បន្ទប់គេង គឺជាកន្លែងមួយសំខាន់បំផុតសម្រាប់មនុស្សយើង។ កន្លែងគេងល្អ នាំអោយការគេងលក់បានស្កប់ស្កល់។ នៅពេលដែលរាងកាយបានសម្រាក យើងនឹងមានសុខភាពល្អ ហើយរាងកាយអាចមានពេលសម្រាប់ជួសជុលឬព្យាបាលកោសិការនានាដែលខូចខាតបានដោយខ្លួនឯង។ រាងកាយយើងវាចេះព្យាបាលខ្លួនឯង ហើយវាចាប់ផ្តើមព្យាបាលខ្លួនឯងពេលយើងគេងលក់។ ការគេងលក់បានស្កប់ស្កល់ គឺអាស្រ័យទៅលើឋាមពលឈីដែលបានចល័តក្នុងបន្ទប់បានល្អ ចុះបើឋាមពលឈីវាមិនល្អវិញនោះ? ជាការពិតវានឹងនាំអោយយើងសម្រាកមិនបានស្កប់ស្កល់នោះទេ ហើយរាងកាយយើងក៏មិនបានទៅជួសជុលកោសិកាដែលខូចខាតនោះដែរ។ បន្ទប់គេងដែលល្អគួរស្របតាមលក្ខខណ្ឌគោលខាងក្រោម៖ ១. បន្ទប់គេងត្រូវជាបន្ទប់ដែលមានរៀងចតុកោណកែង ឬការ៉េ ២. មិនត្រូវអោយមានជ្រុងសសរ ឬជ្រុងជញ្ជាំង ឬជ្រុងតុទូណាមួយបុកចំគ្រែឡើយ ៣. មិនត្រូវអោយមានជ្រុងជញ្ជាំង ឬជ្រុងតុទូណាមួយបុកចំទ្វាឡើយ ៤. ក្បាលគ្រែត្រូវតែអឹបជាប់ជញ្ជាំងរាបស្មើ ៥. ក្បាលគ្រែមិនត្រូវបែរទៅរកបង្អួចឬទ្វាឡើយ ៦. ក្បាលគ្រែមិនត្រូវនៅក្រោមធ្នឹម ឬការដេគ័របែបសណ្ឋានធ្នឹមឡើយ ៧. មិនត្រូវមានកញ្ចក់បែរចំគ្រែគេងឡើយ ៨. មិនត្រូវដាក់ចុងជើងនៃគ្រែបុកចំមាត់ទ្វាឡើយ ៩. ពិដានរបស់បន្ទប់គេងត្រូវតែរាបស្មើ មិនបញ្ឆិត ១០. មិនត្រូវមានសសរអណ្តែត(សសរដែលអត់មានជាប់ជញ្ជាំង)នៅក្នុងបន្ទប់គេងឡើយ ១១. ត្រូវរក្សាអនាម័យអោយបានល្អជានិច្ច ១២. ត្រូវឧស្សាហ៍បើកទ្វានិងបង្អួច ដើម្បីអោយមានខ្យល់ថ្មីចូល ការរៀបចំបន្ទប់គេងអោយបានល្អក៏ត្រូវសិក្សាលើទីតាំងក្បាលដំណេកអោយត្រូវនឹងម្ចាស់បន្ទប់ ទីតាំងល្អក្នុងផ្ទះ និងរាសីរបស់ម្ចាស់បន្ទប់ផងដែរ។ សម្រាប់ការទិញផ្ទះស្រាប់ គឺពិបាកនឹងរកផ្ទះណាដែលល្អឥតខ្ចោះសម្រាប់យើងណាស់ ដូច្នេះបើអ្នកអាចរៀបបានលើស៥០% គឺចាត់ទុកថាប្រសើរណាស់ហើយ។ សូមរក្សាសុវត្ថិភាព អនាម័យ

យើងបានដឹងថា នៅយុគទី៩ ធាតុភ្លើងនឹងឡើងកាន់អំណាច ដូច្នេះឧស្សាហកម្មនិងមុខរបរដែលស្ថិតនៅក្នុងធាតុភ្លើងនឹងរីកចម្រើន និងមានឪកាសប្រមូលផលចំណេញបានច្រើនជាងគេ។បើអញ្ចឹងមែន តើឧស្សាហកម្មនិងមុខរបរដែលស្ថិតនៅក្នុងធាតុផ្សេងទៅជាយ៉ាងណា? ការពិតទៅ នៅពេលដែលធាតុភ្លើងឡើងកាន់អំណាច មិនមែនមានន័យថា ធាតុដទៃនឹងរលាយសូន្យនោះទេ វានៅតែជាតម្រូវការដដែលដោយសារសមតុល្យធាតុទាំង៥ ហើយគ្រាន់តែមានមួយលេចធ្លោជាងគេ។ ដើម្បីទាញយកលាភពីធាតុភ្លើងក្នុងយុគទី៩នេះ អាជីវកម្មដែលស្ថិតនៅធាតុផ្សេងគួរកែច្នៃយ៉ាងណាអោយមានការប្រើប្រាស់ធាតុភ្លើងចូលអោយបានច្រើន ជាពិសេសបច្ចេកវិទ្យា។ ដូចយើងឃើញបណ្តើរៗហើយថា អាជីវកម្មជាច្រើនចាប់ផ្តើមប្តូរឥរិយាបទនៃការលក់ទៅកាន់លក់អនឡាញ សួរថា តើអាជិវកម្មរបស់គាត់ធាតុភ្លើងឬយ៉ាងណា? ឧទាហរណ៍៖ អ្នកលក់ឡេប្រេងម៉្សៅដែជាធាតុទឹក លក់ដាច់ជាងមុនព្រោះគាត់ប្រើធាតុភ្លើងមកជំនួយ ដោយមានការលក់អនឡាន ប្រើអេបក្នុងការលក់និងកុម្មង់ទំនិញ..។ល។ តើអ្នកត្រូវទាញយកបច្ចេកវិទ្យាមកប្រើប្រាស់ដើម្បីជួយអាជីវកម្មរបស់អ្នកយ៉ាងម៉េច? គ្មានចម្លើយរួមសម្រាប់សំនួរនេះទេ តែវាអាស្រ័យលើកត្តាមួយចំនួនដូចខាងក្រោម៖១. អ្វីជាអាជីវកម្មរបស់អ្នក? ទំនិញឬសេវាកម្ម?២. អ្នកណាជាអតិថិជនរបស់អ្នក៣. ស្ថានភាពប្រកួតប្រជែងក្នុងទីផ្សា៤. អ្វីដែលអាចធ្វើអោយអ្នកលេចធ្លោជាងគេក្នុងវិស័យនេះ?៥. តើបច្ចេកវិទ្យាអ្វី/អេបអ្វីដែលអាចជួយអ្នកបាន? អ្នកអាចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ ដើម្បីទទួលសេវាប្រឹក្សាបឋមលើបញ្ហាខាងលើនេះបានដោយមិនគិតថ្លៃរហូតដល់បំណាច់ខែមេសា​ ឆ្នាំ២០២១។ យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

អ្នកទាំងអស់គ្នាបានដឹងអំពីមាត់ទ្វាផ្ទះ និងចរន្តខ្យល់រួចហើយ តើមានបានគិតដល់ការរៀបចំផ្ទះអោយត្រូវតាមក្បួនហើយឬនៅ? មិនថ្វីទេ ឥឡូវខ្ញុំសូមជូនមេរៀនមួយទៀតអំពីចង្ក្រានបាយម្តង។ ផ្ទះបាយ គឺជាទីតាំងមួយដែលសំខាន់ក្នុងចំណោមទីតាំងដែលត្រូវយកចិត្តទុកដាក់ខ្ពស់(មាត់ទ្វាចូលផ្ទះ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងផ្ទះបាយ)។ ការរៀបចំផ្ទះបាយសំខាន់ណាស់ បើក្នុងផ្ទះបាយមិនបានរៀបចំល្អនោះទេ វានឹងបង្កើតឋាមពលមិនល្អដែលបណ្តាលអោយអ្នកនៅក្នុងផ្ទះមិនមានការហូបចុកគ្រប់គ្រាន់ ឬអាចមានបញ្ហាសុខភាពទៀតផង។ ខាងក្រោមនេះគឺជាចំនុចខ្លះៗដែលអ្នកគួរដឹង៖ ១. មិនគួររៀបចំទីតាំងផ្ទះបាយនៅកណ្តាលផ្ទះឡើយ ព្រោះវាជាបេះដូងរបស់ផ្ទះ។ ២. មិនគួររៀបចំកន្លែងលាងចាននៅជិតចង្ក្រាន នឹងមានបញ្ហារប៉ះទង្គិចរវាងធាតុទឹកនិងធាតុភ្លើង។ ៣. មិនគួររៀបចំកន្លែងលាងចាននៅទល់មុខចង្ក្រាន ក៏នឹងមានការប៉ះទង្គិចរវាងធាតុទឹកនិងធាតុភ្លើងដែរ។ ៤. មិនគួររៀបចំចង្ក្រាននៅចំកណ្តាលផ្ទះបាយ ព្រោះវានឹងបង្ករជាឋាមពលអាក្រក់ដល់ផ្ទះបាយ។ ៥. បើកទ្វាភ្លាមឃើញចង្ក្រានភ្លែត ក៏មិនល្អដែរ។ ៦. មិនគួររៀបចំចង្ក្រាននៅក្រោមធ្នឹមឡើយ។ ៧. មិនគួររៀបចំទីតាំងចង្ក្រាននៅជិតទូទឹកកកឡើយ។ សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

តោះយើងមកដឹងប្រវត្តិខ្លះៗអំពីពិធីបុណ្យឆេងម៉េងរបស់ប្រជាជនចិន។ អត្ថន័យដើមរបស់ឆេងម៉េង គឺមិនមានអីទាក់ទងទៅនឹងការមកសម្អាតផ្នូរ ឬសែនព្រេនសម្តែងការគោរពដឹងគុណដល់កុងម៉ានិងញាតិដែលបានទទួលមរណៈកាលទៅទេ។ ឆេងម៉េង គឺសម្តៅទៅលើភាពស្អាតអនាម័យ និងមានពន្លឺត្រចះត្រចង់។ ជារៀងរាល់ឆ្នាំ នៅដើមខែមេសា គឺជាការបញ្ចប់រដូវរងារនិងត្រៀមចូលរដូវផ្ការីក ដែលមានអាកាសធាតុចាប់ផ្តើមមានកំដៅល្មមនិងមានពន្លឺព្រះអាទិត្យល្អឡើងវិញ បន្ទាប់ពីអាប់អួរក្នុងរដូវរងារមក។ ដូច្នេះនៅពេលដែលមានអាកាសធាតុល្អនិងពន្លឺថ្ងៃគ្រប់គ្រាន់ប្រជាជនតែងចេញក្រៅផ្ទះដើម្បីធ្វើការសម្អាតផ្ទះ ដើរលេង បង្ហោះខ្លែង និងធ្វើម្ហូបចំណីញ៉ាំជុំគ្នា ហើយក៏ឆ្លៀតពេលទៅសម្អាតផ្នូរ និងមានការសែនដល់កុងម៉ានិងញាតិដែលបានចែកឋាន។ ហើយទម្លាប់នេះមានតាំងពីរជ្ជកាលស្តេចចូវ ដែលមានប្រវត្តិជាង២,៥០០ឆ្នាំមកហើយ(ឆ្នាំ១០៤៦-២២១មុនគ្រឹស្តស័ក្ករាជ)។ តាមទម្លាប់គេមានតំណមមួយចំនួនដូចខាងក្រោម៖១. ហាមនិយាយលេងសើចពេលសែននិងដុតក្រដាសសែនផ្សេងៗ២. ហាមពាក់សម្លៀកបំពាក់ខ្មៅទាំងអស់(អាចអាវខ្មៅខោពណ៌ផ្សេង ឬខោខ្មៅអាវពណ៌ផ្សេង) និងហាមពណ៌ក្រហម(ខោអាវនិងស្បែកជើង)ដាច់ខាត៣. ហាមខាកស្តោះនិងបន្ទោរបង់ក្នុងបរិវេណកន្លែងសែន៤. ហាមបង្ករសម្លេងរំខាន និយាយលេងសើច ស្រែកលឺក្នុងបរិវេណកន្លែងសែន៥. ត្រូវធ្វើពិធីអោយបានមុនម៉ោង៣រសៀល៦. ហាមស្ត្រីមានផ្ទៃពោះចូលរួម៧. ហាមហូបចំណីអាហារនៅបរិវេណកន្លែងសែន៨. ហាមថតរូបនៅបរិវេណកន្លែងសែន៩. ហាមចូលរួមបើមិនមានជាប់សាច់ញាតិទេ (មិត្តប្រុសទៅកំដរមិត្តស្រីនិងក្រុមគ្រួសារពេលសែន) កុងម៉ា មិនអាចជួយអ្នកបានទេ បើអ្នកមិនជួយខ្លួនឯង! សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

កាលពីខែមុន ខ្ញុំបានបង្ហោះនូវអត្ថបទមួយអំពីយុគ និងហេតុភេទចម្លែកៗដែលអាចកើតមានឡើងនៅពេលអន្តរកាល(ពេលជិតឆ្លងយុគ)។ អ្នកបានដឹងរួចមកហើយថា យុគទី៩នឹងចាប់ផ្តើមនៅឆ្នាំ២០២៤ រហូតដល់ ២០៤៣ ហើយវាជាយុគដែលធាតុភ្លើងឡើងកាន់អំណាច។ ពេលដែលលឺថា ធាតុភ្លើង នោះមិនមែនមានន័យថា ភ្លើងនឹងឆេះកាលនោះទេ តែមានន័យថា នៅក្នុងយុគទី៩នេះ រាល់មុខរបរដែលស្ថិតនៅក្នុងឧស្សាហកម្មធាតុភ្លើង ឬដែលពាក់ព័ន្ធនឹងរីកចម្រើន។ ហើយអ្នកដែលមានធាតុភ្លើងជាធាតុសំណាង គាត់នឹងមានលាភ និងរាសីឡើងបន្តគ្នា។ តើអ្វីខ្លះជាមុខរបរដែលស្ថិតនៅក្នុងឧស្សហកម្មធាតុភ្លើង? សម្រាប់កូនសិស្សដែលបានរៀនជាមួយខ្ញុំ ឬទទួលបានសេវាបកស្រាយរាសីពីខ្ញុំប្រហែលជាបានឃើញនូវបញ្ជីររាយមុខរបរធាតុភ្លើងក្នុងតារាងរាសីរបស់គាត់រួចហើយ។ តែបងប្អូនដែលជាមិត្តថ្មី នៅមន្ទិលនៅឡើយ។ ខាងក្រោមនេះគឺជាមុខរបរដែលពាក់ព័ន្ធនឹងឧស្សាហកម្មធាតុភ្លើង៖ សិប្បកម្មដោយដៃ ចិត្តវិទ្យា សិល្បៈករ អ្នករចនាហ្គ្រាហ្វិក កុំព្យូទ័រ អេឡិចត្រូនិច ទូរស័ព្ទ អ្នកកែរសម្ជស្ស ប្រេងសាំង អ្នកចម្រៀង អ្នករាំ តារាសម្តែង សិប្បកម្មថង់ប្លាស្ទិក លក់ភេសជ្ជៈក្តៅ អាហារដ្ឋាន ចុងភៅ ថាមពល កាំជ្រួច គីមី ភាពយន្ត បោះពុម្ភ ផលិតឬលក់សុរា ឡាស៊ែរ អំពូលភ្លើង ថតរូប និងអ្វីៗដែលប្រើប្រាស់ ឬផលិត ភ្លើង អគ្គិសនី និងកំដៅ..

បន្ទាប់ពីយើងបានរៀនអំពីមេរៀនមាត់ទ្វាផ្ទះរួច ឥឡូវយើងមកមើលចរន្តខ្យល់ចូលផ្ទះវិញម្តង។ អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា ចោះដង្ហើមនាគក្នុងផ្ទះដើម្បីលើកតម្កើងរាសី និងទទួលបានសុខភាពល្អហើយ មែនទេ? ការចោះដង្ហើមនាគដែលនិយាយនោះ គឺជាការរៀបចំចរន្តខ្យល់នេះឯង។ តាមក្បួន ទ្វាមុខផ្ទះ និងទ្វាក្រោយផ្ទះមិនត្រូវអោយនៅចំត្រង់ជួរគ្នាទេ ព្រោះកម្លាំងឋាមពលដែលជាចរន្តខ្យល់នឹងចូលហើយចេញទៅតាមក្រោយវិញភ្លាមៗ ដែលមិនបានផ្តល់ឋាមពលល្អដល់តួផ្ទះនិងមនុស្សដែលនៅក្នុងផ្ទះទេ(រូបទី១)។ ដូច្នេះហើយទើបគេតែងរៀបចំមិនអោយទ្វាទល់មុខគ្នា ឬបង្អួចទល់មុខទ្វាឡើយ។ ជាងនេះទៅទៀត គេតែងរៀបអោយមានជញ្ជាំងបាំងដើម្បីអោយខ្យល់បត់ចុះបត់ឡើងក្នុងផ្ទះអោយបានច្រើនមុននឹងទៅដល់ទ្វាក្រោយ(រូបទី២)។ បើយើងគិតបែបវិទ្យាសាស្ត្រ ពេលខ្យល់មិនបានចូលសព្វកន្លែងនៃតួផ្ទះទេ ផ្ទះយើងនឹងមិនបានផ្លាស់ប្តូរខ្យល់ចាស់ចេញនោះទេ ហើយបើខ្យល់បក់ខ្លាំងៗពេកក៏មិនល្អដែរ។ ដូច្នេះខ្យល់ដែលបក់ចូលផ្ទះរបស់យើងត្រូវជាខ្យល់ល្អ ទន់ភ្លន់ស្រាលៗ​ តែត្រជាក់។ យ៉ាងណាម៉ិញ រូបដែលបានបង្ហាញនេះ គឺជាគម្រូឧទាហរណ៍មួយសម្រាប់ពន្យល់បងប្អូនអោយងាយយល់ប៉ុណ្ណោះ ការរៀបចំចរន្តខ្យល់ឬដង្ហើមនាគនេះ វាបត់បែនតាមតួរផ្ទះនិងតំបន់ដែលយើងរស់នៅ។ គេត្រូវរកប្រភពខ្យល់ និងវិធីដែលទាញខ្យល់អោយចូលផ្ទះបានទៀត។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

មនុស្សជាច្រើនមានការខ្វល់ខ្វាយលើការរៀបចំហុងស៊ុយក្នុងផ្ទះ និងក្រៅផ្ទះ ដែលគេនិយមហៅថាជ័យភូមិ តែគាត់ភ្លេចមើលចំនុចមួយដែលមានតួនាទីដ៏សំខាន់ក្នុងហុងស៊ុយ នោះគឺ ទ្វាចូលផ្ទះ។ ទ្វាចូលផ្ទះត្រូវបានគេចាត់ទុកដូចជាមាត់ច្រកនៃហុងស៊ុយ ព្រោះកម្លាំងឋាមពលអាចចូលទៅផ្ទះបានតាមរយៈមាត់ទ្វានេះឯង។ មានចំនុចគោលធំៗមួយចំនួនដែលយើងត្រូវដឹង៖ ១. មាត់ទ្វាផ្ទះត្រូវតែមានរបៀបរៀបរយ និងមានអនាម័យខ្ពស់ ដូចនឹងមុខមាត់របស់មនុស្សយើងដែរ។ បើទីតាំងមាត់ទ្វាពេញទៅដោយសំរាម ក្រណាត់ជូតជើង ឬស្បែកជើងរប៉ាត់រប៉ាយ ស្នាមបាក់បែកប្រេះស្រាំ ឬមិនមានសណ្តាប់ធ្នាប់ទេនោះ ផ្ទះរបស់យើងមិនអាចទាក់ទាញកម្លាំងឋាមពលល្អអោយចូលទៅក្នុងផ្ទះរបស់យើងឡើយ។ ដូចគ្នានឹងមនុស្សយើងដែរ បើយើងមិនអនាម័យរៀបចំមុខមាត់របស់យើងអោយស្អាតសមរម្យនោះទេ គ្មានអ្នកណាគេចង់មករាប់អានជាមួយយើងឡើយ។ ២. បើឈរនៅមាត់ទ្វាហើយបែរមុខទៅក្រៅផ្ទះ មិនគួរមានបង្គោលភ្លើង បង្គោលស្លាកយីហោហាង ដើមឈើ ផ្លូវបុកចំ ផ្លូវកោងបុកចំ ផ្លូវលំតូច(ឌឿងហែម) ឬចន្លោះទទេររវាងអគារពីរបុកចំ នៅពីមុខមាត់ទ្វាឡើយ។ ដូចគ្នានឹងមានរបាំងមួយដែលគេដាក់បាំងនៅមាត់របស់យើងដែលមិនអាចអោយម្ហូបចំណីចូលមាត់យើងបានអញ្ចឹង។ ៣. បើឈរនៅមាត់ទ្វាហើយបែរមុខទៅក្នុងផ្ទះ មិនគួរមានជ្រុងតុទូ ជ្រុងជញ្ជាំង ទ្វាបន្ទប់គេង ទ្វាបន្ទប់ទឹក សសរផ្ទះ.. នៅចំត្រង់ជាមួយមាត់ទ្វាចូលឡើយ។ ដូចគ្នានឹងពេលដែលយើងស្លាក់ឆ្អឹង ដែលពិបាកនឹងលេបអាហារចូលក្នុងពោះដូច្នោះដែរ។ សង្ឃឹមថាមេរៀនទី២០នេះ នឹងអាចជាចំណីគំនិតដល់បងប្អូនក្នុងការរៀបចំផ្ទះអោយមានហុងស៊ុយសំរាប់ក្រុមគ្រួសារ។ បន្ថែម៖ហុងស៊ុយក្នុងផ្ទះប្រៀបដូចនឹងជីវិតយើងសព្វថ្ងៃ រាងកាយត្រូវការឧកស៊ីសែនល្អតាមរយៈការដកដង្ហើម ដូច្នេះសូមបើកទ្វានិងបង្អួច ដើម្បីអោយមានខ្យល់អាកាសថ្មីចូលដេញខ្យល់អាកាសចាស់ចេញ​ ដូចយើងដកដង្ហើមយកឧកស៊ីសែនថ្មីចូលហើយបញ្ចេញខ្យល់អាក្រក់ចេញ។ សូមរក្សាអនាម័យ និងគម្លាតសង្គម ដើម្បីចៀសឆ្ងាយពីវីរុសកូវីដ១៩! (រូបភាពពីអ៊ិនធឹណេត)********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ

ស្គាល់សត្វភីសៀវទេ? អ្នកណាខ្លះពាក់ខ្សែដៃ ឬខ្សែកភីសៀវ? សត្វភីសៀវ គឺជាសត្វទេពមួយដែលស៊ីតែមិនជុះចេញមកវិញទេ ជាទូទៅគេស្គាល់ថាជាសត្វនាំលាភសំណាងដល់ម្ចាស់វាដែលជាអ្នករកស៊ី។ សម្រាប់អ្នកខ្លះដែលមានឆ្នាំឆុងក៏គេពាក់វាដែរ ដើម្បីជួយបង្កើនលាភ។ ការពិតទៅសត្វភីសៀវមិនមែនស្ថិតនៅក្នុងជំពូកហុងស៊ុយទេ(ចូរមើលអត្ថន័យហុងស៊ុយ) តែដោយសារវាមានឬទ្ធិជម្រុញលាភ ហើយអ្នកប្រឹក្សាហុងស៊ុយមួយចំនួនប្រើ និងលក់វា ទើបគេគិតថាជាប្រភេទទេពក្នុងជំពូកហុងស៊ុយដែរ។ ខាងក្រោមនេះជាចំនុចខ្លះៗអំពីការប្រើប្រាស់សត្វភីសៀវ៖១. គេច្រើនពាក់វានៅខាងឆ្វេងដៃ ហើយបែរមុខវាទៅក្រៅ ហាមបែរចូលក្នុង២. បើប្រើបណ្តោងខ្សែកជាសត្វភីសៀវ គប្បីបែរមុខវាឡើងលើ ដើម្បីអោយវាប្រមូលទ្រព្យសំណាង៣. ពាក់វាជាប្រចាំ ដើម្បីអោយវាស្គាល់ម្ចាស់កាន់តែច្បាស់៤. ឧស្សហ៍បបោសអង្អែលវាដូចសត្វចិញ្ចឹមមែនទែន ដើម្បីដាស់ញាណនិងអោយវាដឹងថាម្ចាស់ស្រឡាញ់វា៥. កុំអោយអ្នកដទៃប៉ះវា បើចៃដន្យមានគេប៉ះ ចូរលាងវាអោយបានស្អាត៦. ត្រូវឧស្សាហ៍សម្អាតវា ហើយហាមដាច់ខាតកុំអោយប៉ះឈាម ឬរបស់ស្មោគគ្រោកដទៃ ព្រោះវានឹងនាំអោយខាតលាភ៧. ហាមពាក់វាពេលងូតទឹក ឬបន្ទោរបង់់៨. ពេលពាក់ភីសៀវហាមញ៉ាំម្ទេស ព្រោះវានឹងអាចធ្វើអោយខាតលាភដែរ៩. ហាមស្ត្រីមានផ្ទៃពោះប្រើវា អត្ថបទអំពី អត្ថន័យហុងស៊ុយ៖https://www.facebook.com/…/a.103837051…/194389959045936/ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ

កាលពីប៉ុន្មានខែមុន ខ្ញុំបានបង្ហោះម្តងរួចមកហើយនូវអត្ថបទមួយដែលនិយាយអំពីចុងឆ្នាំត្រូវប្រយ័ត្នដូចធ្វើដំណើរដល់ផ្លូវបំបែក។ ថ្ងៃនេះខ្ញុំ សូមចែករំលែកចំណេះដឹងមួយទៀតដែលប្រហាក់ប្រហែលនឹងអត្ថបទនោះដែរ តែអំពីយុគម្តង។ដូចបងប្អូនយើងមួយចំនួនបានដឹងរួចមកហើយថា មួយយុគក្នុងហុងស៊ុយមានរយៈពេល២០ឆ្នាំ ដែលបច្ចុប្បន្នយើងនៅក្នុងយុគទី៨ ឬកាលទី៨នៃហុងស៊ុយ។ នៅសល់តែប៉ុន្មានឆ្នាំទៀតយើងនឹងឈានដល់យុគទី៩ហើយ ដែលវានឹងចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ ២០៤៣។ ចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន និងអាចទៅដល់ឆ្នាំ២០២៤ ជារយៈពេលផ្លាស់ប្តូរយុគ ឬយើងអាចហៅថា ចុងយុគនិងដើមយុគ ឬម៉្យាងទៀតគឺ ផ្លូវបំបែក ដែលមានហេតុភេទចម្លែកៗជាច្រើនបានកើតឡើងនៅលើផែនដី ដូចជាបំរែរបំរួលអាកាសធាតុ រញ្ជួយដី.. ជាពិសេសជម្ងឺកូវីដ១៩។ បើយើងក្រឡេកមើលទៅពេលកន្លងមកវិញ ដូចជានៅពេលបំរុងឆ្លងចូលយុគទី៨ ដើមឆ្នាំ២០០០ (យុគទី៨ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៣) តើអ្នកទាំងអស់គ្នាគិតឃើញព្រឹត្តិការណ៍អ្វីកើតឡើងខ្លះ? បើអ្នកធ្លាប់ឆ្លងកាត់ អ្នកប្រហែលជាមិនភ្លេចទេកាលដែលមានជំនឿឥតពិចារណានូវការបរិភោគបបរសណ្តែកខៀវអោយបានមុនម៉ោង១២យប់ ដើម្បីការពារខ្លួនកុំអោយឆ្លងពីជម្ងឺសារ(SARS)។ ជម្ងឺសារបានផ្ទុះឡើងនៅអំឡុងឆ្នាំ២០០២ដល់២០០៤ ដែលធ្វើអោយមនុស្សជាច្រើនបានស្លាប់។ ត្បិតការស្លាប់ដោយសារជម្ងឺសារមិនស្រូវច្រើនដូចកូវីដ១៩ក៏ដោយ (ព្រោះដោយសារការធ្វើដំណើរឆ្លងប្រទេសមិនសូវទូលំទូលាយដូចសម័យកាលបច្ចុប្បន្ន) តែពេលនោះពិភពលោកក៏មានការព្រួយបារម្ភខ្លាំងណាស់ដែរ។ ដើម្បីរកអំណះអំណាងបន្ថែម អ្នកទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវបន្ថែមរកមើលហេតុភេទនានាដែលកើតមានឡើងនៅពេលនោះ និងនៅដើមយុគទី៧ យុគទី៦ ឬមុនៗទៀតបាន។ ត្រឡប់មកវិញ ខ្លឹមសារដែលខ្ញុំចង់ចែកជូនទៅបងប្អូននោះគឺថា រឿងដែលប្រុងនឹងកើតវានឹងកើត តែយើងត្រូវក្រោកឈរកុំផ្តេកផ្តួលនឹងកលិយុគ ចូរក្រោកឡើងដោយប្រើឪកាសនៃកលិយុគនោះបង្កើតជាលាភដល់យើងវិញ។ ឧទាហរណ៍ជាក់ស្តែង ក្នុងពេលកូវីដ១៩កំពុងរីករាលដាលនេះ មានអាជីវកម្មជាច្រើនបានដួលរលំ តែក៏មានអាជីវកម្មមួយចំនួនមានឪកាសក្នុងការរកប្រាក់ចំណូលបានជាច្រើនផងដែរ ដោយសារគេចេះប្រើឪកាស។ ភោជនីយ៍ដ្ឋាន

អ្នកណាខ្លះដែលមានកំរាលជើងដាក់់នៅបន្ទប់ទឹក?  នៅស្រុកខ្មែរយើងមិនសូវមានអ្នកប្រើទេ តែសម្រាប់អ្នកនៅប្រទេសត្រជាក់វិញគេនិយមប្រើណាស់ ព្រោះគេត្រូវការវាដើម្បីកុំអោយត្រជាក់បាតជើងពេលទៅអង្គុយបន្ទោរបង់(សម្ភាសន៍)នៅបង្គន់។ តាមជំនឿ បើបង្គន់ណាដែលពេលអង្គុយទៅបែរមុខទៅកាន់ផ្លូវថ្នល់ នោះវានឹងនាំអោយម្ចាស់ផ្ទះឬអ្នកដែលអង្គុយនោះមិនសូវសល់លុយកាក់ប៉ុន្មានទេ។ ទោះបីជាបង្គន់នោះមិនមើលឃើញផ្លូវថ្នល់ក៏ដោយ អោយតែអង្គុយទៅបែរមុខទៅកាន់ផ្លូវថ្នល់ យើងចាត់ថាវាមិនសូវល្អដូចគ្នា។ វិធីដោះស្រាយងាយស្រួលទេ គឺយើងត្រូវយកកម្រាលជើងដែលមានរៀងអក្សរ U មកប្រើ។ អក្សរ U គឺតំណាងអោយបត់ក្រោយ ឬទៅហើយមកវិញ ដូចនៅតាមដងផ្លូវអញ្ចឹង។ ដូច្នេះការប្រើកម្រាលជើងអក្សរ U នេះ នឹងជួយអោយលាភសក្ការៈទាំងឡាយនឹងវិលត្រឡប់មកយើងវិញ កុំអោយទៅអស់ៗពេក។ *****រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ