ្នាអាចរៀនបាន តែនិស្ស័យបានត្រឹមណា វាអាស្រ័យទៅលើការតាំងចិត្តរបស់បុគ្គលនិមួយៗ។ លើសពីការតាំងចិត្ត និស្ស័យពីកំណើតជាកត្តាមួយដ៏សំខាន់ដែលអាចនាំអោយបុគ្គលនោះរៀនឆាប់ចេះឆាប់ចាំ ឆាប់យល់ និងដឹងញាណបានល្អជាងអ្នកដែលមិនមានដួងនិស្ស័យ។  ការដឹងញាណ គឺជាអារម្មណ៍ឬញាណមួយដែលធ្វើអោយយើងដឹងនូវព្រឹត្តិការណ៍ដែលនឹងកើតមានឡើង មានប្រផ្នូល ឬមានអារម្មណ៍ថាដូចជាធ្លាប់ជួបព្រឹត្តិការណ៍នេះកន្លងរួចមកហើយ ជាដើម។ សម្រាប់អ្នកដែលមានជំនឿលើព្រហ្មញ្ញនិងព្រះពុទ្ធសាសនា គាត់អាចរៀបចំជាអាសនៈថ្វាយបារមីគ្រូបាធ្យាយ និងបារមីនានាដែលគាត់គោរពស្រឡាញ់ ដើម្បីឃុំគ្រងនិងថែរក្សាក្រុមគ្រួសារបានល្អ។ ដើម្បីមើលបុគ្គលណាមាននិស្ស័យដឹងញាណឬអត់ គេមានក្បួនច្រើនណាស់ តែខាងក្រោមនេះជាការពិនិត្យមើលតាមរយៈក្បួនប៉ាជឺ ដែលជាក្បួនដ៏អស្ចារ្យរបស់បុរាណចិន។ ១. អ្នកដែលមានធាតុម្តាយច្រើនក្នុងតារាង(Resources Stars)៖ មានសមត្ថភាពអាចរៀនវិជ្ជាអាថ៌កំបាំង ទាំងបែបសាសនាទាំងបែបជំនឿនានាបានល្អ។ ២. អ្នកដែលមានតួសត្វឆុងរកានិងថោះក្នុងតារាង៖ មានញាណទី៦ខ្លាំង។ ៣. អ្នកដែលមានតួសត្វស្នេហ៍ទាំង៤ក្នុងតារាង៖ មានជូត មមី ថោះ និងរកា ព្រោះតួសត្វទាំងនេះតំណាងអោយទិសគោលទាំង៤ដែលមានកម្លាំងឋាមពលធាតុទឹក ឈើ ភ្លើង និងមាស ខ្លាំងហើយបរិសុទ្ធទៀត។  ៤. អ្នកដែលមានធាតុកូនខ្លាំង(Output Stars)៖ មានការប្រើប្រាស់ប្រាជ្ញាញាណខ្លាំង និងងាយទទួលរងឋាមពលពីមជ្ឈដ្ឋាននានា។ ៥. អ្នកមានឈើយ៉ាង និងភ្លើងយិននៅរាសីមេឃក្នុងតារាង៖ នៅពេលដែលភ្លើងយិនបាននៅជាមួយឈើយ៉ាង នោះវានឹងផ្តល់ពន្លឺបានយូរអង្វែង។ ៦. អ្នកដែលមានតួរាសីថ្ងៃទឹកយិនក្នុងតារាង៖ មានញាណក្នុងការដឹងពីវិញ្ញាណ និស្ស័យវិជ្ជាអាថ៌កំបាំង អាថ៌កំបាំងចក្រវាឡ ឬអាថ៌កំបាំងផ្លូវងងឹតច្រើន។ ៧. អ្នកដែលមានថ្ងៃយិននិងម៉ោងយិននៅរាសីមេឃក្នុងតារាង៖ អាចរៀនឬទទួលនិស្ស័យដឹងញាណ ឬវិជ្ជាអាថ៌កំបាំងបានច្រើន។ ៨.  អ្នកដែលមានផ្កាយពិសេសហួហ្គាយក្នុងតារាង៖ អាចរៀន ឬទទួលនិស្ស័យដឹងញាណខ្លាំង អ្នកតំណាងអោយសាសនា តែច្រើននៅតែម្នាក់ៗឯង។           ក. អ្នកដែលមានតួថ្ងៃជា វក ជូត ឬរោង នោះនឹងមានផ្កាយហ័រចាយជា រោង          ខ. អ្នកដែលមានតួថ្ងៃជា កុរ ថោះ ឬមមែ នោះនឹងមានផ្កាយហ័រចាយជា មមែ          គ. អ្នកដែលមានតួថ្ងៃជា ម្សាញ់ រកា ឬឆ្លូវ នោះនឹងមានផ្កាយហ័រចាយជា ឆ្លូវ          ឃ. អ្នកដែលមានតួថ្ងៃជា ខាល មមី ឬច នោះនឹងមានផ្កាយហ័រចាយជា ច ៩. អ្នកដែលមានថៃជិក្នុងតារាង៖ អាចមានចំណាប់អារម្មណ៍ខ្ពស់លើវិជ្ជាអាថ៌កំបាំង ដឹងមុនច្រើន ឬបែបញាណនិយម។          ក. អ្នកដែលមានតួថ្ងៃជា ឈើយ៉ាង ឬឈើយិន ជាមួយនឹងតួសត្វជូត ឬមមី          ខ. អ្នកដែលមានតួថ្ងៃជា ភ្លើងយ៉ាង ឬភ្លើងយិន ជាមួយនឹងតួសត្វថោះ ឬរកា          គ. អ្នកដែលមានតួថ្ងៃជា ដីយ៉ាង ឬដីយិន ជាមួយនឹងតួសត្វរោង ច ឆ្លូវ ឬមមែ          ឃ. អ្នកដែលមានតួថ្ងៃជា មាសយ៉ាង ឬមាសយិន ជាមួយនឹងតួសត្វខាល ឬកុរ          ង. អ្នកដែលមានតួថ្ងៃជា ទឹកយ៉ាង ឬទឹកយិន ជាមួយនឹងតួសត្វម្សាញ់ ឬវក ឥឡូវបងប្អូនបានរូបមន្តហើយ អញ្ចឹងឈប់ជឿគេថាអញ្ចេះអញ្ចុះទៀតទៅ! តើបងប្អូនមានប៉ុន្មានចំនុចដែរ? សម្រាប់បងប្អូនដែលមិនទាន់ចេះមើល ហើយចង់ដឹងអំពីរាសីរបស់ខ្លួនឯងនិងក្រុមគ្រួសារ អាចទំនាក់ទំនងមកកាន់ មេត្តាហ្វីនិច្ច ដើម្បីទទួលសេវាអានរាសីនិងដឹងអំពីខ្លួនឯងកាន់តែច្បាស់។ មេត្តាហ្វីនិច្ច ផ្តល់សេវាអានរាសីបកស្រាយអាថ៌កំបាំងជីវិត ដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។ ទំនាក់ទំនង តេលេក្រាម៖ https://t.me/MetaFenix Facebook Page៖ Metafenix Consulting – https://web.facebook.com/metafenixconsulting

ដើមឡហាន

Saturday, 05 March 2022 by រៀនហុងស៊ុយ

ដើមហ្វី(Fir Trees) ជាប្រភេទដើមឈើមួយក្នុងចំណោមប្រភេទដើមឈើរាប់សិបប្រភេទក្នុងអំបូរដើមស្រល់ ហើយវាជាប្រភេទរុក្ខជាតិដែលមានពណ៌បៃតងស្រស់គ្រប់រដូវកាល(Evergreen Plants)។ យើងតែងតែឃើញនៅប្រទេសត្រជាក់ គេយកវាមកតាំងជាដើមឈើណូអែល(ការដាក់តាំងគឺអាស្រ័យទៅតាមតំបន់ ព្រោះតំបន់ខ្លះសម្បូរដើមស្រល់ រីឯតំបន់ខ្លះទៀតសម្បូរដើមផ្សេងក្នុងអំបូរវា)។ ប្រជាជនចិនតាមតំបន់ខ្លះ គេអោយឈ្មោះវាថាជា ដើមឡហាន ហើយគេមានជំនឿថា វាជារុក្ខជាតិដែលនាំលាភសំណាង ភាពជោគជ័យ សុខភាពល្អ និងការពារហេតុភេទចង្រៃនានា។ ដោយសារតែវាមានសម្រស់បៃតងស្រស់ពេញគ្រប់រដូវ ទើបគេធៀបនឹងរាសីរបស់មនុស្សយើងថាមានរាសីល្អគ្រប់រដូវដែរ។ វាមានឥទ្ធិពលប្រហាក់ប្រហែលនឹងដើមលុយដែរ។ ដើមឡហាននេះ ត្រូវបានគេយកមកពត់ពេនជារាងផ្សេងៗក្នុងន័យលម្អរ និងដើម្បីលក់បានថ្លៃជាងដើមដែលដុះត្រង់តាមធម្មជាតិ។ តែមិនគួរយកដើមដែលគេកាត់អោយតឿនោះឡើយ(Bonsai) ព្រោះវាទាបតឿមិននាំអោយរាសីយើងឡើងឡើយ។ ក្នុងន័យហុងស៊ុយ សម្រាប់អ្នកដែលត្រូវការធាតុឈើឬធាតុភ្លើង គប្បីដាំវាដើម្បីជំនួយរាសី រីឯអ្នកដែលសម្បូរធាតុទឹកលើសលុប ក៏គួរដាំវាដែរដើម្បីអោយវាបន្ថយធាតុទឹកកុំអោយជន់ជោរពេក។ ការរើសទីតាំងដាំក៏គួរតែសិក្សាអោយបានត្រឹមត្រូវផងដែរ។ អ្នកលក់អើយ បើបានអានហើយ សូមកុំឡើងថ្លៃអី ព្រោះទុកឳកាសអោយបងប្អូនយើងបានរុក្ខជាតិនេះទៅដាំលម្អរនៅផ្ទះផង! រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម! រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#reanfengshui#realfengshui#fengshuikhmer

សែនចូលឆ្នាំចិន

Saturday, 29 January 2022 by រៀនហុងស៊ុយ

ថ្ងៃនេះ ខ្ញុំបានទទួលសំនួរជាច្រើនពាក់ព័ន្ធនឹងការរៀបចំពិធីសែនចូលឆ្នាំចិន។ មន្ទិលទាំងឡាយកើតមានឡើងដោយសារមានទស្សនៈផ្ទុយគ្នាជាច្រើននៅលើបណ្តាញសង្គមដែលមិនដឹងគួរជឿតាមមួយណា។​ កុំឃើញដំរីជុះ នាំគ្នាជុះតាមដំរី!ជាយោបល់របស់ខ្ញុំ បងប្អូនគួររៀបចំពិធីសែនតាមទម្លាប់ និងលទ្ធភាពដែលអាចធ្វើទៅបាន។ ការសែនព្រេនមិនមែនជាហុងស៊ុយទេ តែវាជាទំនៀមទម្លាប់តាមប្រពៃណីយ៍និងតាមតំបន់របស់រៀងៗខ្លួន។ ដោយសារការសែនចូលឆ្នាំចិនជាប្រពៃណីយ៍របស់ចិន​ ហើយហុងស៊ុយមានប្រវត្តិមកពីចិន ទើបគេនាំគ្នាគិតថា ហុងស៊ុយ​ គឺជាការសែនព្រេន។  អ្នកជឿហុងស៊ុយមិនមែនត្រូវតែសែននោះទេ!ចូរបងប្អូនក្រឡេកមើលនៅប្រជាជននៅលោកប៉ែកខាងលិចដែលមាននៅទ្វីបអឺរ៉ុប និងអាមេរិកជាដើម គេកាន់សាសនាផ្សេងៗមិនដែលសែនព្រេនទេ តែក៏មានអ្នកជឿនិងប្រណិបត្តិតាមក្បួនហុងស៊ុយច្រើនដែរ។ បរិមាណអ្នកជឿហុងស៊ុយឥឡូវកាន់តែច្រើនជាងមុន។ សួរថា៖ ទាល់តែសែនទើបរកស៊ីមានបានឬ? ចម្លើយគឺ៖ អត់ទេ!សម្រាប់បងប្អូនដែលបារម្ភរឿងតារាសាស្ត្រ!បើបងប្អូនចេះដល់តារាសាស្ត្រ និងបារម្ភដល់ការឆុងពីការរៀបចំសែនដែលអាចឆុងនឹងតារាសាស្ត្រ បងប្អូនអាចមើលមេរៀនតារាសាស្ត្រស្វែងយល់អំពីធាតុរបស់វា(ចុចទីនេះដើម្បីមើលមេរៀនតារាសាស្ត្រ២០២២) និងអ្វីដែលបងប្អូនគួរដាក់នៅប្លុកទិសដែលរៀបចំសែននោះ។ តែជាយោបល់ កុំបារម្ភហួសដល់នោះអី សែនអស់តែប៉ុន្មានធូបតើ មិនមានការស្វានដុំជីកគាស់ឯណា។ កុំគិតស្មុគស្មាញដល់នោះពេក ខ្ញុំសុំសួរវិញថា៖ បើអង្គុយនៅទិសខាងត្បូងដែលជាទិសធាតុភ្លើង និងមានតារាធាតុភ្លើងចូល​ទៀត អញ្ចឹងយើងអត់ហ៊ានអង្គុយផឹកទឹកនៅទិសនោះឬ? កុំអន្ទង់វែងឆ្នាំងវែងអី! ទោះយ៉ាងណា ខ្ញុំសូមរាយនាមម្ហូបនិងផ្លែឈើមួយចំនួនដែលគេមិនសូវដែលចោលដូចខាងក្រោម៖១. មីវែងឆា តំណាងអោយភាពអមតៈយូរអង្វែង២. ត្រី តំណាងអោយភាពធូរធាររកស៊ីមានបាន៣. ក្រូចលឿងឬខ្វិច តំណាងអោយភាពស្រស់ស្រាយនាំលាភជ័យ សិរីមង្គល ការបកស្រាយអាចនឹងខុសពីខ្ញុំពន្យល់ ព្រោះវាអាស្រ័យទៅតាមជំនឿក្នុងតំបន់រៀងៗខ្លួន។ អ្វីដែលសំខាន់នោះគឺ ការជួបជុំក្រុមគ្រួសារនាំភាពស្រស់ស្រាយ សិរីសួស្តី និងសុភមង្គល សម្រាប់ឆ្នាំថ្មី!រីករាយឆ្នាំថ្មី! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ #រៀនហុងស៊ុយ#ហុងស៊ុយខ្មែរ#reanfengshui#fengshuikhmer#jwz

ព្រះនាងឆាងអឺ

Monday, 20 September 2021 by រៀនហុងស៊ុយ

ពិធីបុណ្យសែននំព្រះខែ ជាពិធីបុណ្យមួយដែលប្រជាជនចិន និងអ្នកដែលជាប់សាច់ឈាមចិនតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥ឬ១៦ ខែ៨ ក្នុងប្រតិទិនច័ន្ទគតិរបស់ចិន។ មានការតំណាលតគ្នាជារឿងនិទានជាច្រើនដែលនិយាយអំពីប្រវត្តិរបស់ពិធីបុណ្យសែននំព្រះខែនេះ។ ឥឡូវនេះ ខ្ញុំសូមលើកយករឿងនិទានមួយដែលគេចាត់ទុកថាជាប្រវត្តិរបស់ពិធីបុណ្យសែននំព្រះខែមកចែកជូនជាចំណេះដឹង៖ កាលពី ២១៧០ឆ្នាំមុនគ្រឹស្តសករាជ ដែនចក្រវាឡមានព្រះអាទិត្យចំនួន១០ ដែលបានចែកវេនគ្នាមកបំភ្លឺផែនដី។ វេលាមួយ ព្រះអាទិត្យទាំង១០នោះបានមកព្រមគ្នាដែលបង្ករអោយកើតមានជាគ្រោះក្តៅរាំងស្ងួតលើផែនដី ដែលធ្វើអោយប្រជាជនទាំងអស់នៅលើផែនដីពិបាកទ្រាំរស់។ បន្ទាប់មក មានអ្នកបាញ់ព្រួញម្នាក់ឈ្មោះ ហូអ៊ី បានចេញមុខមកបាញ់ទម្លាក់ព្រះអាទិត្យចំនួន៩អោយធ្លាក់ចុះ។ គាត់បានក្លាយជាវិរៈបុរសសង្គ្រោះផែនដី ហើយក៏ទទួលបានគុជវេទមន្តពីទេវតា (ឯកសារខ្លះនិយាយថាគាត់បានលួចពីទេវតា)។ ដោយសារគុជវេទមន្តនោះប្រើបានសម្រាប់តែម្នាក់ គាត់ក៏អោយប្រពន្ធដែលមានឈ្មោះថា ឆាងអឺ ថែរក្សា។ ថ្ងៃមួយមានចោរបានមកលួចប្លន់គុជវេទមន្តនោះពីឆាងអឺ នាងបានគិតថា បើវាធ្លាក់ក្នុងដៃជនមិនល្អ វានឹងកើតមានកលិយុគលើផែនដីទៀតហើយ។ ដូច្នេះគាត់ក៏សម្រេចចិត្តលេបគុជវេទមន្តនោះ ហើយក៏ក្លាយជាមនុស្សទេពដែលហោះចេញទៅក្លាយជាព្រះច័ន្ទ(ឯកសារខ្លះនិយាយថាគាត់ទៅរស់នៅឋានព្រះច័ន្ទ)។ គាត់មានចិញ្ចឹមទន្សាយមួយហើយទន្យាយនោះក៏ទៅជាមួយគាត់ដែរ។ ហូអ៊ី ខំរត់តាមប្រពន្ធគាត់ តែតាមមិនទាន់ បានត្រឹមបន្សល់នូវភាពសោកសៅ។ ចាប់ពីពេលនោះមក ដល់វេលាថ្ងៃទី១៥ឬ១៦ ខែ៨ ជារៀងរាល់ឆ្នាំ ហូអ៊ី និងប្រជាជនទាំងអស់តែងធ្វើនំព្រះខែសែនថ្វាយនាងឆាងអឺដែលជាព្រះច័ន្ទនោះ ដើម្បីតបស្នងសងគុណតរៀងមក។ មកដល់ពេលបច្ចុប្បន្ន ប្រជាជនដែលមានជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីសែននំព្រះខែដល់ព្រះនាងឆាងអឺ ហើយក៏រៀបចំជួបជុំក្រុមគ្រួសារដើម្បីកុំអោយព្រាត់ប្រាស់គ្នាដូច ឆាងអឺ និងហូអ៊ី។ អ្នកខ្លះបានថែមទាំងរៀបចំគ្រឿងរណ្តាប់សែន ដើម្បីសុំសេចក្តីសុខ និងបួងសួងផ្សេងៗ (រួមថែមទាំងសុំអោយដល់គូទៀតផង 😀

កុមារាយ៉ាង

Monday, 06 September 2021 by រៀនហុងស៊ុយ

តើអ្នកធ្លាប់លឺគេថាអោយយកក្មេងទៅជាមួយបើអ្នកទៅរកទិញផ្ទះឬដីអីទេ? វាគឺជាជំនឿមួយក្នុងគម្ពីសាសនាតៅ(TAOISM) ដែលបានបញ្ជាក់ថា កុមារមានញាណពិសេសមួយដែលអាចដឹង និងឃើញនូវវិញ្ញាណឬឋាមពលដែលមនុស្សធំមិនដឹងនិងមិនឃើញ ជាពិសេសកុមារា។ ដំណើររឿងនិយាយអំពីក្បួននេះគឺវាវែងឆ្ងាយណាស់ តែបើបងប្អូនកំពុងឬនឹងចេញទៅរកមើលទិញផ្ទះឬដី ខ្ញុំសូមសង្ខេបនូវការប្រើប្រាស់ដូចខាងក្រោម៖ ១. យកកុមារា(ប្រុស)ម្នាក់ដែលមានវ័យក្រោម៧ឆ្នាំទៅជាមួយ ឬកាន់តែប្រសើរបើចេះមើលប៉ាជឺ គួររកកុមារាណាដែលមានតួរាសីថ្ងៃ យ៉ាង (Yang Day Master)(មិនគិតធាតុ) ឧទាហរណ៍៖ ទឹកយ៉ាង ដីយ៉ាង..។២. ចំណាយពេលប្រហែល២០នាទីនៅទីកន្លែងនោះ ហើយសង្កេត៖២.១ បើកុមារានោះលេង ឬធ្វើអ្វីផ្សេងៗដោយចិត្តសប្បាយរីករាយ មានន័យថា កន្លែងនោះមិនមានឋាមពលអាក្រក់ទេ២.២ បើកុមារានោះយំ ឬឈើបត់ជើង ឬស្រេកទឹក មានន័យថា កន្លែងនោះមានឋាមពលអាក្រក់អ្វីមួយហើយ មិនគប្បីទិញយកកន្លែងនោះទេ។ កុមារាដែលមានធាតុយ៉ាងបរិសុទ្ធងាយនឹងទទួលអារម្មណ៍ពាក់ព័ន្ធឋាមពលអាក្រក់ណាស់ ហើយវាក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលប្រជាជនចិនចង់បានកូនប្រុស។ ទោះយ៉ាងណា គ្រប់យ៉ាងគឺអាស្រ័យទៅលើជំនឿរបស់បងប្អូនផងដែរ! សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច!********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

រុក្ខជាតិមានបន្លា

Friday, 13 August 2021 by រៀនហុងស៊ុយ

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានចេញអត្ថបទខ្លីមួយដែលមានខ្លឹមសារថា៖មិនហ៊ានដាំប្រទាលបន្លាតូចៗ ព្រោះខ្លាចខុសហុងស៊ុយ តែបែរជាទៅទិញដើមល្មើរមកដាំមុខផ្ទះវិញ បន្ទាប់ពីបង្ហោះរួច មានបងប្អូនយើងបានស្នើរសុំអោយខ្ញុំជួយបកស្រាយ។ ដោយថ្ងៃនេះមានចិត្តស្រឡះល្អនិងទំនេរដៃបន្តិច ក៏សូមបកស្រាយបែបសាមញ្ញដូចខាងក្រោម៖ ក្នុងហុងស៊ុយ គេកំណត់ចំណាំថា វត្ថុដែលមានជ្រុងស្រួចអាចនឹងបង្ករអោយមានសាឈី (ឋាមពលអាក្រក់ឬឋាមពលអវិជ្ជមាន)ដែលនាំអោយមានបញ្ហាមកដល់យើងដែលនៅចំមុខជ្រុងស្រួចនោះ មិនថាវាជាជ្រុងផ្ទះ ជ្រុងតុទូ ជ្រុងដំបូលផ្ទះគេចាក់មកផ្ទះយើង ជ្រុងស្លាកយីហោហាង ឬជ្រុងរុក្ខជាតិ(រួមបញ្ចូលទាំងបន្លាស្រួច)នោះទេ គឺមានផលរំខានពីឋាមពលអាក្រក់មកទាំងអស់។ បើយើងគិតតាមបែបសង្គមរស់នៅវិញ ជ្រុងស្រួចងាយនឹងធ្វើអោយយើងមុតរបួស ប៉ះតែបន្តិចគឺមុតឬរងរបួសហើយ មិនថាជ្រុងតុ ជ្រុងជញ្ជាំងទេ ឬបន្លាទេ។ ហេតុនេះហើយទើបគេប្រាប់យើងកុំអោយមានវត្ថុដែលមានជ្រុងស្រួច ឬបន្លានៅមុខឬក្នុងផ្ទះ។ មនុស្សឬសត្វក៏មិនសូវចូលចិត្តកន្លែងមានបន្លាដែរព្រោះវាមិនរមនាដល់ការរស់នៅ។ ការដាំប្រទាលដែលមានបន្លា វានឹងមានផលរំខានពីឋាមពលអាក្រក់បើសិនជាវាមានទំហំធំ ឬដាក់តាំងនៅកន្លែងដែលងាយនឹងប៉ះពាល់ដល់មនុស្ស។ បន្លាតូចៗរបស់ប្រទាលវាមិនបង្ករអោយមានផលរំខានធំដំុទេ បើយើងមិនទៅប៉ះមុតវា ដូច្នេះបងប្អូនដែលនិយមដាំប្រទាលតូចៗដែលមានបន្លាមិនគួរបារម្ភខ្លាំងពេកទេ។ ចំណែកឯដើមល្មើរ ដើមត្នោត ឬដើមឈើផ្សេងៗដែលមានបន្លាអមដើមឬធាង ដរាបណាវាមិននៅទទឹងផ្លូវ ចំមុខទ្វាចូលផ្ទះ បាំងមុខផ្ទះ ទើសទែងការចេញចូល ក៏មិនមានផលរំខានខ្លាំងដែរ។​ បើយើងនៅមន្ទិលថា ដើមល្មើរនាំស៊យ ចូរនាំគ្នាមើលថៅកែរចំការល្មើរ និងតម្លៃផ្លែល្មើរ ចំនុចដែលគួរពិចារណានោះគឺថា បើគេយកលុយមកអោយ ហើយគេគ្រាន់តែឈានជើងមកដល់មាត់ទ្វាផ្ទះស្រាប់តែមុតបន្លាឬទើសមែកឈើស្កេកស្កះ តើគេសប្បាយចិត្តនឹងនាំលាភមកអោយទៀតឬទេ? មុខផ្ទះដូចមុខមាត់របស់មនុស្សយើងដូច្នេះដែរ បើស្រស់ស្អាត មានរបៀប និងមិនបំភ័យគេទេ នោះមនុស្សគ្រប់គ្រានឹងចង់រាប់អាន។ សូមជូនពរអោយបងប្អូនទាំងអស់រួចផុតពីជម្ងឺកូវីដ១៩

ជំនឿខែខ្មោច (សែនក្បាលទឹក)

Wednesday, 04 August 2021 by រៀនហុងស៊ុយ

ខែ៧ ក្នុងប្រតិទិនច័ន្ទគតិចិន ជាខែដែលប្រជាជនចិននិយមតាមជំនឿហៅថាជា ខែខ្មោច ព្រោះវាជាវេលាដែលគេបើកទ្វានរកអោយវិញ្ញាណក្ខន្ទអ្នកស្លាប់ហើយមិនទាន់បានចាប់កំណើតចេញមកទទួលយកសំណែនដែលសាច់ញាតិនៅរស់សែនអោយ ឬសប្បុរសជនទាំងឡាយដែលមានសទ្ធារសែនអោយខ្មោចអនាថា។​ រដូវកាលខែខ្មោចសម្រាប់ឆ្នាំ២០២១នេះ ចាប់ផ្តើមពីថ្ងៃទី៨ ខែសីហា រហូតដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ ដូច្នេះចាប់ពីវេលាចូលថ្ងៃទី៨សីហារហូតទៅ គឺទ្វានរកចាប់ផ្តើមបើកអោយវិញ្ញាណទាំងឡាយចេញមករកសំណែនដែលគេសែនអោយហើយ។ ជាក់ស្តែងថ្ងៃសែនក្បាលទឹកសម្រាប់ឆ្នាំ២០២១នេះ គឺធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ហើយវាគឺជាថ្ងៃដែលទ្វានរកបើកធំជាងគេ ដើម្បីអោយវិញ្ញាណខ្មោចទាំងអស់ចេញមកស្ថានមនុស្សលោកដើម្បីទទួលយកសំណែន។  បណ្តាំ៖យើងខ្លាចខ្មោច យើងក៏ត្រូវតែខ្លាចកូវីដជាងខ្មោចទៀត! ក្នុងខែខ្មោចនេះផងដែរ តាមជំនឿរបស់ប្រជាជនចិនគេនិយមមានតំណមមួយចំនួនដូចខាងក្រោមដើម្បីជៀសហេតុភេទអាក្រក់កើតឡើង៖១. បើមិនចាំបាច់ មិនគួរនៅក្រៅផ្ទះចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹកឡើយ (ឬក្រោយថ្ងៃលិចរហូតដល់មុនថ្ងៃរះ) ព្រោះជាវេលាខ្មោចចេញដំណើរ២. ហាមប៉ះពាល់ បើកបរកិន ឬដើររំលង សំណែនដែលមាននៅតាមផ្លូវឡើយ ព្រោះអាចប៉ះពាល់ដល់វិញ្ញាណខ្មោចដែលកំពុងស៊ីសំណែន៣. ហាមធ្វើដំណើរផ្លូវឆ្ងាយ៤. ហាមសម្លាប់សត្វល្អិតដែលហើរចូលមកនៅក្នុងផ្ទះ ព្រោះមានជំនឿថាវិញ្ញាណរបស់សាច់ញាតិនឹងកើតជាសត្វល្អិតមកលេង៥. ហាមដោតចង្កឹះបញ្ឈរលើចានម្ហូប ព្រោះអាចធ្វើអោយខ្មោចយល់ច្រឡំថាជាសំណែនហើយខឹងនឹងយើង៦. ហាមលាបក្រចកពណ៌ខ្មៅនិងក្រហម ព្រោះខ្មោចចូលចិត្តពណ៌២នេះ៧. ហាមចូលនៅផ្ទះថ្មី បើកហាងថ្មី ចុះកុងត្រាថ្មី រៀបអាពាហ៍ពិពាហ៍ ទិញរបស់ថ្មី ជួសជុលផ្ទះ.. ព្រោះខ្លាចខ្មោចតាមមកនៅជាមួយ៨. ហាមយំពេលយប់ ព្រោះខ្មោចចូលចិត្តមនុស្សទន់ខ្សោយ៩. ហាមឆ្លើយតបនឹងសម្លេងគេហៅពីក្រោយ១០. ហាមងាកក្រោយបើមានអ្នកណាគោះស្មាពីក្រោយ១១. ហាមស្លន់ស្លោរនិងងាកក្រោយ បើភ្លាមៗមានអារម្មណ៍ថា ត្រជាក់ស្រឹប១២. ហាមនិយាយអំពីខ្មោច ឬបន្លាចគ្នា ឬលេងល្បែងខ្មោច១៣. ហាមព្យួរខោអាវក្រៅផ្ទះពេលយប់១៤. ហាមអង្គុយមើលល្ខោន មើលកុន.. នៅជួរមុខគេបង្អស់១៥. ហាមបើកឆ័ត្រចោលពេលយប់១៦.​ ហាមហួចពេលយប់១៧. ហាមរើសលុយឬរបស់របរតាមផ្លូវ១៨. ហាមលេងទឹកទន្លេ ឬសមុទ្រ១៩. ហាមធ្វើកម្មវិធីជប់លៀងពេលយប់២០. ហាមព្យួរកណ្តឹងខ្យល់ក្នុងផ្ទះ២១. ហាមថតរូបពេលយប់២២. ហាមនៅមើលទូរទស្សន៍ឬនិយាយទូរស័ព្ទយប់ពេក បើគិតពីជំនឿនិងបំរាម គឺនៅមានច្រើនជាងនេះទៀតតាមតំបន់និមួយៗ។ ជួនកាលខ្មោចវាមិនមកធ្វើអីយើងផ្ទាល់ទេ តែវាដាក់បណ្តាសារអោយអ្នកបំពានអោយកើតរោគនានាផងដែរ ជាពិសេសកូវីដ១៩ដ៏គ្រោះថ្នាក់។ គួរយកវត្ថុស័ក្តិសិទ្ធិតាមខ្លួនជាប់ជានិច្ចបើចាំបាច់ត្រូវចេញក្រៅផ្ទះពេលយប់។ ហើយការប្រយ័ត្ននេះផងដែរក៏គួរធ្វើនៅវេលាកាន់បិណ្ឌមួយរហូតដល់បុណ្យភ្ជុំបិណ្ឌចប់ ព្រោះរដូវកាលខែខ្មោចរបស់វប្បធម៌ចិន ក៏ដូចនឹងរដូវកាលបិណ្ឌខ្មែរយើងដែរ។ គួរមានដើមទទឹមនៅមុខទ្វាផ្ទះដើម្បីកំចាត់ចោលនូវរាល់ធាតុអាក្រក់! បើមានសមាជិកគ្រួសារទើបត្រឡប់មកពីដំណើរឆ្ងាយ ចូរយកស្លឹកទទឹមលាយទឹកអំបិលប្រោះលើបុគ្គលនោះ ឬដើរកន្លងភ្លើងមុនចូលផ្ទះ! ទោះយ៉ាងណា ទាំងនេះជាជំនឿតគ្នា ហើយវាអាស្រ័យទៅលើការជឿរបស់បងប្អូន! សូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមយើងទាំងមូល។ សូមជូនពរនូវសំណាងល្អគ្រប់ពេលវេលា! ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ (រូបភាព៖ អ៊ិនធឹណេត)

គ្រែគេង

Thursday, 01 July 2021 by រៀនហុងស៊ុយ

ថ្មីៗនេះមានបងប្អូនយើងមានសំនួរច្រើនពាក់ព័ន្ធនឹងគ្រែគេង​ តើគ្រែបែបណាល្អ? តើគ្រែធ្វើអំពីអ្វីល្អជាងគេ?​ តែគ្រែពណ៌អ្វីល្អជាងគេ? .. គ្រែគេង គឺជាកន្លែងដែលត្រូវរៀបចំអោយល្អ ព្រោះយើងត្រូវចំណាយពេលជាច្រើនជាមួយគ្រែ ហើយគ្រែគឺជាកន្លែងដែលធ្វើអោយយើងសម្រាកកាយនិងសម្រាកចិត្តផងដែរ។ គ្រែដែលល្អជាងគេ គឺប្រភេទគ្រែដែលមិនអឹបជាប់នឹងឥដ្ឋ មានន័យថា គ្រែដែលមានចន្លោះខ្យល់ចេញចូលខាងក្រោមបាន គឺជាគ្រែដែលល្អជាងគេ។ បើគិតតាមក្បួនហុងស៊ុយ គឺយើងត្រូវទុកចន្លោះដើម្បីអោយមានខ្យល់ដែលជាឋាមពលឈីអាចបំលាស់ទីបានទាំងលើនិងក្រោមគ្រែ។​ តែបើយើងគិតតាមវេជ្ជសាស្ត្រ គឺយើងត្រូវការបោសសំអាតក្រោមគ្រែអោយបានស្អាត បើមិនដូច្នេះទេ នឹងមានកើតកូនសត្វល្អិតឬធូរលីនៅក្រោមគ្រែដែលអាចនាំអោយមានបញ្ហាសុខភាពបាន។ គ្រែចាំបាច់ត្រូវមានក្បាលគ្រែរឹងមាំ តែក្បាលគ្រែនោះមិនមែនជារូបភាពស្កេកស្កះ រូបភាពស្មុគ្រស្មាញ និងមានជាលក្ខណៈទូតាំងឡើយ។ គ្រែសាងអំពីអ្វី មិនសំខាន់ដូចអ្នកមានលទ្ធភាពទិញគ្រែណាដែលស្រឡាញ់នោះទេ។  គ្រែគួរមានពណ៌រាងស្រអាប់ ឬធាតុយិនអោយបានច្រើន ព្រោះយើងត្រូវការឋាមពលយិនដើម្បីអោយរាងកាយយើងសម្រាកបានស្កប់។ បើអ្នកមានគ្រែប្រអប់រួចទៅហើយ ក៏ប្រើទៅបើមិនមានលទ្ធភាពប្តូរថ្មីទេ តែត្រូវធ្វើអនាម័យជាប្រចាំ! សូមអានមេរៀនបន្ទប់គេង សម្រាប់ចំណេះដឹងបន្ថែម៖ មេរៀនទី ២៣៖ បន្ទប់គេង ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

ឆេងម៉េង

Thursday, 25 March 2021 by រៀនហុងស៊ុយ

តោះយើងមកដឹងប្រវត្តិខ្លះៗអំពីពិធីបុណ្យឆេងម៉េងរបស់ប្រជាជនចិន។ អត្ថន័យដើមរបស់ឆេងម៉េង គឺមិនមានអីទាក់ទងទៅនឹងការមកសម្អាតផ្នូរ ឬសែនព្រេនសម្តែងការគោរពដឹងគុណដល់កុងម៉ានិងញាតិដែលបានទទួលមរណៈកាលទៅទេ។ ឆេងម៉េង គឺសម្តៅទៅលើភាពស្អាតអនាម័យ និងមានពន្លឺត្រចះត្រចង់។ ជារៀងរាល់ឆ្នាំ នៅដើមខែមេសា គឺជាការបញ្ចប់រដូវរងារនិងត្រៀមចូលរដូវផ្ការីក ដែលមានអាកាសធាតុចាប់ផ្តើមមានកំដៅល្មមនិងមានពន្លឺព្រះអាទិត្យល្អឡើងវិញ បន្ទាប់ពីអាប់អួរក្នុងរដូវរងារមក។ ដូច្នេះនៅពេលដែលមានអាកាសធាតុល្អនិងពន្លឺថ្ងៃគ្រប់គ្រាន់ប្រជាជនតែងចេញក្រៅផ្ទះដើម្បីធ្វើការសម្អាតផ្ទះ ដើរលេង បង្ហោះខ្លែង និងធ្វើម្ហូបចំណីញ៉ាំជុំគ្នា ហើយក៏ឆ្លៀតពេលទៅសម្អាតផ្នូរ និងមានការសែនដល់កុងម៉ានិងញាតិដែលបានចែកឋាន។ ហើយទម្លាប់នេះមានតាំងពីរជ្ជកាលស្តេចចូវ ដែលមានប្រវត្តិជាង២,៥០០ឆ្នាំមកហើយ(ឆ្នាំ១០៤៦-២២១មុនគ្រឹស្តស័ក្ករាជ)។ តាមទម្លាប់គេមានតំណមមួយចំនួនដូចខាងក្រោម៖១. ហាមនិយាយលេងសើចពេលសែននិងដុតក្រដាសសែនផ្សេងៗ២. ហាមពាក់សម្លៀកបំពាក់ខ្មៅទាំងអស់(អាចអាវខ្មៅខោពណ៌ផ្សេង ឬខោខ្មៅអាវពណ៌ផ្សេង) និងហាមពណ៌ក្រហម(ខោអាវនិងស្បែកជើង)ដាច់ខាត៣. ហាមខាកស្តោះនិងបន្ទោរបង់ក្នុងបរិវេណកន្លែងសែន៤. ហាមបង្ករសម្លេងរំខាន និយាយលេងសើច ស្រែកលឺក្នុងបរិវេណកន្លែងសែន៥. ត្រូវធ្វើពិធីអោយបានមុនម៉ោង៣រសៀល៦. ហាមស្ត្រីមានផ្ទៃពោះចូលរួម៧. ហាមហូបចំណីអាហារនៅបរិវេណកន្លែងសែន៨. ហាមថតរូបនៅបរិវេណកន្លែងសែន៩. ហាមចូលរួមបើមិនមានជាប់សាច់ញាតិទេ (មិត្តប្រុសទៅកំដរមិត្តស្រីនិងក្រុមគ្រួសារពេលសែន) កុងម៉ា មិនអាចជួយអ្នកបានទេ បើអ្នកមិនជួយខ្លួនឯង! សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

សត្វភីសៀវ

Monday, 01 March 2021 by រៀនហុងស៊ុយ

ស្គាល់សត្វភីសៀវទេ? អ្នកណាខ្លះពាក់ខ្សែដៃ ឬខ្សែកភីសៀវ? សត្វភីសៀវ គឺជាសត្វទេពមួយដែលស៊ីតែមិនជុះចេញមកវិញទេ ជាទូទៅគេស្គាល់ថាជាសត្វនាំលាភសំណាងដល់ម្ចាស់វាដែលជាអ្នករកស៊ី។ សម្រាប់អ្នកខ្លះដែលមានឆ្នាំឆុងក៏គេពាក់វាដែរ ដើម្បីជួយបង្កើនលាភ។ ការពិតទៅសត្វភីសៀវមិនមែនស្ថិតនៅក្នុងជំពូកហុងស៊ុយទេ(ចូរមើលអត្ថន័យហុងស៊ុយ) តែដោយសារវាមានឬទ្ធិជម្រុញលាភ ហើយអ្នកប្រឹក្សាហុងស៊ុយមួយចំនួនប្រើ និងលក់វា ទើបគេគិតថាជាប្រភេទទេពក្នុងជំពូកហុងស៊ុយដែរ។ ខាងក្រោមនេះជាចំនុចខ្លះៗអំពីការប្រើប្រាស់សត្វភីសៀវ៖១. គេច្រើនពាក់វានៅខាងឆ្វេងដៃ ហើយបែរមុខវាទៅក្រៅ ហាមបែរចូលក្នុង២. បើប្រើបណ្តោងខ្សែកជាសត្វភីសៀវ គប្បីបែរមុខវាឡើងលើ ដើម្បីអោយវាប្រមូលទ្រព្យសំណាង៣. ពាក់វាជាប្រចាំ ដើម្បីអោយវាស្គាល់ម្ចាស់កាន់តែច្បាស់៤. ឧស្សហ៍បបោសអង្អែលវាដូចសត្វចិញ្ចឹមមែនទែន ដើម្បីដាស់ញាណនិងអោយវាដឹងថាម្ចាស់ស្រឡាញ់វា៥. កុំអោយអ្នកដទៃប៉ះវា បើចៃដន្យមានគេប៉ះ ចូរលាងវាអោយបានស្អាត៦. ត្រូវឧស្សាហ៍សម្អាតវា ហើយហាមដាច់ខាតកុំអោយប៉ះឈាម ឬរបស់ស្មោគគ្រោកដទៃ ព្រោះវានឹងនាំអោយខាតលាភ៧. ហាមពាក់វាពេលងូតទឹក ឬបន្ទោរបង់់៨. ពេលពាក់ភីសៀវហាមញ៉ាំម្ទេស ព្រោះវានឹងអាចធ្វើអោយខាតលាភដែរ៩. ហាមស្ត្រីមានផ្ទៃពោះប្រើវា អត្ថបទអំពី អត្ថន័យហុងស៊ុយ៖https://www.facebook.com/…/a.103837051…/194389959045936/ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

  • 1
  • 2
  • DISCLAIMER
  • SUPPORT POLICY
  • LEGAL

© 2021 រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ។ បង្កើតវេបសាយដោយ KYBEREX Technology.

TOP
error: Content is protected !!