គ្រែគេង
ថ្មីៗនេះមានបងប្អូនយើងមានសំនួរច្រើនពាក់ព័ន្ធនឹងគ្រែគេង តើគ្រែបែបណាល្អ? តើគ្រែធ្វើអំពីអ្វីល្អជាងគេ? តែគ្រែពណ៌អ្វីល្អជាងគេ? .. គ្រែគេង គឺជាកន្លែងដែលត្រូវរៀបចំអោយល្អ ព្រោះយើងត្រូវចំណាយពេលជាច្រើនជាមួយគ្រែ ហើយគ្រែគឺជាកន្លែងដែលធ្វើអោយយើងសម្រាកកាយនិងសម្រាកចិត្តផងដែរ។ គ្រែដែលល្អជាងគេ គឺប្រភេទគ្រែដែលមិនអឹបជាប់នឹងឥដ្ឋ មានន័យថា គ្រែដែលមានចន្លោះខ្យល់ចេញចូលខាងក្រោមបាន គឺជាគ្រែដែលល្អជាងគេ។ បើគិតតាមក្បួនហុងស៊ុយ គឺយើងត្រូវទុកចន្លោះដើម្បីអោយមានខ្យល់ដែលជាឋាមពលឈីអាចបំលាស់ទីបានទាំងលើនិងក្រោមគ្រែ។ តែបើយើងគិតតាមវេជ្ជសាស្ត្រ គឺយើងត្រូវការបោសសំអាតក្រោមគ្រែអោយបានស្អាត បើមិនដូច្នេះទេ នឹងមានកើតកូនសត្វល្អិតឬធូរលីនៅក្រោមគ្រែដែលអាចនាំអោយមានបញ្ហាសុខភាពបាន។ គ្រែចាំបាច់ត្រូវមានក្បាលគ្រែរឹងមាំ តែក្បាលគ្រែនោះមិនមែនជារូបភាពស្កេកស្កះ រូបភាពស្មុគ្រស្មាញ និងមានជាលក្ខណៈទូតាំងឡើយ។ គ្រែសាងអំពីអ្វី មិនសំខាន់ដូចអ្នកមានលទ្ធភាពទិញគ្រែណាដែលស្រឡាញ់នោះទេ។ គ្រែគួរមានពណ៌រាងស្រអាប់ ឬធាតុយិនអោយបានច្រើន ព្រោះយើងត្រូវការឋាមពលយិនដើម្បីអោយរាងកាយយើងសម្រាកបានស្កប់។ បើអ្នកមានគ្រែប្រអប់រួចទៅហើយ ក៏ប្រើទៅបើមិនមានលទ្ធភាពប្តូរថ្មីទេ តែត្រូវធ្វើអនាម័យជាប្រចាំ! សូមអានមេរៀនបន្ទប់គេង សម្រាប់ចំណេះដឹងបន្ថែម៖ មេរៀនទី ២៣៖ បន្ទប់គេង ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
ឆេងម៉េង
តោះយើងមកដឹងប្រវត្តិខ្លះៗអំពីពិធីបុណ្យឆេងម៉េងរបស់ប្រជាជនចិន។ អត្ថន័យដើមរបស់ឆេងម៉េង គឺមិនមានអីទាក់ទងទៅនឹងការមកសម្អាតផ្នូរ ឬសែនព្រេនសម្តែងការគោរពដឹងគុណដល់កុងម៉ានិងញាតិដែលបានទទួលមរណៈកាលទៅទេ។ ឆេងម៉េង គឺសម្តៅទៅលើភាពស្អាតអនាម័យ និងមានពន្លឺត្រចះត្រចង់។ ជារៀងរាល់ឆ្នាំ នៅដើមខែមេសា គឺជាការបញ្ចប់រដូវរងារនិងត្រៀមចូលរដូវផ្ការីក ដែលមានអាកាសធាតុចាប់ផ្តើមមានកំដៅល្មមនិងមានពន្លឺព្រះអាទិត្យល្អឡើងវិញ បន្ទាប់ពីអាប់អួរក្នុងរដូវរងារមក។ ដូច្នេះនៅពេលដែលមានអាកាសធាតុល្អនិងពន្លឺថ្ងៃគ្រប់គ្រាន់ប្រជាជនតែងចេញក្រៅផ្ទះដើម្បីធ្វើការសម្អាតផ្ទះ ដើរលេង បង្ហោះខ្លែង និងធ្វើម្ហូបចំណីញ៉ាំជុំគ្នា ហើយក៏ឆ្លៀតពេលទៅសម្អាតផ្នូរ និងមានការសែនដល់កុងម៉ានិងញាតិដែលបានចែកឋាន។ ហើយទម្លាប់នេះមានតាំងពីរជ្ជកាលស្តេចចូវ ដែលមានប្រវត្តិជាង២,៥០០ឆ្នាំមកហើយ(ឆ្នាំ១០៤៦-២២១មុនគ្រឹស្តស័ក្ករាជ)។ តាមទម្លាប់គេមានតំណមមួយចំនួនដូចខាងក្រោម៖១. ហាមនិយាយលេងសើចពេលសែននិងដុតក្រដាសសែនផ្សេងៗ២. ហាមពាក់សម្លៀកបំពាក់ខ្មៅទាំងអស់(អាចអាវខ្មៅខោពណ៌ផ្សេង ឬខោខ្មៅអាវពណ៌ផ្សេង) និងហាមពណ៌ក្រហម(ខោអាវនិងស្បែកជើង)ដាច់ខាត៣. ហាមខាកស្តោះនិងបន្ទោរបង់ក្នុងបរិវេណកន្លែងសែន៤. ហាមបង្ករសម្លេងរំខាន និយាយលេងសើច ស្រែកលឺក្នុងបរិវេណកន្លែងសែន៥. ត្រូវធ្វើពិធីអោយបានមុនម៉ោង៣រសៀល៦. ហាមស្ត្រីមានផ្ទៃពោះចូលរួម៧. ហាមហូបចំណីអាហារនៅបរិវេណកន្លែងសែន៨. ហាមថតរូបនៅបរិវេណកន្លែងសែន៩. ហាមចូលរួមបើមិនមានជាប់សាច់ញាតិទេ (មិត្តប្រុសទៅកំដរមិត្តស្រីនិងក្រុមគ្រួសារពេលសែន) កុងម៉ា មិនអាចជួយអ្នកបានទេ បើអ្នកមិនជួយខ្លួនឯង! សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
សត្វភីសៀវ
ស្គាល់សត្វភីសៀវទេ? អ្នកណាខ្លះពាក់ខ្សែដៃ ឬខ្សែកភីសៀវ? សត្វភីសៀវ គឺជាសត្វទេពមួយដែលស៊ីតែមិនជុះចេញមកវិញទេ ជាទូទៅគេស្គាល់ថាជាសត្វនាំលាភសំណាងដល់ម្ចាស់វាដែលជាអ្នករកស៊ី។ សម្រាប់អ្នកខ្លះដែលមានឆ្នាំឆុងក៏គេពាក់វាដែរ ដើម្បីជួយបង្កើនលាភ។ ការពិតទៅសត្វភីសៀវមិនមែនស្ថិតនៅក្នុងជំពូកហុងស៊ុយទេ(ចូរមើលអត្ថន័យហុងស៊ុយ) តែដោយសារវាមានឬទ្ធិជម្រុញលាភ ហើយអ្នកប្រឹក្សាហុងស៊ុយមួយចំនួនប្រើ និងលក់វា ទើបគេគិតថាជាប្រភេទទេពក្នុងជំពូកហុងស៊ុយដែរ។ ខាងក្រោមនេះជាចំនុចខ្លះៗអំពីការប្រើប្រាស់សត្វភីសៀវ៖១. គេច្រើនពាក់វានៅខាងឆ្វេងដៃ ហើយបែរមុខវាទៅក្រៅ ហាមបែរចូលក្នុង២. បើប្រើបណ្តោងខ្សែកជាសត្វភីសៀវ គប្បីបែរមុខវាឡើងលើ ដើម្បីអោយវាប្រមូលទ្រព្យសំណាង៣. ពាក់វាជាប្រចាំ ដើម្បីអោយវាស្គាល់ម្ចាស់កាន់តែច្បាស់៤. ឧស្សហ៍បបោសអង្អែលវាដូចសត្វចិញ្ចឹមមែនទែន ដើម្បីដាស់ញាណនិងអោយវាដឹងថាម្ចាស់ស្រឡាញ់វា៥. កុំអោយអ្នកដទៃប៉ះវា បើចៃដន្យមានគេប៉ះ ចូរលាងវាអោយបានស្អាត៦. ត្រូវឧស្សាហ៍សម្អាតវា ហើយហាមដាច់ខាតកុំអោយប៉ះឈាម ឬរបស់ស្មោគគ្រោកដទៃ ព្រោះវានឹងនាំអោយខាតលាភ៧. ហាមពាក់វាពេលងូតទឹក ឬបន្ទោរបង់់៨. ពេលពាក់ភីសៀវហាមញ៉ាំម្ទេស ព្រោះវានឹងអាចធ្វើអោយខាតលាភដែរ៩. ហាមស្ត្រីមានផ្ទៃពោះប្រើវា អត្ថបទអំពី អត្ថន័យហុងស៊ុយ៖https://www.facebook.com/…/a.103837051…/194389959045936/ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
កំរាលជើងដាក់់នៅបន្ទប់ទឹក
អ្នកណាខ្លះដែលមានកំរាលជើងដាក់់នៅបន្ទប់ទឹក? នៅស្រុកខ្មែរយើងមិនសូវមានអ្នកប្រើទេ តែសម្រាប់អ្នកនៅប្រទេសត្រជាក់វិញគេនិយមប្រើណាស់ ព្រោះគេត្រូវការវាដើម្បីកុំអោយត្រជាក់បាតជើងពេលទៅអង្គុយបន្ទោរបង់(សម្ភាសន៍)នៅបង្គន់។ តាមជំនឿ បើបង្គន់ណាដែលពេលអង្គុយទៅបែរមុខទៅកាន់ផ្លូវថ្នល់ នោះវានឹងនាំអោយម្ចាស់ផ្ទះឬអ្នកដែលអង្គុយនោះមិនសូវសល់លុយកាក់ប៉ុន្មានទេ។ ទោះបីជាបង្គន់នោះមិនមើលឃើញផ្លូវថ្នល់ក៏ដោយ អោយតែអង្គុយទៅបែរមុខទៅកាន់ផ្លូវថ្នល់ យើងចាត់ថាវាមិនសូវល្អដូចគ្នា។ វិធីដោះស្រាយងាយស្រួលទេ គឺយើងត្រូវយកកម្រាលជើងដែលមានរៀងអក្សរ U មកប្រើ។ អក្សរ U គឺតំណាងអោយបត់ក្រោយ ឬទៅហើយមកវិញ ដូចនៅតាមដងផ្លូវអញ្ចឹង។ ដូច្នេះការប្រើកម្រាលជើងអក្សរ U នេះ នឹងជួយអោយលាភសក្ការៈទាំងឡាយនឹងវិលត្រឡប់មកយើងវិញ កុំអោយទៅអស់ៗពេក។ *****រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
ទាញលាភពីការចូលរួមកម្មវិធី
គន្លឹះបែបអបិយជំនឿខ្លះៗដែលគួរដឹង៖ ពេលចូលរួមកម្មវិធីមង្គល អ្នកចូលរួមកម្មវិធីគប្បីយកផ្លែឈើឬនំមកផ្ទះវិញយ៉ាងតិចអោយបាន១មុខ ហើយ១មុខ២ផ្លែ ដែលតំណាងអោយលាភដែលយើងទទួលបាន។ តែបើចូលរួមបុណ្យសពវិញ គប្បីយកស្ករគ្រាប់ទៅខ្លួនឯង(បុណ្យខ្លះគេដាក់ជូនភ្ញៀវ តែបុណ្យខ្លះអត់មានទេ)ចែកគ្នាញ៉ាំនៅកន្លែងបុណ្យនោះ រួចទុកយ៉ាងតិច២គ្រាប់មកវិញផង។ បើមិនមែនញាតិជិតទេ ខ្ញុំបានទៅត្រឹមចូលរោងបុណ្យតែមិនទៅអុជធូបទេ។ ហើយការចូលរួមកម្មវិធីបុណ្យក៏គួរមើលក្រែងប៉ះថ្ងៃមិនល្អសម្រាប់យើងដែរ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
កម្លាំងឋាមពលនៅភ្នំ
មានដែលឆ្ងល់ទេ ថាហេតុអ្វីប្រវត្តិសាស្ត្រចិនក៏ដូចជាភាពយន្តចិនបុរាណ ច្រើនមានតួអង្គអ្នកប្រាជ្ញ អ្នកគុណនិយម និងមនុស្សល្បីៗ នៅតាមជ្រលងភ្នំ ចង្កេះភ្នំ រូងភ្នំ កំពូលភ្នំ? ភ្នំ គឺជាកន្លែងដែលសម្បូរទៅដោយកម្លាំងធាតុពីចក្រវាឡ បើភ្នំណាមានសម្រស់ព្រៃឈើនិងរុក្ខជាតិល្អៗដុះច្រើនតែមិនរញ៉េរញ៉ៃ សីតុណ្ហភាពត្រជាក់ល្មម និងសត្វព្រៃចម្រុះរស់នៅច្រើន មានន័យថា ទីកន្លែងនោះមានឋាមពលល្អៗរបស់ធាតុទាំងប្រាំសមតុល្យគ្នាយ៉ាងល្អ ព្រោះវាអំណោយផលដល់ការតាំងអាស្រ័យរបស់សត្វនានាអោយស្នាក់នៅបាន។ មនុស្សយើងអាចនឹងថមថយឋាមពលកម្លាំងធាតុ ដូចជាយើងប្រើទូរស័ព្ទច្រើនទៅវាអស់ថ្មដូច្នេះ។ យើងអាចសង្កេតឃើញថា រាងកាយរបស់យើងហាក់ដូចជាមិនសូវមានកម្លាំង សុខភាពចុះខ្សោយ ប្រាជ្ញាខ្សោយចុះ សម្រេចធ្វើអ្វីមួយមិនបានផលសមប្រកប.. ជាដើម។ ដើម្បីបន្ថែមឋាមពល(សាកថ្ម)កម្លាំងធាតុរបស់យើង បុរាណចិនតែងណែរនាំអោយឧស្សាហ៍ទៅតំបន់ភ្នំធម្មជាតិ និងឡើងភ្នំអោយញឹក យ៉ាងហោចណាស់១ឆ្នាំបាន២ដងដែរ។ បើគិតតាមក្បួនវេជ្ជសាស្ត្រវិញ កាលដែលយើងបានឡើងភ្នំ គឺយើងបានធ្វើចលនាហាត់ប្រាណដែលធ្វើអោយចរន្តឈាមរត់សព្វខ្លួនប្រាណរបស់យើង។ នៅពេលដែលចរន្តឈាមបានរត់សព្វខ្លួនប្រាណ នោះរាងកាយរបស់យើងនឹងទទួលបានឧកស៊ីហ្សែនទៅចិញ្ចឹមអាវៈយវៈផ្សេងៗដែលនាំអោយសុខភាពរបស់យើងប្រសើរឡើង។ សុខភាពល្អ នាំអោយការគិតសម្រេចផលផ្សេងៗក៏តែងសមប្រកប។ ដោយសារឃើញនិងដឹងអំពីសារប្រយោជន៍ពីចក្រវាឡបែបនេះហើយ ទើបអ្នកប្រាជ្ញ អ្នកគុណនិយម និងមនុស្សល្បីៗជាច្រើនរបស់ចិន ច្រើននៅទីកន្លែងបែបនោះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
គួនអ៊ី
មេទ័ព កាំបិតនាគខៀវ មុខក្រហម គួនអ៊ី គឺជាវីរៈបុរសដែលមានចិត្តស្មោះត្រង់និងមានគុណធម៌ក្នុងរឿងប្រវត្ថិសាស្ត្រចិន នគរទាំងបី(សាមកុក)។ គាត់មិនក្បត់នឹងបងប្អូនដើម្បីផលប្រយោជន៍ខ្លួនឯងឡើយ គាត់សម្លាប់តែសត្រូវ មិនសម្លាប់ក្មេង និងមនុស្សចាស់ឡើយ។ ដោយសារវីរៈភាពទាំងនេះហើយទើបរូបសំណាក់របស់គាត់ត្រូវបានគេសាងឡើងដាក់នៅតាមទីកន្លែងជាច្រើនដើម្បីតំណាងអោយសច្ចៈភាព និងអំណាចការពារ។ យើងឃើញមាននៅស្រុកយើងគេច្រើនដាក់រូបរបស់គាត់នៅផ្ទះឬកន្លែងរកស៊ីដើម្បីការពារសត្រូវ និងតំណាងអោយសច្ចៈភាពនៃការរកស៊ី។ ជាយោបល់របស់ខ្ញុំ ខ្ញុំមិនណែរនាំអោយដាក់រូបគាត់នៅតាមខ្លួនឬយានយន្តឡើយ ព្រោះបើយើងមើលពីប្រវត្តិនៃការស្លាប់របស់គាត់ គឺមកពីគាត់មិនស្តាប់តាមការណែរនាំរបស់ ជូកឺលាង ដែលហាមមិនអោយចេញក្រៅក្រុង តែដោយសារអំនួតមើលងាយសត្រូវពេក គាត់ត្រូវបានស្លាប់នៅសមរភូមិ។ ដូច្នេះ ជាការណែរនាំរបស់ខ្ញុំ៖ – ល្អ បើដាក់នៅនឹងកន្លែង ផ្ទះ ឬកន្លែងធ្វើការរកស៊ី– មិនល្អ បើយកគាត់ដើរជាមួយ (ជាបណ្តោង ឬរូបសំណាក់ដាក់ក្នុងយានយន្ត) តើការប្រើប្រាស់រូបសំណាក់មេទ័ពគួនអ៊ីមានលក្ខខណ្ឌអ្វីខ្លះ?ការប្រើប្រាស់មានច្រើនសណ្ឋាន តែបើតាមគម្ពីរតៅបុរាណចិន គេបានបែងចែកជាបីប្រភេទធំៗ៖ ១. ឥរិយាបថ ឈរ ឬអង្គុយ ដោយកាន់លំពែងដាក់ដងអុកនឹងដីហើយផ្លែឡើងលើ៖ សណ្ឋាននេះតំណាងអោយការវាយឈ្នះ ឬនៅការពារនគរ ដោយបញ្ជាក់ថា កន្លែងនេះស្ថិតនៅក្រោមដែនការពាររបស់គាត់ មិនមានអ្នកណាអាចបំពានបានទេ។ គេច្រើនប្រើសម្រាប់នៅផ្ទះ ដើម្បីការពារការប៉ុនប៉ងពីសត្រូវ ខ្មោចព្រាយបីសាចអារក្ស ឬជម្ងឺជាដើម។ (ជំនឿពីបុរាណ ពេលឈឺ គឺបណ្តាលមកពីខ្មោចអារក្សធ្វើ) ២. ឥរិយាបថ កាន់លំពែងឬដាវយាររកកាប់ ទោះឈរ ឬបន្ទន់ជង្គង់ ឬជិះសេះ៖ សណ្ឋាននេះតំណាងអោយការចេញច្បាំងដែលនឹងនាំជ័យជំនះមកវិញ។ គេច្រើនប្រើសម្រាប់នៅកន្លែងធ្វើការរកស៊ី ព្រោះមានមេទ័ពគួនអ៊ីជួយត្រួសត្រាយសត្រូវចេញពីផ្លូវក្នុងវាលសមរភូមិ(កិច្ចការរកស៊ី)។ ៣. ឥរិយាបថ កាន់សៀវភៅ ទោះឈរ ឬអង្គុយ(អាចមានកាន់លំពែង ឬបញ្ឈរនៅក្បែរ)៖ សណ្ឋាននេះតំណាងអោយការបង្កើនប្រាជ្ញា ពង្រឹងចំណេះវិជ្ជា និងអារម្មណ៍ស្ងប់សុខ ដែលមិនមានអ្នកណាហ៊ានមករំខាន។ គេច្រើនប្រើសម្រាប់នៅបណ្ណាល័យ សាលារៀន កន្លែងហាត់សមាធិ វិហារ ឬវត្តជាដើម។ ទោះយ៉ាងណា ឥទ្ធិពលរបស់រូបសំណាកទេវតាគួនអ៊ី(គ័នកុង) មានឫទ្ធិក្នុងការទប់ស្កាត់ការប៉ុនប៉ងយារយីផ្សេងបានដូចគ្នា គ្រាន់តែបើប្រើនៅកន្លែងណាគេគួររៀបចំអោយត្រូវនឹងអត្ថន័យកាន់តែប្រសើរ។ រូបសំណាក់ត្រូវធ្វើកិច្ចបើកភ្នែក ឬប្រសិទ្ធីសិន ទើបមានប្រសិទ្ធិភាព។ ជូនពរសំណាងល្អ! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ មេត្តាហ្វីនិច្ច#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer#metafenix#metafenixconsulting#jiangweizhi
ជំនាងផ្ទះ ឬទីជូអៀរ
មានគេនិយាយថា ឆ្នាំខ្លះត្រូវប្រើជំនៀងផ្ទះ ឬទីជូអៀរ ពណ៌នេះ ផលិតអំពីនេះ ឆ្នាំខ្លះទៀតត្រូវប្រើ ពណ៌នោះ ផលិតអំពីនោះអញ្ចឹងទៅ.. ចុះបើមួយឆ្នាំប្តូរម្តងដូចគេថាមែន… ជំនៀងផ្ទះយើងហត់រាល់ឆ្នាំហើយអញ្ចឹង? នៅមិនទាន់អស់ចិត្តផង គេបង្ខំអោយប្តូរផ្ទះបាត់! អ្នកទិញសុទ្ធតែឈើប្រណិត ចុះបើមួយឆ្នាំប្តូរម្តង គេយកទៅចោលឯណា? បើដឹងប្រាប់ខ្ញុំផង… សម្រាប់ខ្ញុំ មតិខាងលើ គឺជាយុទ្ធសាស្ត្រធ្វើជំនួញសុទ្ធសាធ ដើម្បីលក់ទីជូអៀរដាច់! ការរៀបចំទីជូអៀរ ឬជំនៀងផ្ទះ គឺធ្វើតាមលទ្ធភាពនិងជំនឿរបស់យើង ហើយក៏មិនត្រូវប្តូរញឹកញាប់ពេកដែរ បើវាមិនខូចឬបាក់បែកទេ។ តែមានចំនុចមួយចំនួនដែលត្រូវពិចារណានោះ គឺទីតាំងដែលត្រូវដាក់។ ១. បែរមុខទីជូអៀរ អោយចំនឹងមាត់ទ្វាចូលផ្ទះ ដើម្បីអោយបារមីឃើញនូវអ្វីដែលប្រុងនឹងចូលមក២. ប្រភេទ និងពណ៌ គួរអោយត្រូវតាមតំបន់នៃផ្ទះ ដែលបានបង្ហាញនៅមេរៀនទី៣ និងទី៤៣. រក្សាអនាម័យ និងសម្អាតអោយបានជាប្រចាំ៤. មិនត្រូវដាក់របស់អ្វីមួយពីលើដាច់ខាត ដូចជា ក្រណាត់ តុ ទូ..៥. គោរពប្រណិបត្តិជាប្រចាំដើម្បីសម្តែងការដឹងគុណ និងរាប់អាន សូមអធ្យាស្រ័យ បើអត្ថបទនេះប៉ះពាល់ដល់អ្នកលក់ជំនៀងផ្ទះ ឬទីជូអៀរ! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
ងូតទឹកអំបិល
ធ្វើម៉េចបានដឹងថារាសីរបស់យើងកំពុងតែដាក់? ធ្លាប់មានអារម្មណ៍ថា រឿងមិនគួរកើតហេតុអ្វីបានជាវាកើតទេ? ប្រយ័ត្នកាន់តែខ្លាំងកាន់តែខាតបង់.. បន្តិចមិនស្រួលខ្លួន.. បន្តិចមុតដៃរបួសជើង.. ធ្វើការត្រូវគេស្តីបន្ទោស.. រាប់រយមុខទៀត.. ជួនកាលសឹងតែលែងហ៊ានចេញពីផ្ទះទៀត.. ទាំងនេះគឺបណ្តាលមកពីរាសីរបស់យើងកំពុងដាក់ ឬឆុងជាមួយនឹងអ្វីមួយដែលយើងមិនបានចាប់អារម្មណ៍។ ដើម្បីកាត់ស៊យ តាមក្បួនខ្មែរគេទៅស្រោចទឹករំដោះគ្រោះ.. តែយើងអាចប្រើក្បួនហុងស៊ុយចិនបានដោយខ្លួនឯង។១. អំបីលគ្រួសមួយក្តាប់ណែន ឬមួយគីឡូកាន់តែល្អ២. ស្លឹកក្រូចថ្លុង ឬស្លឹកក្រូចសើច ឬស្លឹកទទឹម(បើបានស្លឹកក្រូចថ្លុងគឺវិសេសជាងគេ)៣. ទឹកមួយធុងធំសម្រាប់ងូត លាយអំបិលគ្រួស និងស្លឹកក្រូចថ្លុងទៅក្នុងទឹកកូរអោយសព្វ រួចយកមកងូត កុំចាក់លឿនពេក។ ចាក់ពីក្បាលមកបន្តិចម្តងៗ ហើយបួងសួងថា សូមអោយអស់ស៊យ អពលាភ គ្រោះចង្រៃទាំងបំបាលម៉ានទៅអោយអស់តាមទឹកហ្នឹងទៅ សូត្រដដែលៗរហូតអស់ទឹក។ ពេលអស់ទឹកហើយកុំទាន់អាលងូតទឹកសាបភ្លាមៗអី ទុកប្រហែល៥ទៅ១០នាទីសិនទើបងូតទឹកសាបលាងជាតិអំបិលចេញ ជាការស្រេច។ វិធីនេះអាចជួយលោកអ្នកអោយរួចផុតពីការឆុងផ្សេងៗបានមួយរយៈ បើមានប៉ះពារជាមួយការឆុងអីផ្សេងៗទៀត បន្តធ្វើបែបនេះទៀតបាន។ សម្រាប់អ្នកនៅមាត់សមុទ្រអាចទៅត្រាំទឹកសមុទ្របាន។ ប្រសិទ្ធិភាព៩០%! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
ហេតុអ្វីត្រូវរៀនហុងស៊ុយ?
តាមពិតទៅពាក្យថា ហុងស៊ុយ គឺជាពាក្យរបស់ចិនដែលសូរដើមគេហៅថា ហ្វឹងស៊ួយ ដែលបានមកពីការផ្សំគ្នារវាងពាក្យ ហ្វឹង(風) មានន័យថា ខ្យល់ និងពាក្យ ស៊ួយ(水) មានន័យថា ទឹក ។ គេបានយកពាក្យ ហុងស៊ុយ នេះមកប្រើ ព្រោះដោយសារជំនឿមួយថា ទីណាមានខ្យល់ និងទឹក ទីនោះនឹងមានជីវិត និងបរិយាកាសស្រស់បំព្រង។ ហើយសូរនៃការហៅអាស្រ័យទៅតាមតំបន់ ជនជាតិ និងការនិយមហៅតគ្នា។ ហុងស៊ុយ គឺជាក្បួនខ្នាតរបស់បុរាណចិនដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានគេប្រើប្រាស់ក្នុងការរៀបចំភូមិឋាន នគរ ទីក្រុង ការងាររកស៊ី សឹកសង្គ្រាម ទុកដាក់របស់ និងការប្រើប្រាស់ផ្សេងៗរាប់ពាន់ជំពូក។ ហុងស៊ុយក៏អាចព្យាករណ៍នូវបាតុភូតដែលនឹងកើតមានឡើង ក៏ដូចជាខ្សែជីវិតរបស់មនុស្សម្នាក់ៗ ព្រមទាំងគូសចេញនូវវិធីកែរខៃវាសនាបានដែរ។ ត្បិតហុងស៊ុយមានប្រភពចេញពីប្រទេសចិនពិតមែន តែមិនមែនមានន័យថា ប្រជាជនចិនទាំងអស់សុទ្ធតែមានជំនឿលើហុងស៊ុយទាំងអស់នោះទេ ហើយក៏មិនមែនមានន័យថា មានតែប្រជាជនចិនទេ ដែលមានជំនឿងលើវា ព្រោះមានប្រជាជនសាសន៍ដទៃក៏មានជំនឿលើហុងស៊ុយផងដែរ។ សូម្បីតែលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏មានគ្រូហុងស៊ុយផ្ទាល់ខ្លួនសម្រាប់កិច្ចការងាររកស៊ីរបស់គាត់ផងដែរ។ ការរៀបហុងស៊ុយកន្លងមកមិនសូវជាទូលំទូលាយនោះទេ ព្រោះពីបុរាណកាលមក ការរៀបហុងស៊ុយមានតម្លៃថ្លៃ ហើយវាសម្រាប់តែគ្រួសាររាជវង្ស រាជការ និងអភិជនខ្ពង់ខ្ពស់ប៉ុណ្ណោះ។ តែមកដល់ពេលបច្ចុប្បន្ន ដោយសារភាពជឿនលឿន និងវប្បធម៌នៃការចែករំលែក គ្រួសារដែលមានជីវភាពមធ្យមក៏អាចទៅទទួលសេវាប្រឹក្សាជាមួយគ្រូហុងស៊ុយ
- 1
- 2